Connect with us

សេចក្ដីជូនដំណឹង

បដិវត្តន៍​នៃ​ការ​សន្សំ​ប្រាក់​ថ្មី​ បាន​មក​ដល់​ហើយ​! សូម​ណែនាំ គណនី​សន្សំ​ឆ្លាត ពី​ធនាគារ ព្រី​នស៍ ដែល​នឹង​ធ្វើឱ្យ​ការ​សន្សំ​ប្រាក់​របស់​អ្នក​កាន់តែ​ឆ្លាត ជាមួយ​ការផ្ដល់ជូន​កញ្ចប់​ធានារ៉ាប់រង​សុខភាព​ដោយ​ឥតគិតថ្លៃ​!

បានផុស

នៅ

ភ្នំពេញ ​៖ ធនាគារ ព្រី​នស៍ សូម​ណែនាំ​នូវ គណនី​សន្សំ​ឆ្លាត ជា​គណនី​សន្សំ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​មិន​ត្រឹមតែ​ផ្តល់ជូន​អ្នក​នូវ​អត្រា​ការប្រាក់​ខ្ពស់​លើ​ការ​សន្សំ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួលបាន​ការការពារ​ជាមួយនឹង​អត្ថប្រយោជន៍​ជាច្រើន​ទៀតផង​ដែរ​។ សាក​ស្រមៃ​មើលថា គណនី​សន្សំ​ដែល​អាច​ផ្តល់ជូន​អតិថិជន​នូវ​ការប្រាក់​ខ្ពស់​រហូតដល់ 12% ក្នុង​មួយឆ្នាំ ដោយ​គិត​ទៅតាម​ការ​សន្សំ​ប្រាក់​ប្រចាំខែ​របស់​អតិថិជន ហើយ ថែមទាំង​ជួយ​សម្រាល​ដល់​បន្ទុក​នៃ​ចំណាយ​លើ​ថ្លៃ ថែទាំ​សុខភាព​ស្របពេល​តែមួយ​ទៀត​។ ដោយ​គ្រាន់តែ​បើក​គណនី​សន្សំ​ឆ្លាត លោកអ្នក​នឹង​ទទួលបាន​កញ្ចប់​ធានារ៉ាប់រង​សុខភាព​ដោយ​ឥតគិតថ្លៃ​ភ្លាមៗ រហូតដល់ $30,000 ទៅតាម​គម្រោង​សន្សំ​ដែល​លោកអ្នក​បានជ្រើសរើស​។ កញ្ចប់​ធានារ៉ាប់រង​សុខភាព​ដែល ធនាគារ ព្រី​នស៍ បានផ្ដល់​ជូន​នេះ គឺជា​ការធានា​ការពារ​ពី​ក្រុមហ៊ុន​អេ អាយ អេ (AIA) ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាត​អន្តរជាតិ​ដ៏​ល្បី​មួយ ដែល​អាច​ធានាបាន​នូវ​សុខុមាលភាព​របស់​អ្នក ស្រប​ពេលដែល​អតិថិជន​កំពុង​បង្កើន​ប្រាក់​សន្សំ​របស់​ពួកគាត់​ដោយ​គ្មាន​ការព្រួយបារម្ភ​។​

​អតិថិជន អាច​ចាប់ផ្តើម​ការ​សន្សំ​ស្របតាម​តម្រូវការ និង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ ដោយ​អាច​ជ្រើសរើស​ប្រភេទ​សន្សំ​មួយ​ក្នុងចំណោម​ផែនការ​សន្សំ​ទាំង​3 របស់​គណនី​សន្សំ​ឆ្លាត​៖

​គម្រោង​ប្រាក់​៖ ចាប់ផ្តើម​ជាមួយ​ការដាក់​ប្រាក់​ដំបូង​ចំនួន $1,000 និង​បន្ត​បញ្ចូល​ទឹកប្រាក់​ចំនួន $200 បន្ថែម​ក្នុង​មួយខែ សម្រាប់​រយៈពេល 12 ខែ​។​

អតិថិជន​នឹង​ទទួលបាន​កញ្ចប់​ធានារ៉ាប់រង​សុខភាព​ដោយ​ឥតគិតថ្លៃ​ដែលមាន​តម្លៃ $5,000 ក្នុង​មួយឆ្នាំ រួមជាមួយ​នឹង​អត្រា​ការប្រាក់​រហូតដល់ 8.25% ក្នុង​មួយឆ្នាំ​លើ​ការបញ្ចូល​ទឹកប្រាក់​ប្រចាំខែ​។ ជាមួយនឹង​គម្រោង​នេះ ប្រាក់​សន្សំ​ប្រចាំឆ្នាំ​របស់​អតិថិជន​អាច​ទទួលបាន​លើសពី $3,200​។​

​គម្រោង​មាស​៖ ចាប់ផ្តើម​ជាមួយ​ការដាក់​ប្រាក់​ដំបូង​ចំនួន $3,200 និង​បន្ត​បញ្ចូល​ទឹកប្រាក់​ចំនួន $300 បន្ថែម​ក្នុង​មួយខែ សម្រាប់​រយៈពេល 12 ខែ​។ អតិថិជន​នឹង​ទទួលបាន​កញ្ចប់​ធានារ៉ាប់រង​សុខភាព​ដោយ​ឥតគិតថ្លៃ​ដែលមាន​តម្លៃ $10,000 ក្នុង​មួយឆ្នាំ រួមជាមួយ​នឹង​អត្រា​ការប្រាក់​រហូតដល់ 9.25% ក្នុង​មួយឆ្នាំ​លើ​ការបញ្ចូល​ទឹកប្រាក់​ប្រចាំខែ​។ សម្រាប់​គម្រោង​នេះ ប្រាក់​សន្សំ​ប្រចាំឆ្នាំ​របស់​អតិថិជន​អាច​ទទួលបាន​លើសពី $6,500​។​

​គម្រោង​មរកត​៖ ចាប់ផ្តើម​ជាមួយ​ការដាក់​ប្រាក់​ដំបូង​ចំនួន $6,500 និង​បន្ត​បញ្ចូល​ទឹកប្រាក់​ចំនួន $350 បន្ថែម​ក្នុង​មួយខែ សម្រាប់​រយៈពេល 12 ខែ​។ អតិថិជន​នឹង​ទទួលបាន​កញ្ចប់​ធានារ៉ាប់រង​សុខភាព​ដោយ​ឥតគិតថ្លៃ​ដែលមាន​តម្លៃ $30,000 ក្នុង​មួយឆ្នាំ រួមជាមួយ​នឹង​អត្រា​ការប្រាក់​រហូតដល់ 12% ក្នុង​មួយឆ្នាំ​លើ​ការបញ្ចូល​ទឹកប្រាក់​ប្រចាំខែ​។ ក្នុង​គម្រោង​នេះដែរ ប្រាក់​សន្សំ​ប្រចាំឆ្នាំ​របស់​អតិថិជន​អាច​ទទួលបាន​លើសពី $10,000​។​

​លោកអ្នក​អាច​គិត​មើលថា អស្ចារ្យ​ប៉ុណ្ណា​! គណនី​សន្សំ​ឆ្លាត របស់​ធនាគារ ព្រី​នស៍ នេះ​មិន​ត្រឹមតែ​ធានា​អនាគត​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់ជូន​អតិថិជន​នូវ​ការធានារ៉ាប់រង​សុខភាព​ដោយ​ឥតគិតថ្លៃ កាន់តែ​ពិសេស​ជាងនេះទៀត ធនាគារ ព្រី​នស៍ ព្រមទាំង​ផ្ដល់ជូន​នូវ​ជម្រើស​ក្នុងការ​ផ្ទេរសិទ្ធិ នៃ​ការធានារ៉ាប់រង​នេះ ដល់​សមាជិកគ្រួសារ​ប​ង្កើ​តរបស់​អតិថិជន​ដែល​បាន​បើក​គណនី​សន្សំ​ឆ្លាត​ថែម​ទៀតផង​។ លើសពីនេះ កញ្ចប់​ធានារ៉ាប់រង​សុខ​ភាពមិន​ត្រឹមតែ​ការពារ​បាន​សម្រាប់​ការចំណាយ​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​គ្របដណ្តប់​លើ​ការចំណាយ​នៅ​ប្រទេស​ផ្សេងៗ​ថែមទៀត​ដូចជា ថៃ វៀតណាម ឡាវ ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា ជាដើម​។

​បន្ថែម​លើ​ការការពារ​ដល់​អ្នក ឬ​មនុស្ស​ជាទី​ស្រឡាញ់​របស់់​អ្នក ដោយ​បើក​គណនី​សន្សំ​ឆ្លាត ជាមួយនឹង​ជម្រើស​ក្នុងការ​ដាក់ឈ្មោះ​អ្នកទទួលផល​សម្រាប់​ក​ញ្ច​ប់​ធានារ៉ាប់រង​សុខភាព​។ ធនាគារ ព្រី​នស៍ កំពុងធ្វើការ​យ៉ាង​យកចិត្តទុកដាក់​ក្នុងការ​នាំយក​នូវ​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត ស្របទៅតាម​ស្ថានភាព និង​តម្រូវការ​របស់​អតិថិជន​។ ធនាគារ ព្រី​នស៍ យល់ច្បាស់​ពី​បញ្ហា ដែល​អតិថិជន​ជួបប្រទះ​ក្នុងការ​ខិតខំ​សន្សំ​ប្រាក់​ឱ្យដល់​គោលដៅ ដូច្នេះហើយ ធនាគារ ព្រី​នស៍ ជឿជាក់ថា គណនី​សន្សំ​ឆ្លាត នឹង​ជួយ​អតិថិជន​ទាំងអស់​ឱ្យ​បង្កើត​ទម្លាប់​សន្សំ​ដ៏​ត្រឹមត្រូវ និង​ផ្តល់ជូន​ការការពារ​យ៉ាង​មាន​ប្រសិទ្ធភាព​ដល់​សុខុមាលភាព​របស់​អតិថិជន និង​ស្ថេរភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​។​

​ធនាគារ ព្រី​នស៍ តែងតែ​ខិតខំ​អភិវឌ្ឍ​គំនិត​ថ្មីៗ​ជា​បន្តបន្ទាប់​ដើម្បី​នាំមក​ជូន​អតិថិជន​នូវ​ផលិតផល និង​សេវាកម្ម​ដែល​មិន​ស្មុគស្មាញ ងាយស្រួល និង​មាន​សុវត្ថិភាព​សម្រាប់​តម្រូវ​ការ​ធនាគារ​របស់​អ្នក​។ គណនី​សន្សំ​ឆ្លាត គឺជា​ផលិតផល​មួយ ដែល​បម្រើ​ដល់​អតិថិជន​ឱ្យសម្រេចបាន​នូវ​គោលដៅ​ហិរញ្ញវត្ថុ ព្រមទាំង​បំពេញតម្រូវការ​ផ្សេងៗ​ទៀត​របស់​អតិថិជន ដូចជា​ការធានារ៉ាប់រង​សុខភាព​ជាដើម​។​

​ចាប់ផ្ដើម​បើក​គណនី​សន្សំ​ឆ្លាត របស់​អ្នក​នៅថ្ងៃនេះ ដើម្បី​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់ និង​កញ្ចប់​ធានារ៉ាប់រង​សុខភាព​ឥតគិតថ្លៃ​! សូម​អញ្ជើញ​ទៅកាន់​សាខា​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទូរស័ព្ទ​ទៅ​លេខ 1800 20 8888 (​ឥតគិតថ្លៃ​) ឥឡូវនេះ ដើម្បី​ប្រឹក្សា និង​ចុះឈ្មោះ​បើក​គណនី​សន្សំ​ឆ្លាត ជាមួយ​បុគ្គលិក​ជំនាញ​របស់​ធនាគារ ព្រី​នស៍​។​

​អំពី​ធនាគារ ព្រី​នស៍ ម​.​ក​

​ធនាគារ ព្រី​នស៍ ម​.​ក បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន ក្នុង​ឆ្នាំ​2015 ក្នុងនាម​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​មួយ ដែលមាន​ឈ្មោះ​ចាស់​ថា “​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី​” ហើយ​ត្រូវបាន​ប្រែក្លាយ​ទៅជា​ធនាគា​រ​ពាណិជ្ជ ដែលមាន​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិ​ប​តិ្ត​ការ​ធនាគារ​លេខ​ធ​46 ពី​ធនាគារជាតិ​នៃ​កម្ពុជា ចុះ​ថ្ងៃទី​18 ខែកក្កដា ឆ្នាំ​2018​។ ដោយមាន​មូលដ្ឋាន​ដើមទុន​ដ៏​រឹងមាំ ជាមួយនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ប្រកបដោយ​ជំនាញ​ច្បាស់លាស់ និង​ការយល់ដឹង​យ៉ាង​ទូលំទូលាយ​អំពី​ទីផ្សារ​ក្នុងស្រុក ធនាគារ ព្រី​នស៍ ម​.​ក មាន​ភាពជឿជាក់​ក្នុងការ​ក្លាយជា​គ្រឹះស្ថាន​ឈានមុខ​ក្នុង​វិស័យ​ធនាគារ ដោយ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ច្រើន​ជម្រើស និង​សម្បូរបែប​ដល់​អតិថិជន​របស់​យើង តាមរយៈ​សេវាកម្ម និង​ផលិតផល​ជាច្រើន​ប្រភេទ ដែល​ប្រកបដោយ​ភាពងាយស្រួល និង​បទពិសោធន៍​ដ៏​ល្អឥតខ្ចោះ ជូន​អតិថិជន​របស់​យើង​។ យើង​មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍន៍ សហគ្រាស​ធុន​តូច និង​មធ្យម ដែលជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​អតិថិជន​គោលដៅ​របស់​យើង​។ បច្ចុប្បន្ននេះ​យើង​មាន​សាខា​ចំនួន​36 និង​ទីតាំង​អេ​ធី​អឹម​ចំនួន​83 នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម