សេចក្ដីជូនដំណឹង
កំពូលតារាចម្រៀង ឧកញ៉ា ខេមរ សិរីមន្ត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា
តាមរយៈវីដេអូរយៈពេលជាង៣០វីនាទី ដែលផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត បានគាំទ្រចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដែលកើតមាននៅកម្ពុជា។

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានយល់ឃើញថា គ្រឿងញៀនបំផ្លាញអ្នកប្រើប្រាស់ផ្ទាល់ គ្រឿងញៀនបំផ្លាញគ្រួសារ គ្រឿងញៀនបំផ្លាញសង្គមជាតិ។ ដោយហេតុថាគ្រឿងញៀនជាសារធាតុមួយដ៏អាក្រក់បែបនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានអំពាវនាវឱ្យយុវជនត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។
គួរឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការបង្ក្រាបគ្រឿងញៀនដ៏ម៉ឺងម៉ាត់ ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទ លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ក្នុងករណីរកឃើញថាមន្ត្រីទាំងនោះមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ បន្ថែមពីនេះ សម្ដេចធិបតី បានបញ្ជាក់ថា ការអនុវត្តទណ្ឌកម្មខាងវិន័យបែបនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិ ជាធរមានឡើយ។

សម្រាប់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត គឺមានអារម្មណ៍រំភើបរីករាយ ក្រោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញវិធានការបង្ក្រាបគ្រឿងញៀនដ៏ម៉ឺងម៉ាត់បែបនេះ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង