សេចក្ដីជូនដំណឹង
ចែកសំបុត្រទស្សនាឥតគិតថ្លៃ ពីម៉ោង ១២ថ្ងៃត្រង់នេះ នៅ៦ទីតាំង សម្រាប់មើលការប្រកួតបាល់ទាត់ ថ្ងៃសៅរ៍នេះ
អ្នកដែលចង់ទស្សនាការប្រកួតបាល់ទាត់ រវាងក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី ជាមួយហ្វីលីពីន និង កម្ថុជា ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត អាចទៅយកសំបុត្រទស្សនាដោយឥតគិតថ្លៃបាន ចាប់ពីវេលាម៉ោង ១២ថ្ងៃត្រង់នេះ នៅ៥ទីតាំង។ នេះបើតាមការបញ្ជាក់ ពីសហព័ន្ធកីឡាបាល់ទាល់កម្ពុជា នៅថ្ងៃច័ន្ទទី២៤មេសានេះ។

សហព័ន្ធកីឡាបាល់ទាល់កម្ពុជា ឲ្យដឹងថា សម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី ជាមួយហ្វីលីពីន និង កម្ថុជា ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី២៩ ខែមេសា ចុងសប្តាហ៍នេះ ក្រោមការរៀបចំរបស់ កម្ពុជា ជាម្ចាស់ផ្ទះ នឹងផ្តល់សំបុត្រឥតគិតថ្លៃជូនអ្នកចង់ទស្សនា ចាប់ពីម៉ោង ១២ថ្ងៃត្រង់នេះទៅ ដោយម្នាក់នឹងទទួលបានដល់ទៅ ២សំបុត្រ។ លើសពីនេះ ក្នុងសំបុត្រ ១សន្លឹកនេះ អាចប្រើប្រាស់បាន ២ប្រកួត សម្រាប់ការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម ២០២៣។
ចំពោះទីតាំងទទួលសំបុត្រទស្សនាផ្ទាល់ដោយឥតថ្លៃ គឺមានចែកជូននៅ ៥ទីតាំង រួមមាន ពហុកីឡដ្ឋានជាតិអូឡាំពិក(ខ្លោងទ្វារធំ); The Blue Sports Centre; Fan Sport Store ទាំងពីរសាខា និង Sport Castle Sornthomok។
គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី ជាមួយហ្វីលីពីន នឹងចាប់ផ្តើមឡើងនៅម៉ោង ៤រសៀល ហើយ កម្ថុជាជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នឹងប្រកួតនៅវេលាម៉ោង ៧យប់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី