Connect with us

សេចក្ដីជូនដំណឹង

អ្នកឧកញ៉ា ឃុន សៀ សូម​អបអរសាទរ​ជូន​ចំពោះ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ឱកាស​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ផ្តល់​គោរមងារ​ដ៏​ឧត្តុង្គឧត្តម​បំផុត ជា «​សម្តេច​មហា​បវរ​ធិបតី​»

បានផុស

នៅ

អ្នកឧកញ៉ា ឃុន សៀ ប្រធាន​ក្រុមហ៊ុនឃុន សៀ គ្រុប អភិវឌ្ឍន៍ និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី និង បុគ្គលិក ក្រុមហ៊ុន ទាំងអស់ សូម​អបអរសាទរ​ដោយស្មោះ​ជូន​ចំពោះ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​ដែល​ឯកឧត្តម ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ផ្តល់​គោរមងារ ដ៏​ឧត្តុង្គឧត្តម​ខ្ពង់ខ្ពស់​បំផុត ជា «​សម្តេច​មហា​បវរ​ធិបតី​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ពិតជា​ស័ក្តិសម​បំផុត ចំពោះ​ការទទួលបាន​នូវ​គោរមងារ​ដ៏​ឧត្តុង្គឧត្តម​ខ្ពង់ខ្ពស់​បំផុត ជា «​សម្តេច​មហា​បវរ​ធិបតី​» ហើយ ការ ផ្តល់​គោរមងារ​នេះ​ពិតជា​ស័ក្តិសម​បំផុត​សម្រាប់​មុខតំណែង​ដ៏​ខ្ពស់បំផុត ក្នុង​ប្រទេស​កម្ពុជា​ដែល​ប្រកាន់យក​របបរាជានិយម អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​គោរមងារ​នេះ ពិត​ស័ក្តិសម​បំផុត​ចំពោះ​សម្តេច ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល ពោរពេញ​ទៅដោយ​សមត្ថភាព​ដ៏​ខ្ពង់ខ្ពស់ ចំណេះដឹង​ដ៏​ជ្រៅជ្រះ និង​ទេពកោសល្យ​ដ៏​ប៉ិនប្រសប់​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​។

យើងខ្ញុំ សូម​លើក​ហត្ថ​បួងសួង វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ សូមជួយ​អភិបាល​គ្រង​រក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរ​មហាប្រសើរ ជូន​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ព្រមទាំង​គ្រួសារ​ជាទី​ស្រឡាញ់ សូម​បាន​ប្រកប​នូវ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ ជានិច្ច​និរន្តរ៍​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៩ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម