សេចក្ដីជូនដំណឹង
ឯកឧត្ដម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកា យិប ថាំកេសន ត្រូវជាម្ដាយក្មេក សម្ដេចពិជ័យសេនា ទៀ បាញ់
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ផ្ញើសារចូលរួមរំលែកមរណទុក្ខ សូមគោរពជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ចំពោះមរណភាពរបស់មហាឧបាសិកា យិប ថាំកេសន។

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានក្តីរន្ធត់ចិត្ត ឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដោយទទួលដំណឹងថា មហាឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេករបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាម្ដាយបង្កើតរបស់ លោកជំទាវ តៅ តឿន ទៀបាញ់ ដែលមហាឧបាសិកាបានទទួលមរណភាព កាលពីថ្ងៃចន្ទ ៨ កើត ខែកត្តិក ឆ្នាំថោះ ៖ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ១២:២០ នាទីរសៀល ក្នុងជន្មាយុ ៩៩ ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ មហាឧបាសិកា យិប ថាំកេសន គឺជាការបាត់បង់ដ៏ធំធេងនូវម្ដាយក្មេក ម្តាយបង្កើត ម្តាយមីង ជីដូន ជីដូនទួត និងញាតិមិត្តដ៏ឧត្តុង្គឧត្តម ប្រកបទៅដោយព្រហ្មវិហារធម៌ សប្បុរសធម៌ និងការសន្ដោសប្រោសប្រណី គួរជាទីគោរព និងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនចៅ-ញាតិមិត្ត ព្រមទាំងក្រុមគ្រួសារទាំងមូល ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៍ ដ៏ឧត្ដមមួយរូប ដែលពេញមួយជីវិត បានរួមចំណែកផ្សារភ្ជាប់នឹងវិស័យព្រះពុទ្ធសាសនា គួរឱ្យកោតសរសើរយ៉ាងក្រៃលែង។
ស្ថិតក្នុងក្តីវិយោគដ៏សែនសោកសង្រេងនេះ ៖ យើងខ្ញុំទាំងអស់គ្នា សូមគោរពអនុញ្ញាតចូលរួមរំលែកទុក្ខ ប្រកបដោយក្តីក្តុកក្តួលជាទីបំផុតជូនចំពោះ សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ចំពោះការបាត់បង់ មហាឧបាសិកា យិប ថាំកេសន។ យើងខ្ញុំទាំងអស់គ្នា សូមវន្ទាឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា យិប ថាំកេសន សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗ ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នៃសព ជាទីគោរពដ៏ខ្ពង់ខ្ពស់ មេត្តាទទួលនូវមនោសញ្ចេតនារំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា៕

-
ចរាចរណ៍២២ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់