សេចក្ដីជូនដំណឹង
ធនាគារ អេស៊ីលីដា ភីអិលស៊ី សហការជាមួយ ក្រុមហ៊ុនម៉ាស្ទ័រកាត ដាក់ឱ្យដំណើរការជាផ្លូវការនូវប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដាក្នុងប្រទេសកម្ពុជា
ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ដែលជាធនាគារពាណិជ្ជឈានមុខ នៅប្រទេសកម្ពុជា និងបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ មានមោទនភាពសូមប្រកាសអំពី កិច្ចសហប្រតិបត្តិការ រវាង ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនម៉ាស្ទ័រកាត ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា។

ប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា ផ្តល់ជូនបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន និងផ្តល់អត្ថប្រយោជន៍ សិទ្ធិពិសេសៗ និងភាពជាដៃគូជាច្រើន។ អត្ថប្រយោជន៍ទាំងនេះ គឺផ្តោតសំខាន់លើប្រភេទចំណាយដ៏ពេញនិយមបំផុតចំពោះ ម្ចាស់ប័ណ្ណ ជាពិសេស គឺសុភាពនារី សម្រាប់ចំណាយក្នុងការទិញទំនិញតាមអនឡាញ ការធ្វើដំណើរ គ្រួសារ ការកម្សាន្តផ្សេងៗ និងការដឹកជញ្ជូន។ កាតនេះក៏ផ្តល់ការលើកទឹកចិត្តជាច្រើន រួមមាន ការលើកលែងថ្លៃសេវាប្រចាំឆ្នាំ ក្នុងកំឡុងឆ្នាំដំបូង សម្រាប់អតិថិជនកំពុងប្រើប្រាស់កាត ATM ដែលចង់ប្តូរទៅជាប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា មិនថាជាប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទាននោះទេ និងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេស សម្រាប់អតិថិជន២.០០០ នាក់ដំបូង។
បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “ប័ណ្ណឡេឌីម៉ាស្ទ័រ កាតអេស៊ីលីដា សម្រាប់អតិថិជនជាសុភាពនារីនឹងផ្តល់ឱ្យពួកគាត់នូវមធ្យោបាយទូទាត់តាមបែបឌីជីថល កាន់តែរហ័សទាន់ចិត្ត សុវត្ថិភាព និងងាយស្រួលជាងមុន ប្រកបដោយសុវត្ថិភាពខ្ពស់ និងជួយបង្កើនជីវិតប្រចាំថ្ងៃរបស់ពួកគាត់កាន់តែប្រសើរឡើង។ ម្ចាស់ប័ណ្ណអាចជ្រើសរើសការប្រើប្រាស់ជាច្រើនប្រភេទ ដែលខ្លួនពេញចិត្ត រួមទាំងការដកប្រាក់តាមម៉ាស៊ីនអេធីអឹមក្នុងស្រុក និងអន្តរជាតិ ការទូទាត់តាមម៉ាស៊ីនឆូតកាត ការទិញទំនិញអនឡាញ ការធ្វើដំណើរ ការទទួលទានអាហារ ការទិញសំលៀកបំពាក់ពេញនិយម ការដឹកជញ្ជូន និងការកម្សាន្ត ជាមួយនឹងកម្រិតទំហំប្រតិបត្តិការប្រចាំថ្ងៃរហូតដល់១០.០០០ដុល្លារអាមេរិក។ ប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា ផ្តល់ជូនជាពីរជម្រើស រួមមាន ប័ណ្ណឥណពន្ធឡេឌីម៉ាស្ទ័រការអេស៊ីលីដា និងប័ណ្ណឥណទានឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា។
លោកស្រី Winnie Wong នាយិកាគ្រប់គ្រងក្រុមហ៊ុនម៉ាស្ទ័រកាត ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា “នៅទូទាំងពិភពលោក មានការកើនឡើងនូវតម្រូវការផ្តល់ដំណោះស្រាយជូនអ្នកប្រើប្រាស់ ឱ្យស្របនឹងចំណង់ចំណូលចិត្តដែលកំពុងផ្លាស់ប្តូរ។ ក្រុមហ៊ុនម៉ាស្ទ័រការ ពិតជាមានមោទនភាពយ៉ាងខ្លាំង ក្នុងការចាប់ដៃគូជាមួយធនាគារ អេស៊ីលីដា ដើម្បីពង្រីកមធ្យោបាយទូទាត់ដល់សុភាពនារីកម្ពុជា ក្នុងការទិញទំនិញទាំងក្នុងប្រទេស និងក្រៅប្រទេស។
ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ស្របតាមរបៀបរស់នៅរបស់ពួកគេម្នាក់ៗ ក្នុងការទូទាត់តាមរយៈបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនម៉ាស្ទ័រកាត នៅតាមបណ្តាប្រទេសជាង២១០។ ប័ណ្ណ នេះបំពាក់មកជាមួយនូវការការពារសុវត្ថិភាពយ៉ាងរឹងមាំ ដែលបានបង្កប់នៅក្នុងកាត ដើម្បីធានាឱ្យបានថា ម្ចាស់ប័ណ្ណអាចធ្វើការទូទាត់បាន ប្រកបដោយទំនុកចិត្ត នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។”
ការប្រើប្រាស់ប័ណ្ណម៉ាស្ទ័រកាតដ៏ថ្មីប្លែក ដែលពោរពេញដោយអត្ថប្រយោជន៍ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ប្រកបដោយភាពងាយស្រួលជាមុន។ អតិថិជនរបស់ធនាគារ អេស៊ីលីដា អាចដាក់ពាក្យស្នើសុំប្រើប្រាស់ប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដានេះ តាមរយៈ កម្មវិធីសេវាអេស៊ីលីដាម៉ូបាល ឬគេហទំព័ររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី https://www.acledabank.com.kh ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ