សេចក្ដីជូនដំណឹង
ក្រុមហ៊ុន ជីស៊ីអូរឫស្សី បានចេញសេចក្តីប្រកាសច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួន ដែលធ្វើអោយប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុន
ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក ដែលជាអ្នកអភិវឌ្ឍគម្រោងផ្សារ ជីស៊ី អូរឫស្សី បានប្រកាសបដិសេធចំពោះការចុះផ្សាយរបស់សារពត៌មានមួយចំនួន ដែលមានគោលដៅបង្ខូចឈ្មោះរបស់ខ្លួន។

អ្នកអភិវឌ្ឍខាងលើអះអាងថា សារពត៌មានទាំងនោះបានចោទប្រកាន់ដោយគ្មានមូលដ្ឋានត្រឹមត្រូវ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងទំនុកចិត្តរបស់អតិថិជនមកលើក្រុមហ៊ុន ដោយក្រុមហ៊ុនមិនអាចទទួលយកការចោទប្រកាន់បែបនោះបានឡើយ។

ដើម្បីជម្រះការចោទប្រកាន់ទាំងនេះ ក្រុមហ៊ុន ជីស៊ី អូរឫស្សី បានបញ្ជាក់នូវជំហររបស់ខ្លួន ក្នុងការចូលរួមអភិវឌ្ឍ និងវិនិយោគលើវិស័យអចលនវត្ថុនៅកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម៖
ទី១. គម្រោងផ្សារ ជីស៊ី អូរឫស្សី របស់ក្រុមហ៊ុនជីស៊ី អូរឫស្សី គឺជាគម្រោងមួយមានលក្ខណៈច្បាស់លាស់ និងបានសិក្សាយ៉ាងល្អិតល្អន់ ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អតិថិជន និងសាធារណជនទាំងអស់ ដែលចាប់អាម្មរណ៍លើគម្រោងរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនជីស៊ី អូរឫស្សី លើកឡើងថា បច្ចុប្បន្ននេះ ខ្លួនបាននិងកំពុងបុកគ្រឹះត្រៀមលក្ខណៈសាងសង់ ឱ្យស្របតាមគម្រោងរបស់ក្រុមហ៊ុនជូនអតិថិជន ដោយមិនមានការយឺតយ៉ាវនោះទេ។
ទី២. ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក នៅតែរក្សាជំហរយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួន លើការអនុវត្តគម្រោងផ្សារ ជីស៊ី អូរឫស្សី និងគោរពទៅតាមខ្លឹមសារនៃកិច្ចសន្យា ដែលបានចុះជាមួយអតិថិជនទាំងអស់ ក្នុងស្មារតីសុចរិត និងការទទួលខុសត្រូវខ្ពស់បំផុត។

យោងតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមហ៊ុនជីស៊ី អូរឫស្សី បានបង្ហាញទៀតថា ប្រសិនបើក្រុមហ៊ុនមិនអាចបញ្ចប់ការសាងសង់ និងមិនអាចប្រគល់តូបផ្សារជូនអតិថិជនបានទាន់ពេលវេលា តាមកិច្ចសន្យាបានទេនោះ ក្រុមហ៊ុនសុខចិត្តបង់សំណងខូចខាតជូនអតិថិជនដូចមានចែងក្នុងកិច្ចសន្យា។

យោងតាមជំហរដែលបានរៀបរាប់ខាងលើនេះ ក្រុមហ៊ុនជីស៊ី អូរឫស្សី បានអំពាវនាវឱ្យអតិថិជនទាំងអស់ មានការយោគយល់ និងរង់ចាំនូវលទ្ធផលជាវិជ្ជមានពីសំណាក់ភាគីខាងក្រុមហ៊ុន។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនក៏ប្រកាសរក្សាសិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការអនុវត្តវិធានការច្បាប់ ដើម្បីការពារផលប្រយោជន៍របស់អតិថិជន និងក្រុមហ៊ុនផងដែរ ក្នុងករណីដែលមានការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ឬមានខ្លឹមសារញុះញង់ ឬក្នុងចេតនាបង្ខូចកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ