សេចក្ដីជូនដំណឹង
វឌ្ឍនៈ ប្រ៊ូវើរី ដាក់សម្ពោធម៉ាកសញ្ញាគ្រុឌថ្មី គឺស្រាបៀរ គ្រុឌ ឡៃ ផលិតពីបច្ចេកវិទ្យាថ្មីចុងក្រោយ រក្សានូវរសជាតិដើម ស្រាលស្រទន់ និងស្រស់បំផុត
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី កាលពីថ្ងៃទី២៤ មករា កន្លងទៅ បានដាក់សម្ពោធជាផ្លូវការស្រាបៀរថ្មី ក្រោមម៉ាកសញ្ញាគ្រុឌ គឺស្រាបៀរគ្រុឌ ឡៃ ផលិតឡើងពីបច្ចេកវិទ្យាថ្មីចុងក្រោយ Flash Pasteurization ដែលនាំមកនូវបទពិសោធន៍ និងជម្រើសរសជាតិថ្មីឆ្លើយតបតាមតម្រូវការអតិថិជនដែលនិយមចូលចិត្តស្រាបៀរដែលមានរសជាតិដើមថ្មីស្រស់។ កម្មវិធីសម្ពោធនេះប្រព្រឹត្តទៅនៅលើសូរ៉ា ស្កាយបារ ជាន់ទី៣៧ ដ៏ប្រណិត និងពេញនិមយនៃអគារដ៏ស្កឺមស្កៃ វឌ្ឍនៈ កាពីតាល់ ដោយមានការចូលរួមដោយអ្នកឧកញ៉ា សំអាង និង អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី, ដៃគូចែកចាយ, និងតារាតំណាងរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី យ៉ាងច្រើនកុះករ។

ស្រាបៀរ គ្រុឌ ឡៃ គឺជាសមិទ្ធផលទី១៣ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបានឆ្លងកាត់ដំណើរការផលិតតាមបច្ចេកវិទ្យាថ្មីចុងក្រោយបំផុត និងវេចខ្ចប់យ៉ាងផ្ចិតផ្ចង់ និងយកចិត្តទុកដាក់ដើម្បីរក្សាបាននូវរសជាតិដើម ថ្មី ស្រស់បំផុត ជាមួយនឹងក្លិនក្រអូបប្រហើរពីស្រូវសាឡី និងផ្កាហប់ ផ្តល់បាននូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ ស្រាលស្រទន់ មានកាឡូរីទាបត្រឹមតែ ៩៨ កាឡូរី ងាយស្រួលទទួលទាន។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា “ស្រាបៀរ គ្រុឌ ឡៃ គឺជាការពង្រីកបន្ថែមផលិតផលក្នុងម៉ាកសញ្ញាគ្រុឌ និងសម្រិតសម្រាំងឡើងជាពិសេសសម្រាប់មនុស្សសម័យថ្មី ដែលមោះមុត ជឿជាក់ និងមានរសនិយមបែបថ្មី។ គ្រុឌនៅតែបន្តចែករំលែកភាពរីករាយនិងពេលវេលាល្អសម្រាប់រាល់ការជួបជុំ ជាមួយនឹងពាក្យស្លោក ពេលវេលាល្អ នៅតែជាពេលវេលាជាមួយគ្រុឌ។”

គួរបញ្ជាក់ថា ស្រាបៀរគ្រុឌ ឡៃ ជាសមិទ្ធផលថ្មីទី ១៣ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្ទាប់ពីបានដាក់ដំណើរការផលិតផលជាច្រើនរួមមាន ស្រាបៀរវឌ្ឍនៈ វឌ្ឍនៈ ឡៃ ស្រាបៀរគ្រុឌ ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា ភេសជ្ជៈកីឡា វី-អាកទីវ វី-អាកទីវ ក្រហម វី-អាកទីវ បៃតង និងភេសជ្ជៈកីឡា វី-អាកទីវ បៃតង ព្រមទាំងភេសជ្ជៈកីឡា វី-អាកទីវ ក្រហម ដែលផលិតផលទាំងអស់សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់ទិសទី ព្រមទាំងទទួលបានពានរង្វាន់ពីស្ថាប័នអន្តរជាតិជាច្រើនដូចជា Monde Selection និង World Beer Awards៕











-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច