Connect with us

សេចក្ដីជូនដំណឹង

ពិធី​សម្ពោធ​ដំណើរការ​អគារ​ពង្រីក​ថ្មី “​ផ្សារ​ទំនើប អ៊ី​អន ម៉​ល ភ្នំពេញ​” នៅ​ជាន់​ផ្ទាល់​ដី (Lively Plaza GF)

បានផុស

នៅ

ក្រុមហ៊ុន អ៊ី​អន ម៉​ល (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី បានរៀបចំ​ពិធី​សម្ពោធ​អគារ​ពង្រីក​ថ្មី​របស់​ផ្សារ​ទំនើប អ៊ី​អន ម៉​ល ភ្នំពេញ ជាន់​ផ្ទាល់​ដី (Lively Plaza GF) ជា​ផ្លូវការ កាលពី​ថ្ងៃ​សៅ​រ៏ ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ​ត្រូវ​បានបញ្ចប់​ជា​ស្ថាពរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្សារ​ទំនើប អ៊ី​អន ម៉​ល ភ្នំពេញ មាន​ទីតាំង​ស្ថិត​ចំ​នៅ​កណ្តាល​ទីក្រុង និង​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏​សំខាន់ ដែល​បាន​ទាក់ទាញ​អតិថិជន​ដែលជា ភ្ញៀវ​ជាតិ និង អន្តរជាតិ ជាច្រើន​រួចមកហើយ ចាប់តាំងពី​ការបើក​ដំណើរការ​ក្នុង​ឆ្នាំ ២០១៤ កន្លងមកនេះ​។ ដើម្បី​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ទីក្រុង ដោយ​ចូលរួមចំណែក​តាមរយៈ​វិស័យ​ពាណិជ្ជកម្ម សេវាកម្ម និង​ដោយ​មើលឃើញ​ពី​តម្រូវការ​ទីផ្សារ ក្រុមហ៊ុន អ៊ី​អន ម៉​ល (​ខេ​ម​បូ​ឌា​)​បាន​កែលម្អរ និង​ពង្រីក​អគារ​បន្ថែម​ថ្មី​របស់ ផ្សារ​ទំនើប អ៊ី​អន ម៉​ល ភ្នំពេញ ដើម្បី​ស្របតាម​គោល​គំនិត​ចម្បង​របស់​ផ្សារ​ទំនើប គឺ «Luxury Mall» និង​ពង្រីក​វិសាលភាព​នៃ​ការទិញ​ទំនិញ​យ៉ាង​សម្បួរ​បែប ក៏ដូចជា​ការ​ពាំ​នាំមក​នូវ បទពិសោធន៍​ថ្មី​ជាមួយ​ហាង​ច្រើន នឹង​ទាក់ទាញ​ហាង​ម៉ាក​យីហោរ​ល្បីៗ ឱ្យ​កាន់តែ​លេចធ្លោ ដើម្បី​បំពេញតម្រូវការ របស់​អតិថិជន អោយ​កាន់តែ​ប្រសើរ​មួយកម្រិត​ទៀត នឹង​ប្រែ​ក្លាយទៅជា ផ្សារ​ទំនើប​ដ៏​ប្រណីត ក្នុង​ទីក្រុង។

លើសពីនេះទៅទៀត នៅក្នុង​ផ្សារ​ទំនើប​បាន​នាំមក​នូវ​លទ្ធភាព​ថ្មីៗ ជា​គ្រឿង​បរិក្ខារ​ទំនើបៗ​ក៏ដូចជា បាន​ដំឡើង ផ្ទាំង​កញ្ចក់​ឌីជីថល ដែលមាន​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ សម្រាប់​ការផ្សាយពាណិជ្ជកម្ម ការ​កំសាន្ត​ផ្សេងៗ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ការ ពង្រីក​អគារ​បន្ថែម​ថ្មី​នេះ មាន​ចំណត​យានជំនិះ​ច្រើន ជាង​មុន​ដើម្បី​បង្កើត​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល​ដល់​អតិថិជន​។ ផ្សារ​ទំនើប អ៊ី​អន ម៉​ល ភ្នំពេញ មិន​ត្រឹមតែ​ជាទី​កន្លែង​សម្រាប់​រីករាយ​ជាមួយ​ការទិញ​ទំនិញ​ប៉ុណ្ណោះ​ទេ វា​ក៏​ជាទី​កន្លែង​មួយ​ដែល​បង្កើត​ពេលវេលា​ដ៏​អស្ចារ្យ​សម្រាប់​ជម្រុញ​ទំនាក់​ទំនងជា​មួយក្រុម​គ្រួសារ និង​ដៃគូ ដែរ​មានការ​ស្ថាបនា​ទីធ្លា​រស​ម្រា​ប់​អង្គុយ​នៅក្នុង​ផ្សារ ដែល​ធ្វើឡើង​ពី​សំរាម​កែច្នៃ អម​ជាមួយ​រុក្ខជាតិ​បៃតង ដើម្បី​ចូលរួមចំណែក​ការពារ​ដល់​បរិស្ថាន និង​សហគមន៍​។

ក្នុងនោះ​ផង​ដែរ នៅ​ជាន់​ទី២ នៃ​អគារ​ពង្រីក​ថ្មី​នេះ​ក៏មាន សាល​ពហុ​គោលបំណង “AEON HALL” ដែល​ទើបនឹង​សាងសង់​ថ្មី ដែលជា សាល​នៅក្នុង​ផ្សារ​ទំនើប ធំ​លំដាប់​ទី ៣ ក្នុងចំណោម សាល ផ្សារ​ទំនើប អ៊ី​អន ម៉​ល ក្នុងប្រទេស​កម្ពុជា ដែលមាន​លក្ខណៈពិសេស​អាច​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ ដូចជា ការរៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ពិធី​សម្ពោធ សន្និសីទ និង​ព្រឹត្តិការណ៍​កីឡា E-sport ក៏ដូចជា​ព្រឹត្តិការណ៍​ជាច្រើន​ទៀត​។ ក្នុង​​ឱកាស ពិធី​សម្ពោធ​អគារ​ពង្រីក​ថ្មី​នេះ ក៏មាន​ការផ្តល់ជូន​នៅ​ប្រូ​ម៉ូ​សិន​ពិសេសៗ ការសម្ដែង concert ពី​សំណាក់​តារា​ល្បីៗ ក៏ដូចជា​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​។ ផ្សារ​ទំនើប​នេះ​នឹង​ផ្តល់នូវ​បទពិសោធន៍​ទិញ​ទំនិញ​ថ្មី​សម្រាប់​មនុស្ស​គ្រប់​វ័យ​ក្រោម​គោល​គំនិត​ចម្បង​នៃ​ផ្សារ​ទំនើប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

មេដឹកនាំ​អារ៉ាប់​កំណត់​យក​លើផែនការកសាង​ហ្គាហ្សាឡើងវិញ ផ្ទុយសំណើរ​ត្រាំ​

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​​ជំនួប​កំពូល​ ត្រាំ-ពូទីន​នឹ​ង​ផ្សព្វផ្សាយភ្លាម​ ពេល​​​កំណត់​ជាក់​លាក់​​​​​

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងការងារ ៖ ខេត្តកំពង់ឆ្នាំងមានតម្រូវការកម្លាំងពលកម្មជាង ១ ម៉ឺន ៦ ពាន់កន្លែង ច្រើនជាងគេនៅទូទាំងប្រទេស

ព័ត៌មានជាតិ៤២ នាទីutes មុន

កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះសួរសុខទុក្ខស្ត្រីឆ្លងទន្លេ ក្នុងទិវាជាតិសុខភាពមាតា ទារក និង កុមារ

ព័ត៌មានជាតិ៤៦ នាទីutes មុន

ចម និម្មល៖​​ការគិតគូរអំពីដំណោះស្រាយនៃខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ាគឺសំខាន់សម្រាប់ជំរុញការនាំចេញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម