Connect with us

សេចក្ដីជូនដំណឹង

លោក ម៉ិច សុខន គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសឆាណែលតេឡេក្រាម សម្ដេច មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុត ចំណោមថ្នាក់ដឹកនាំលើពិភពលោក

បានផុស

នៅ

លោក ម៉ិច សុខន នាយក និង​ម្ចាស់ក្រុមហ៊ុន សុខកាណ្ឌីកា ហ្គ្រីន ខូ អឹលធីឌី និង​ជា​អ្នក​បង្កើត​ពហុ​បច្ចេកវិទ្យា វិទ្យាសាស្ត្រ ត្រល់ខេម ប្រើ​ជួយ​សម្រួល​ការងារ​បញ្ជូន​សំណាក​ក្នុង​មន្ទីរពេទ្យ​នានា បាន​ផ្ញើ​សារ​លិខិត​អបអរសាទរ​គោរព​ជូន សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុង​ឱកាស​ដែល​ឆាណែល​តេឡេក្រាម (Telegram Channel ) របស់​សម្ដេច មាន​ចំនួន​អ្នក​ភ្ជាប់​ច្រើន​ជាងគេ​បំផុត ចំណោម​ថ្នាក់ដឹកនាំ​នានា​លើ​ពិភពលោក។

យើងខ្ញុំ សូម​សម្ដែង​នូវ​មនោសញ្ចេតនា​អបអរសាទរ​ដ៏​ក្រៃលែង ដែល​ឆាណែល​តេឡេក្រាម​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា មាន​ចំនួន​អ្នក​ភ្ជាប់​ច្រើន​ជាងគេ​បំផុត ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​នានា​លើ​ពិភពលោក ហើយ​បន្ត​មាន​កំណើន​រាប់​ពាន់​នាក់​ជា​រៀងរាល់ថ្ងៃ។

ការ​ទទួល​បាន​ចំនួន​អ្នក​ភ្ជាប់​ឆាណែល​តេឡេក្រាម​ដ៏​ច្រើន​លើសលប់ ក្នុង​រយៈពេល​ខ្លី​នេះ ជា​សក្ខីភាព ស.បញ្ជាក់​ពី​ប្រជាប្រិយភាព ការ​គោរព​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ ការ​ជឿ​ទុកចិត្ត និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី។

សម្ទុះ នៃ​ការ​គាំទ្រ​ដ៏​ច្រើន​នេះ ពិតជា​បង្ហាញ​ពី​ការ​ផ្ដល់​តម្លៃ​យ៉ាង​ធំធេង និង​មហា​កិត្តិយស​ដ៏​ឧត្តុង្គ​ឧត្ដម​ចំពោះ​វីរភាព និង​ស្នាដៃ​ដឹកនាំ​ប្រទេស ប្រកបដោយ​គតិបណ្ឌិត ប៉ិនប្រសប់ និង​ឈ្លាសវៃ​របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុង​ការ​រក្សាសុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ព្រមទាំង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ ក្នុង​ការ​ផ្សារភ្ជាប់​ដោយ​ផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា។

ក្នុង​ឱកាស​ដ៏​ប្រសើរ​ថ្លៃថ្លា​នេះ យើងខ្ញុំ​ទាំងអស់​គ្នា សូម​លើក​ហត្ថ​ប្រណម​បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំង​បី ព្រមទាំង​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក សូម​តាម​ជួយ​ថែរក្សា ការពារ និង​ប្រោះព្រំ​ប្រទាន​ពរជ័យ​បវរ​សួស្ដី ជ័យ​មង្គល និង​វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី។

សូម សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី បាន​សមប្រកប​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម