សេចក្ដីជូនដំណឹង
សមត្ថកិច្ចចុះប្រតិបត្តិការបង្រ្កាបឆែកឆេរការលក់ម៉ាកស្បែកជើងផ្ទាត់កំពុងពេញនិយម ក្លែងក្លាយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ កម្លាំងសមត្ថកិច្ច បានធ្វើសកម្មភាព ឆែកឆេរ និងរឹបអូសស្បែកជើងក្លែងក្លាយដែលមានលក់ក្នុងទីតាំងពីរកន្លែងដែលមាននៅទីក្រុងភ្នំពេញ។ សមត្ថិកិច្ច នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងក្រុមហ៊ុនមេធាវី អ៊ីនហ្វីនីធី INFINITY LAW FIRM ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង សាយ ណូរ៉ា ជាលទ្ធផល សមត្ថកិច្ចចម្រុះបានរកឃើញថា មានឈ្មួញ និងអាជីវករមួយចំនួនបាននឹងកំពុងចែកចាយ និងលក់ស្បែកជើងផ្ទាត់កំពុងពេញនិយម (ក្លែងក្លាយ មិនមានគុណភាព) និងមួយចំនួនទៀតបានលក់ផលិតផលពិតប្រាកដ។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/១-4-1-1024x576.jpg)
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច គ.ប.ផ.ក កំពុងកសាងសំណុំរឿងដើម្បីអនុវត្តនីតិវិធីតាមច្បាប់។ ជាមួយគ្នានេះដែល សមត្ថកិច្ច គ.ប.ផ.ក បានស្នើឲ្យអាជីវករលក់ស្បែកជើងក្នុងរាជធានីភ្នំពេញ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឈ្មួញទុច្ចរិតមួយចំនួនដែលបាននឹងកំពុងលួចលាក់ផលិតនូវផលិតផលស្បែកជើងក្លែងក្លាយ គ្មានគុណភាព ក្នុងគោលបំណងផ្គត់ផ្គង់ស្បែកជើងគ្មានគុណភាពដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ សកម្មភាពនេះគឺផ្ទុយពីច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/២-3-1-1024x576.jpg)
អនុលោមតាមច្បាប់ខាងលើ ត្រង់មាត្រា១១ ម្ចាស់ម៉ាក មានសិទ្ធិធ្វើបណ្តឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ដែលប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួនដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ ម្ចាស់ដើមក៏មានសិទ្ធិប្តឹងផងដែរចំពោះការប្រើប្រាស់នូវសញ្ញាដែលប្រហាក់ប្រហែលទៅនឹងទំនិញ ឬសេវានៃម៉ាកដែលបានចុះបញ្ជីរួចហើយដែលអាចបណ្តាលឲ្យការភាន់ច្រទ្បំជាសាធារណៈ ជាពិសេសនឹងប្រឈមនឹងទោសព្រហ្មទណ្ឌផ្សេងទៀតផងដែរ។
ជាចុងក្រោយសមត្ថកិច្ច សូមផ្តាំផ្ញើទៅដល់ឈ្មួញទុច្ចរឹតទាំងទ្បាយ សូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពល្មើសច្បាប់ និងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់យើង។ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករឲ្យមានការប្រុងប្រយ័ត្ន និងសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចក្នុងករណីសង្ស័យថា មានទីតាំងផលិតផ្សេងៗដែលខុសច្បាប់ ដើម្បីចូលរួមទប់ស្កាត់ និងការពារឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/5-6-1-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/03/7-2-1-1024x576.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?