Connect with us

សេចក្ដីជូនដំណឹង

ឯកឧត្តមប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង អបអរសាទរជូនចំពោះ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱកាស​ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ ផ្តល់​គោរមងារ​ដ៏​ឧត្តុង្គឧត្តម បំផុត​ជា «សម្តេចមហាបវរធិបតី»

បានផុស

នៅ

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី​ទាំងអស់ សូម​អបអរសាទរ​ដោយស្មោះ​ជូន​ចំពោះ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​ដែល​ឯកឧត្តម ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ផ្តល់​គោរមងារ ដ៏​ឧត្តុង្គឧត្តម​ខ្ពង់ខ្ពស់​បំផុត ជា «​សម្តេច​មហា​បវរ​ធិបតី​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ពិតជា​ស័ក្តិសម​បំផុត ចំពោះ​ការទទួលបាន​នូវ​គោរមងារ​ដ៏​ឧត្តុង្គឧត្តម​ខ្ពង់ខ្ពស់​បំផុត ជា «​សម្តេច​មហា​បវរ​ធិបតី​» ហើយ ការ ផ្តល់​គោរមងារ​នេះ​ពិតជា​ស័ក្តិសម​បំផុត​សម្រាប់​មុខតំណែង​ដ៏​ខ្ពស់បំផុត ក្នុង​ប្រទេស​កម្ពុជា​ដែល​ប្រកាន់យក​របបរាជានិយម អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​គោរមងារ​នេះ ពិត​ស័ក្តិសម​បំផុត​ចំពោះ​សម្តេច ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល ពោរពេញ​ទៅដោយ​សមត្ថភាព​ដ៏​ខ្ពង់ខ្ពស់ ចំណេះដឹង​ដ៏​ជ្រៅជ្រះ និង​ទេពកោសល្យ​ដ៏​ប៉ិនប្រសប់​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​។

យើងខ្ញុំ សូម​លើក​ហត្ថ​បួងសួង វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ សូមជួយ​អភិបាល​គ្រង​រក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរ​មហាប្រសើរ ជូន​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ព្រមទាំង​គ្រួសារ​ជាទី​ស្រឡាញ់ សូម​បាន​ប្រកប​នូវ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ ជានិច្ច​និរន្តរ៍​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម