សេចក្ដីជូនដំណឹង
ចេញមកទាំងពីរម៉ូឌែលតែម្តង ម៉ូតូអូតូកម្លាំង ១៦០cc PCX & CLICK160 របស់ក្រុមហ៊ុន អិន ស៊ី អិច ហុងដា
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ ម៉ូតូ Honda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា។
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ គឺពិធីសម្ពោធ និងដាក់តាំងបង្ហាញម៉ូតូអូតូស៊េរីថ្មីទាំងពីរប្រភេទ ហុងដាភីស៊ីអិច១៦០ និងហុងដាឃ្លីគ១៦០ ក្រោមគោលគំនិតរួមមួយគឺ “160POWER ឬ អានុភាព ១៦០សេសេ” នឹងត្រលប់មកជាមួយ បែបស្ព័រឈានមុខគេ និងប្រណីតឥតទាស់ ព្រមទាំងការរចនាថ្មី លាយឡំដោយពណ៌មាស ក្លៀវក្លាជាងមុន កាន់តែប្រណីត និងជម្រុញភាពទាក់ទាញគ្រប់ទីកន្លែង។

លោក ណាអូអាគិ អ៊ិស៊ិកាវា (Mr. NAOAKI ISHIKAWA)
នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អិន ស៊ី អិច បានមានប្រសាសន៍ថា នេះគឺជាការប្តេជ្ញាចិត្តដ៏មុះមុតរបស់យើងដើម្បីផ្តល់ជូននូវម៉ូតូហុងដាដ៏ល្អបំផុត ដល់អតិថិជន របស់យើង។ នេះជាការបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់យើងក្នុងការបន្តនូវការច្នៃប្រឌិតល្អៗថ្មីៗ ដើម្បីនាំយកនូវម៉ូតូម៉ូឌែលផ្តល់នូវលក្ខណៈងាយស្រួលដ៏ពិសេសដល់អតិថិជន និងអ្នកគាំទ្ររបស់យើង ជាពិសេសនោះ យើងនៅតែរក្សានូវកេរ្តិ៍ឈ្មោះ ជាម៉ាកយីហោ ដែលផ្តល់ទំនុកចិត្តខ្ពស់ សម្រាប់ការ ធ្វើដំណើរ និងភាពស៊ីវិល័យ ដែលមិនអាចខ្វះបាន ដល់អតិថិជន។

Honda PCX ស៊េរីថ្មី! ក្រោមគោលគំនិត “PRIDE OF SUPERIORITY” ឆ្លុះបញ្ចាំងនូវភាពប្រសើរលើសគេ រចនាថ្មី មកជាមួយ កាំបន្ទះពណ៌មាស និងនិមិត្តសញ្ញា PCX ពណ៌មាសភ្លឺចែងចាំង ជាមួយកែបបែប TWO-TONE បង្ហាញពីភាពប្រណីតឥតខ្ចោះ ស័ក្កសមបំផុតសម្រាប់បរិបទរស់នៅដ៏សម្បូរបែប និងសុខដុម ជម្រុញបទពិសោធន៍នៃការបើកបររបស់អ្នកឲ្យកាន់តែរំភើបអស្ចារ្យ ដោយអានុភាពម៉ាស៊ីន 160cc និងបច្ចេកវិទ្យាទំនើបឈានមុខ ហើយបើកបរប្រកបដោយភាពងាយស្រួល។ PCX ស៊េរីថ្មី មកជាមួយនូវគុណតម្លៃដែលបង្កើតឡើងសម្រាប់អ្នក ផ្តល់នូវមោទកភាព ប្រកបដោយកិត្យានុភាពលើសគេ។
និង Honda CLICK160 ស៊េរីថ្មី! ក្រោមគោលគំនិត “SOUL THRILLING POWER” ភាពឈានមុខគេជម្រុញបទពិសោធន៌បើកបរឱ្យកាន់តែរំជើបរំជួល ជាមួយនឹងអានុភាពម៉ាស៊ីន160cc ព្រមទាំងការរចនាថ្មីលាយឡំដោយពណ៌មាស ក្លៀវក្លាជាងមុន កាន់តែប្រណីត និងជម្រុភាពទាក់ទាញគ្រប់ទីកន្លែង។
សម្រាប់អតិថិជនដែលពេញនិយមនូវម៉ូតូអូតូ បែបប្រណីតទំនើបស៊ីវិល័យ និងបច្ចេកវិទ្យាទំនើបឈានមុខគេ Honda PCX និង Honda CLICK160 ស៊េរីថ្មី គឺតែងតែជាជម្រើសដ៏ស័ក្កសមឥតខ្ចោះ។
ម៉ូតូស៊េរីថ្មី! ទាំងពីរប្រភេទ ក៏បានបំពាក់ម៉ាស៊ីន 160cc eSP+ និង PGM-FI ផងដែរ។

ដើម្បីធានាថារាល់អតិថិជនរបស់យើងទទួលបានផលិតផលហុងដាសុទ្ធ១០០% ចេញពីរោងចក្រជាមួយទំនុកចិត្តខ្ពស់ សូមជ្រើសរើសតែផលិតផលរបស់ក្រុមហ៊ុន អិន ស៊ី អិច ហុងដា។
កំណត់សំគាល់ម៉ូតូហុងដាដែលចេញពីក្រុមហ៊ុន អិន ស៊ី អិច ហុងដា៖
• មានស្លាកសញ្ញា NCX នៅលើម៉ូតូ
• បំពាក់ដោយកុងតាក់បើក/បិទភ្លើង ស្របតាមបទប្បញ្ញតិ្តស្តង់ដាសុវត្ថិភាពកម្ពុជា
• មានបិតស្លាកសញ្ញាសុវត្ថិភាព ដែលអនុលោមទៅតាមបទប្បញ្ញតិ្តស្តង់ដាសុវត្ថិភាពកម្ពុជា
• ការធានាជាផ្លូវការរយៈពេល 2 ឆ្នាំ ឬ 24,000 គីឡូម៉ែត្រដោយ អិន ស៊ី អិច ហុងដា

ជម្រើសពណ៌
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922
Website New Honda PCX: https://www.ncxhonda.com/motorcycles/kh/WW160R-CA
Website New Honda CLICK160: https://www.ncxhonda.com/motorcycles/kh/ACB160CBTR-CA

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ