សេចក្ដីជូនដំណឹង
ក្រសួងសុខាភិបាល ក្រើនរំលឹកស្ដីពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ បន្តទៀត
ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីក្រើនរំលឹកអំពី កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តទៀត នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ និងថ្ងៃបន្តបន្ទាប់ខាងមុខ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។
នេះបើតាម សេចក្តីប្រកាសព័ត៌មាន ដែល លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានផ្ដល់មក កម្ពុជាថ្មី នៅរសៀលនេះ។
ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ក្រសួងសុខាភិបាល សម្រាប់ការចាក់វ៉ាក់សាំង ដែលមាន៤ទីតាំងនៅ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង មន្ទីរពេទ្យកុមារជាតិ៖
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ការចាក់ថ្នាំវ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីអង្គភាពស៉ីម៉ាក់ ក្នុងកញ្ចប់អាទិភាព ប្រយោជន៍ដើម្បីការពារសុខភាពប្រឆាំងមេរោគកូវីដ១៩ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាប់ផ្តើមចាប់ពីថ្ងៃម្សិលមិញមក។
យោងតាមលទ្ធផលដែលផ្ដល់ដោយលោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា មានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃចាប់ផ្ដើមចាក់វ៉ាក់សាំងថ្ងៃដំបូង កាលពីម្សិលមិញនេះ មានចំនួន ៤២៥នាក់ (ស្រី ១០៤នាក់) បានចាក់ចំនួន៣៣៩នាក់ (ស្រី ៧៥នាក់) ខណៈអ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់៖ ៨៦នាក់ (ស្រី ២៩នាក់)៕
អត្ថបទ៖ វីរៈ
សូមចូលអានព័ត៌មានពាក់ព័ន្ធ៖ កងទ័ពអាវសចាប់ផ្តើមទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ