Connect with us

សេចក្ដីជូនដំណឹង

ក្រសួងសុខាភិបាល សម្រេចបិទ មន្ទីរសម្រាកព្យាបាលឯកជន មួយទៀត

បានផុស

នៅ

ក្រោយពីបានសម្រេច បិទ និង​ដកហូត​សេចក្តីសម្រេច​ឱ្យ​បើក​មន្ទីរពេទ្យ​ឯកជន​ មួយចំនួន ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីសម្រេច បិទ និងដកហូតមន្ទីរពេទ្យសម្រាកព្យាបាលឯកជនចំនួនមួយទៀត ឈ្មោះ តូច យ៉ាន ដែលមានទីតាំងនៅផ្ទះលេខ ១៦-១៨-២០-២២ ផ្លូវលេខ១៦ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាល បានឱ្យដឹងថា ការសម្រេចបិទ និងដកហូត មន្ទីរពេទ្យសម្រាកព្យាបាលឯកជនខាងលើនេះ ដោយមូលហេតុប្រើប្រាស់បុគ្គលិកមិនមានគុណវឌ្ឍិស្របទៅនឹងច្បាប់ ស្ដីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងបានក្លែងបន្លំវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះគណៈគ្រូពេទ្យក្លែងក្លាយ ព្រមទាំងអនុវត្ដមិនបានត្រឹមត្រូវតាមបទដ្ឋានស្ដង់ដារអប្បរមាសម្រាប់ មូលដ្ឋានសុខាភិបាលឯកជន។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម