សេចក្ដីជូនដំណឹង
តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី
ភ្នំពេញ ៖ នៅថ្ងៃទី ១៧, ១៨ និង ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី (ជាន់ផ្ទាល់ដី Central Court and Carpet Area)បានរៀបចំកម្មវិធី “ តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី ( Together Action for SDGs) “ ដែរធ្វើឡើង ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ ។

ហើយកម្មវិធីនេះដែរ មានការរៀបចំដោយក្រុមហ៊ុន អ៊ីអនម៉ល ខេមបូឌា ខូអិលធីឌី និងសហការជាមួយ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាផងដែរ។ លើសពីនេះទៅទៀត មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាច្រើនមកពីក្រសួង ក្រុមហ៊ុនឯកជន សាស្ត្រាចារ្យ និងអង្គការ ដើម្បីពិភាក្សាលើប្រធានបទទាំង៥ ដែលមានដូចជា៖

-បរិស្ថាន
-បញ្ហាសុវត្ថិភាពចំណីអាហារ
-បញ្ហាស្ទះចរាចរណ៍
-ការពង្រឹងអំណាចស្ត្រី
បន្ថែមពីលើនេះទៀត កម្មវិធី អេស ឌី ជី ក៏មានការសម្តែងរបាំពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរយៈពេល ៣ថ្ងៃ។
ព្រមទាំងការប្រគំតន្ត្រី ពីក្រុមចម្រៀង នារីជប៉ុន BATTEN GIRLS ជាពិសេស ក៏មានវត្តមានតារាចម្រៀងវ័យក្មេងប្រចាំប្រទេសកម្ពុជាទាំង៣រូប ដូចជា កញ្ញា Mina លោក ម៉ម ពេជ្ជរិទ្ធ និងលោក ទេព ពិសិដ្ឋ ដែលនឹងធ្វើឲ្យកម្មវិធីរឹតតែអស្ចារ្យ និងពិសេសតែម្ដង។
មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៅទៀតនោះ ក្នុងកម្មវិធី អេស ឌី ជី នេះ ក៏នឹងមានការលេងហ្គេម និងចែករង្វាន់ជាច្រើន នៅក្នុងថ្ងៃព្រឹត្តិការណ៍នេះដោយផ្ទាល់ទាំង៣ថ្ងៃផងដែរ។ ហើយនៅថ្ងៃនោះដែរក៏ត្រូវនឹងថ្ងៃ Black Friday ដែលនឹងមានការបញ្ចុះតម្លៃរហូតដល់ 70% ហើយថែមទាំងផ្តល់ជូនកាដូឥតគិតថ្លៃថែមទៀតផង៕
តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី ទាំអស់គ្នា !!!! កុំភ្លេចណា!!!









-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ