សេចក្ដីជូនដំណឹង
ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ដាក់ចេញកម្មវិធីកោសឈ្នះ កោសឈ្នះ ពីទឹកដោះគោ អង្គរមីល
ជាការថ្លែងអំណរគុណដល់ការគាំទ្រយ៉ាងពេញទំហឹង ពីអ្នកម្តាយគ្រប់រូប ក៏ដូចជាអតិថិជនទូទាំងប្រទេស ចំពោះផលិតផលទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោដ៏ធំ តែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា បានបង្តើត «កម្មវិធីកោសឈ្នះ កោសឈ្នះ កោសឈ្នះ» ដែលកម្មវិធីនេះ មានការផ្តល់ជូនអ្នកឈ្នះនូវរង្វាន់ធំ ម៉ូតូហុងដាវេវ ស៊េរីថ្មី សរុបចំនួន ៥០គ្រឿង និង រង្វាន់ទឹកដោះគោ អាដេអឹម រាប់ម៉ឺនកេស បន្ថែមទៀត។
ដើម្បីចូលរួមកម្មវិធី កោសឈ្នះ កោសឈ្នះនេះ អតថិជនទាំងអស់គ្រាន់តែធ្វើការទិញផលិតផល ទឹកដោះគោ អាដេអឹម ១១០មល ឬ ១៨០មល ឬក៏ទាំងពីរ ដែលកំពុងមានលក់លើទីផ្សារ និងស្វែងរកកាតកោស ដែលមានភ្ជាប់នៅលើប្រអប់ទឹកដោះគោស្រាប់ ហើយធ្វើការកោស ទៅតាមការណែនាំ ដើម្បីស្វែងរកសំណាង របស់លោកអ្នក ។
ចំពោះអ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូ អាចធ្វើការទាក់ទងដោយផ្ទាល់ ទៅកាន់ក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ៖ 085 689 888 – 0966 489 888 – 024 689 8888 នៅរៀងរាល់ម៉ោងធ្វើការ ហើយក្រុមការងារក្រុមហ៊ុន នឹងធ្វើដំណើរ ទៅជួបលោកអ្នកដោយផ្ទាល់។
សម្រាប់អ្នកឈ្នះរង្វាន់លើកទឹកចិត្ត ជាផលិតផល ទឹកដោះគោ អាដេអឹម ១១០ ម.ល ចំនួនមួយកេស អាចធ្វើការប្តូរនៅម៉ូយបោះដុំធំ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនង អ្នកលក់ ដែលលោកអ្នកបានទិញ។ ក្រុមហ៊ុនក៏បានធ្វើកិច្ចសន្យា ជាមួយអ្នកលក់បន្ត ជាទីតាំងប្តូររង្វាន់ចំនួន ១,០០០ កន្លែង រួចហើយ នៅទូទាំងប្រទេស ដើម្បីសម្រួលដល់ការងារនេះ។
ចំពោះកម្មវិធីកោសឈ្នះ កោសឈ្នះនេះដែរ អតិថិជនត្រូវមានការប្រុងប្រយ័ត្នផងដែរ ដោយធ្វើការកោសដោយថ្នមៗ និងប្រយ័ត្នប្រយែង ការពារ ដាច់ខូចទ្រង់ទ្រាយដើម កាតកោស។
• កាតឈ្នះរង្វាន់ ត្រូវតែរក្សាទ្រង់ទ្រាយ ដើម ១០០% បើមិនដូច្នោះទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិ នឹងមិនប្តូររង្វាន់ជូនឡើយ។
ចំពោះជនណាក្លែងបន្លំកាតកោស នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ។ លើសពីនេះ ដើម្បីជាតម្លាភាពជូនមហាជន កម្មវិធីនេះ មិនត្រូវបានអនុញ្ញាតអោយបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ចូលរួមនោះទេ។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ជាក្រុមហ៊ុនផលិតទឹកដោះគោឈានមុខគេនៅកម្ពុជា ដែលមានផលិតផលជាច្រើនប្រភេទកំពុងចរាចរនៅលើទីផ្សារកម្ពុជាររួមមាន ទឹកដោះគោ UHT ចំនួន យ៉ាអ៊ួរ ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ទឹកដោះគោជូរ ប្រភេទប្រូបាយអូទិច ម៉ាកប្រូប៊ី ទឹកដោះគោខាប់កំប៉ុង និងប្រភេទប្រអប់បរិស្ថាន ដែលទើបត្រូវបានដាក់សម្ពោធជាផ្លូវការកាលពីពេលថ្មីៗនេះ ក្នុងគោលបំណងចូលរួមលើកកម្ពស់បរិស្ថានផងដែរ៕
អត្ថបទ ៖ ផ្សាយពាណិជ្ជកម្ម
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ