Connect with us

សេចក្ដីជូនដំណឹង

អ្នកឧកញ៉ា ឃុន សៀ សូម​សម្តែង​ការអបអរសាទរ ជូន​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ផ្តល់​គោរមងារ កិត្តិយស​ពិសេស​ដ៏​ឧត្តុង្គឧត្តម​បំផុត ជា «​កិត្តិ​ទេសាភិបាល​បណ្ឌិត​»

បានផុស

នៅ

អ្នកឧកញ៉ា ឃុន សៀ ប្រធាន ក្រុមហ៊ុន ឃុន សៀ គ្រុប អភិវឌ្ឍន៍ និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី និង បុគ្គលិក ក្រុមហ៊ុន ទាំងអស់ សូម​អបអរសាទរ​ដោយស្មោះ ជូន​ចំពោះ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​ដែល​ឯកឧត្តម​បណ្ឌិត ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ត្រាស់បង្គាប់​ផ្តល់​គោរមងារ កិត្តិយស​ពិសេស​ដ៏​ឧត្តុង្គឧត្តម​បំផុត នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជា «​កិត្តិ​ទេសាភិបាល​បណ្ឌិត​» តែមួយ​រូប​គត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ពិតជា​ស័ក្តិសម​បំផុត ចំពោះ​ការទទួលបាន​នូវ​គោរមងារ​កិត្តិយស​ពិសេស​ដ៏​ឧត្តុង្គឧត្តម​បំផុត នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជា «​កិត្តិ​ទេសាភិបាល​បណ្ឌិត​» នេះ ដោយ​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត មានគុណ​បំណាច់​ដ៏​ថ្លៃថ្លា និង​ស្នាដៃ​ដ៏​ត្រចះត្រចង់ ក្នុងនាម​ជា​យុវជន​ជំនាន់​ថ្មី និង​ជា​ឥស្សរជន​ដឹកនាំ​ដ៏​ឆ្នើម របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពោរពេញ​ទៅដោយ​សមត្ថភាព និង​ទេពកោសល្យ​ខ្ពស់ ព្រមទាំង​មានគុណ​ធម៌ សីលធម៌ ព្រហ្ម​វិហារធម៌ ជាពិសេស​បាន​នឹង​កំពុង​ដឹកនាំ ធ្វើ​សកម្ម​ភាពជា​គម្រូ ជាក់ស្ដែង​ជាច្រើន​ឆ្នាំ​មកហើយ ទៅលើ​វិស័យ​សំខាន់ៗ ដើម្បី​បុព្វហេតុ ជាតិ សាសនា និង​ព្រះមហាក្សត្រ​។

យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​បួងសួង វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ សូមជួយ​អភិបាល​គ្រង​រក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរ​មហាប្រសើរ ជូន​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ព្រមទាំង​គ្រួសារ​ជាទី​ស្រឡាញ់ សូម​បាន​ប្រកប​នូវ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ ជានិច្ច​និរន្តរ៍​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ការ​ប្រយុទ្ធ​គ្នានៅ​មីយ៉ាន់​ម៉ា​​នៅតែបន្ត ទោះភាគី​​ជម្លោះ​ប្រកាស​បទឈប់​បាញ់​​រៀងខ្លួន​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិហ្វាំងឡង់​តឿន​​អឺរ៉ុប​កាន់តែខ្លាំង​ឲ្យ​គិត​គួរ​ការពារជាតិ​ដោយគ្មានអាមេរិក​

ព័ត៌មានជាតិ៣០ នាទីutes មុន

អាកាសចរណ៍ជាតិកម្ពុជា នឹងចាប់ផ្តើមប្រើអាកាសយានប្រភេទថ្មី ATR72-600 ចំនួន៣ គ្រឿងនៅពាក់កណ្តាលខែឧសភា ដើម្បីពង្រីក ជើងហោះហើរថ្មីៗបន្ថែមទៀត

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រយៈពេលជិត​១០ម៉ោង មីយ៉ាន់ម៉ា​ជួប​​ការរញ្ជួយដីច្រើន​លើក​​​​​

កីឡា២ ម៉ោង មុន

Ronaldo ចង់​​ត្រឡប់​ទៅ​ Real Madrid វិញ​ ខណៈ​មាន​ក្លិប​ធំ​ពីរ​កំពុងចង់​បាន

Sokha Hotels

ព័ត៌មានពេញនិយម