Connect with us

សេចក្ដីជូនដំណឹង

អ្នកឧកញ៉ា ឃុន សៀ ប្រកាស​គាំទ្រ​ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

បានផុស

នៅ

អ្នកឧកញ៉ា ឃុន សៀ ប្រធានក្រុមហ៊ុន ឃុន សៀ គ្រុប អភិវឌ្ឍន៍ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និង​បុគ្គលិក​ក្រុម​ហ៊ុនទាំងអស់ សូម​ប្រកាស​គាំទ្រ​ទាំងស្រុង​នូវ​សារ​នយោបាយ​ពិសេស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៣ ក្នុង​ការរៀបចំ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​នេះ ហើយ​ទន្ទឹមនឹងនេះ សូម​ប្រកាស​គាំទ្រ​ទាំងស្រុង​ចំពោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សម្រាប់​តួនាទី​ជា នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​នេះ​។

តាមរយៈ​សារ​នយោបាយ​ពិសេស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​នៅ​ល្ងាច​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣​ខាងមុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើងខ្ញុំ​ទាំងអស់​គ្នា សូម​ប្រកាស​គាំទ្រ​ទាំងស្រុង​ចំពោះ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សូម​ប្រកាស​គាំទ្រ​ទាំងស្រុង​ចំពោះ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សម្រាប់​កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ថ្មី សម្រាប់​អាណត្តិ​ទី​៧​នេះ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា ពង្រឹង​សុខសន្តិភាព​កាន់តែ​រឹងមាំ​, ប្រទេសជាតិ​កាន់តែ​មានការ​អភិវឌ្ឍ​រីកចម្រើន និង​មាន​មោទនភាព ហើយ​ប្រជាជន​កាន់​តែមាន​ជីវភាព​ធូរធារ និង​រស់នៅ​ប្រកបដោយ​សេចក្តី​សុខសាន្ត​បន្តទៀត​។

ក្នុង​ឱកាស​ដ៏​ប្រសើរ​ថ្លៃថ្លា​នេះ យើងខ្ញុំ​ទាំងអស់​គ្នា សូម​លើក​ហត្ថ​ប្រណម​បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំងបី ព្រមទាំង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​តាម​ជួយ​ថែរក្សា ការពារ និង​ប្រោះព្រំ​ប្រទាន​ពរជ័យ​បវរ​សួស្តី ជ័យ​មង្គល និង​វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​, ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី​។

សូម​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​, លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី បាន​សមប្រកប​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

Sokha Hotels

ព័ត៌មានពេញនិយម