Connect with us

សេចក្ដីជូនដំណឹង

ព្រះ​នាង ជេន​ណា នរោត្តម សព្វ​ព្រះ​ហ​ឬ​ទ័យ​ផ្តល់​ជា​កិត្តិយស​យាង​ទស្សនកិច្ច​រោងចក្រ​រប​ស់​ក្រុមហ៊ុន​អេ​ប្រា​ធី​ហ៊្វូ​ដ

បានផុស

នៅ

នៅ​រសៀល ថ្ងៃទី ៥ ខែមករា ឆ្នាំ​២០២៤​ព្រះ​នាង ជេន​ណា នរោត្តម​ទ្រង់​បានផ្តល់​ជា​កិត្តិយស​យាង​ទស្សនកិច្ច​រោងចក្រ ផលិត​ស្ករ​គ្រាប់ និង​អាហារសម្រន់​របស់​ក្រុមហ៊ុន អេ​ប្រា​ធី ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​) Aprati Foods (Cambodia) Ltd. ដោយ​ផ្តោត​សំខាន់​លើ​ស្តង់ដា និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ក្រុមហ៊ុន​លើ​គុណភាព​ចំណីអាហារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទស្សនកិច្ច​នេះ​រួមមាន​ការធ្វើ​បទ​បង្ហាញ​អំពី​ក្រុមហ៊ុន ការយាង​ទស្សនា​ឃ្លាំង​ផ្ទុកទំនិញ សង្វាក់​ផលិតកម្ម និង​មន្ទីរពិសោធន៍​របស់​រោង​ចក្រ ដែល​បង្ហាញ​ពី​គុណភាព​នៃ​ការផលិត​ស្ករ​គ្រាប់ និង​អាហារសម្រន់​សម្រាប់​ការទទួល​ទាន ក៏ដូចជា​ការនាំ​ចេញទៅ​កាន់​ក្រៅប្រទេស​។ ក្នុង​ទស្សនកិច្ច​របស់​ព្រះ​នាង ក៏មាន​វត្តមាន​អ្នកសារព័ត៌មាន​ជាច្រើនរូប​ផងដែរ​។

​អេ​ប្រា​ធី ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​) ជា​រោងចក្រ​ផលិត​ស្ករ​គ្រាប់ និង​អាហារសម្រន់​នៅ​កម្ពុជា ដែលមាន​ក្រុមហ៊ុន​ដើម មានឈ្មោះ​បោះ​សំឡេង​ជាង​១០០​ឆ្នាំ នៅ​សហរដ្ឋអាមេរិក​។ អេ​ប្រា​ធី ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​) ទទួលបាន ស្តង់ដា​គុណភាព​ចំណីអាហារ​ពិភពលោក​ដូចជា BRCGS, GMP និង HACCP និង​មានការ​ប្តេជ្ញា​លើ​សុវត្ថិភាព គុណភាព និង​រសជាតិ​ជា​ចម្បង អោយ​ការពារ​អាហារ​ពី​ហានិភ័យ​នានា ដូចជា​សារធាតុ​ដែល​អាច​បណ្តាលអោយ​ពុល អា​ឡែ​ស៊ី និង​ការឆ្លង​មេរោគ​នានា​ចូលទៅក្នុង​អាហារ​។

​ព្រះ​នាង ជេន​ណា បាន​មានបន្ទូល​ផ្តោតលើ​តួនាទី​យ៉ាងសំខាន់​នៃ​អាហារ​ក្នុង​ជីវិត​របស់​យើង ដោយ​បញ្ជាក់​ពី​សារៈសំខាន់​របស់​វាស​ម្រា​ប់​ទាំង​អាហារូបត្ថម្ភ និង​ការបន្ថែម​រសជាតិ​នៃ​ជីវិត​។

​ព្រះ​នាង ជេន​ណា បាន​មានបន្ទូលថា​«​អាហារ​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ក្នុង​ជីវិត​របស់​យើង​។ វា​មិន​ត្រឹមតែ​ជា​រូប​ត្ថ​ម្ភ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​អ្វីដែល​បង្កើន​រស​សម្រាប់​ជីវិត​ផងដែរ តាមរយៈ​ការបង្កើន​បរិយាកាស​ស​ប្បាយ​រីករាយ​និង​ការជួបជុំ​ជាមួយ​មិត្តភក្តិ​ក៏ដូចជា​ក្រុមគ្រួសារ នៅពេល​ទទួលទាន​។ ដូច្នេះ​វា​ជាការ​ចាំបាច់​ដែល​បុគ្គល​ម្នាក់ៗ ត្រូវ​ពិនិត្យ​អោយបាន​ច្បាស់​ថា អាហារ​ដែល​ពួកគេ​ទទួល​ទទួល​មាន មាន​សុវត្ថិភាព​និង​គុណភាព​។ រាល់​អាជីវកម្ម​លើ​ម្អូ​ប​អាហារ​ដែល​ការកំណត់​យក​សុវត្ថិភាព​របស់​បុគ្គលិក អ្នក​ទទួលទាន និង​សង្គមជាតិ ជា​អាទិភាព​ចម្បង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត និង​ក្រមសីលធម៌ នៃ​ការធ្វើ​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព​។ »

​លោក Benjamin Pedro នាយក​នៃ​ការបង្កើត​តម្រូវការ​នៅ Aprati Foods បាន​មានប្រសាសន៍ថា​៖ « នៅ Aprati Foods យើង​បង្កើត​ភាព​រីករាយ​ក្នុង​គ្រប់ផ្នែក​នៃ​ការងារ​របស់​យើង តាំងពី​ការផលិត​រហូតដល់​ការបរិភោគ​។ ការប្តេជ្ញាចិត្ត​ចម្បង​បំផុត​របស់​យើង​ចំពោះ​ការទទួលខុសត្រូវ​លើ​សុវត្ថិភាព​បុគ្គលិក ទីកន្លែង​ធ្វើការ និង​អ្នក​បរិភោគ បានធ្វើឱ្យ​យើង​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​ស្តង់ដា​សុវត្ថិភាព​ពិភពលោក ដែល​អនុញ្ញាតឱ្យ​យើង​អាចដាក់​លក់​ផលិតផល​របស់​យើង​បាន ទាំង​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ​។ ផលិតផល​របស់​យើង​ដែល​កំពុង​ជោគជ័យ រួមមាន Frutati, Mocati, និង Aprati​។ »

​អេ​ប្រា​ធី ហ្វ៊ូ​ដ ផ្តោត​សំខាន់​លើ​សុវត្ថិភាព​ចំណីអាហារ ការប្តេជ្ញាចិត្ត​ចំពោះ​សង្គម និង​ការរួមចំណែក​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព ក៏ដូចជា​ចំពោះ​សេដ្ឋកិច្ចជាតិ​។

​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់ BRCGS កម្រិត AA បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់ អេ​ប្រា​ធី ហ្វ៊ូ​ដ ក្នុងការ​ផ្តល់នូវ​ផលិតផល​ដែលមាន​សុវត្ថិភាព និង​គុណភាព​ខ្ពស់ រួមទាំង​ម៉ាក​សញ្ញា​ល្បីៗ​ដូចជា Frutati និង Mocati ផងដែរ​។ អេ​ប្រា​ធី ហ្វ៊ូ​ដ ធ្វើការ​យ៉ាងសកម្ម​បំផុត ដើម្បី​បញ្ជៀ​ស​ហានិភ័យ​លើ​សុវត្ថិភាព​ម្ហូបអាហារ កាត់បន្ថយ​ភាព​ខ្ជះខ្ជាយ និង​ធានា​លើ​ការពេញចិត្ត​របស់​អតិថិជន រួមចំណែក​ដល់​គំរូ​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។ ក្រុមហ៊ុន​បាន​សហការ​យ៉ាងសកម្ម​ជាមួយនឹង​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល ក្នុងការ​លើកស្ទួយ​គុណ​ភាព និង​សុវត្ថិភាព​ម្ហូបអាហារ​សម្រាប់​អ្នក​ទទួលទាន ក៏ដូចជា​ការផលិត​និង​នាំចេញ ផលិតផល​ក្នុងស្រុក ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។

ក្រុមហ៊ុន អេ​ប្រា​ធី ហ្វ៊ូ​ដ Aprati Foods (Cambodia) Ltd មាន​ក្រុមហ៊ុន​ដើម​ឈ្មោះ American Licorice Co. គឺជា​ក្រុមហ៊ុន​ដែលមាន​បទពិសោធន៍ និង​មានឈ្មោះ​បោះ​សំឡេង​ជាង​១០០​ឆ្នាំ​មកហើយ​នៅ​សហរដ្ឋអាមេរិក​។ អេ​ប្រា​ធី ហ្វ៊ូ​ដ បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​កម្ពុជា ក្នុង ២០១៣​។ ក្រុមហ៊ុន​នេះ មាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ចាប់ផ្តើម​ដំណើរការ​រោងចក្រ​នៅ​ឆ្នាំ ២០១៦​។​

​អេ​ប្រា​ធី ហ្វ៊ូ​ដ គឺជា​រោងចក្រ​ផលិត​ស្ករ​គ្រាប់ និង​អាហារសម្រន់​ដំបូង​គេ​របស់​កម្ពុជា ដែល​ប្រកាន់យក​ស្តង់ដា​គុណភាព​របស់​សហរដ្ឋអាមេរិក​។​ជាមួយនឹង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ស្រាវជ្រាវ និង​ការអភិវឌ្ឍ អេ​ប្រា​ធី បាន​បង្កើត​ផលិតផល​ដំបូង​របស់ខ្លួន Mocati ក្នុង​ឆ្នាំ ២០១៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម