Connect with us

សេចក្ដីជូនដំណឹង

ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ធនាគារ​រដ្ឋ​វៀតណាម​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ការទូទាត់​ឆ្លងដែន​តាម QR Code រវាង​ប្រទេស​ទាំងពីរ

បានផុស

នៅ

នៅ​ ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២៣ ធនាគារជាតិ នៃ​កម្ពុជា និង ធនាគារ​រដ្ឋ​វៀតណាម បាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ទូទាត់ តាម​ឃ្យូ​អរ​កូត​ឆ្លងដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​សម្រួល​ដល់​ការទូទាត់​ថ្លៃទំនិញ និង​សេវាកម្ម​ផ្សេងៗ និង​លើកកម្ពស់​ការទូទាត់​រូបិយវត្ថុ​ជាតិ (​ប្រាក់រៀល​) ឱ្យ​កាន់តែ​ទូលំទូលាយ និង​ជំរុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​ស្របតាម​សមាហរណកម្ម​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា “​បន្ទាប់ពី​ការ​ដាក់ឱ្យ​ប្រើប្រាស់​ការទូទាត់ ឆ្លងដែន​តាម​ឃ្យូ​អរ​កូត​ជាមួយនឹង​ព្រះរាជាណាចក្រ​ថៃ​បាន​ជោគជ័យ ធនាគារ អេស៊ីលីដា បាន​បន្ត​ពង្រីក​បន្ថែម នូវ​ប្រព័ន្ធ​ទូទាត់​ឆ្លងដែន​តាម​ឃ្យូ​អរ​កូត​នេះ ជាមួយនឹង ប្រទេស​សមាជិក អាស៊ាន ចំនួន ២ បន្ថែម​ទៀត រួមមាន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បន្ទាប់ពី​មានការ​អនុញ្ញាត ពី​ធនាគារជាតិ នៃ កម្ពុជា​។ ជាមួយនឹង​ប្រតិបត្តិ​ការ​ទូទាត់​ឆ្លងដែន រវាង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារ អេស៊ីលីដា និង ធនាគារ Bank for Investment and Development of Vietnam (BIDV) ត្រូវបាន​ជ្រើសរើស ជា​ធនាគារ​ទំនាក់ទំនង (Sponsoring Bank) សម្រាប់​ការទូទាត់​ឆ្លងដែន​តាម​ឃ្យូ​អរ​កូត (QR Code) នៅ​ប្រទេស​កម្ពុជា និង​វៀតណាម ក្នុង​គោលដៅ​លើកកម្ពស់​ការទូទាត់​ប្រាក់រៀល​ឱ្យ​កាន់តែ​ទូលំទូលាយ​ក្នុង​ថ្នាក់​តំបន់ និង​ដើម្បី​ជំរុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ស្របតាម​សមាហរណកម្ម​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន​។

លោក​បណ្ឌិត បាន​បន្ថែមទៀតថា ឥឡូវនេះ​កម្ពុជា និង​វៀតណាម រីករាយ​ជាមួយនឹង​ការទូទាត់​ប្រាក់​តាម QR code បាន​យ៉ាង​ងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព​។ អតិថិជន​របស់​ធនា​គារ​នៅ​ប្រទេស​កម្ពុជា ដែលមាន​គណនី​ប្រាក់រៀល ហើយ​ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម អាច​ទូទាត់​ថ្លៃទំនិញ ឬ​សេវាកម្ម​ផ្សេងៗ ដោយ​ប្រើ​កម្មវិធី​ធនាគារ​ចល័ត​តាមរយៈ​ទូ​ស័ព្ទ​របស់​ធនាគារ​កម្ពុជា​ណាមួយ ឬ​តាម​ប្រព័ន្ធ​បាគង ដោយ​គ្រាន់តែ​ចុច​លើ​មុខងារ ស្កែ​ន​ឃ្យូ​អរ (QR) ហើយ​ធ្វើការ​ស្កែ​ន វៀត ឃ្យូ​អរ​កូត (Viet QR Code) របស់​អាជីវក​រវៀត​ណា​ម​។ ដូចគ្នានេះ​ផងដែរ អតិថិជន​របស់​ធនា​គារ​នៅ​ប្រទេស​វៀតណាម​ដែល​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ក៏​អាច​ទូទាត់​ថ្លៃទំនិញ ឬ​សេវាកម្ម​ផ្សេងៗ តាមរយៈ ខេ​អេ​ច​ឃ្យូ​អរ ( KHQR ) ដោយ​បើក​កម្មវិធី​ធនាគារ​ចល័ត តាមរយៈ​ទូរស័ព្ទ​របស់​ធនាគារ​វៀតណាម​ណាមួយ ហើយ​ស្កែ​ន​ខេ​អេ​ច​ឃ្យូ​អរ (KHQR) របស់​អាជីវករ​នៅ​កម្ពុជា​។​”

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បួន (៤) គឺ​៖ ១) វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា ២) អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លី​មី​ធី​ត និង ៤) ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មី​យ៉ាន់​ម៉ា ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន​ម៉ា​។ គិត​ត្រឹម​ដំណាច់ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៩,៤០​ប៊ី​លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ៦,៥៧​ប៊ី​លាន ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៦,៩២​ប៊ី​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង ៤,៤៣ លាន​នាក់​។ ធនាគារ អេស៊ីលីដា មាន​ចំនួន​អ្នកប្រើប្រាស់ អេស៊ីលីដា​ម៉ូ​បាល ៣,១៣​លាន​នាក់ និង​មាន​ដៃគូ​អាជីវកម្ម ចំនួន ៣១១.១៦៦ គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែង​ប្រទេសណាមួយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

Sokha Hotels

ព័ត៌មានពេញនិយម