Connect with us

សេចក្ដីជូនដំណឹង

កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy ចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

បានផុស

នៅ

ទន្ទឹមនិងការអំពាវនាវរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញថាមានមន្រ្តីណាម្នាក់ មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែងនោះ បានធ្វើឱ្យកំពូលតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្ម Galaxy Navatra ជាច្រើនរូប បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំពូលតារាចម្រៀងល្បីៗទាំងនោះរួមមាន លោកឧកញ៉ា ខេមរៈ សិរីមន្ត , កញ្ញា តន់ ចន្ទសីម៉ា , លោក ខាន់ ជេមស៍ , លោក ជុំ លីណូ និងតារាចម្រៀងលោក Vikit ជាដើម…។

កំពូលតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy ទាំងអស់ បានបង្ហាញទស្សនៈស្រដៀងគ្នាថា ពួកគេមានការពេញចិត្តជាខ្លាំង ចំពោះចំណាត់ការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់  និងសូមអំពាវនាវដល់យុវវ័យទាំងអស់ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន , គ្រឿងញៀនបំផ្លាញខ្លួនអ្នក បំផ្លាញគ្រួសារអ្នក និងសង្គមជាតិ និងសូមឲ្យបងប្អូនទាំងអស់គ្នាចូលរួមទប់ស្កាត់ ដើម្បីប្រទេសជាតិគ្មានគ្រឿងញៀន និងយុវជនជំនាន់ក្រោយក្លាយជាទំពាំងស្នងឫស្សី អភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។


 
ជាមួយគ្នានេះនោះផងដែរ ក៏មានអ្នកសិល្បៈជាច្រើនដួងទៀត បានបង្ហាញសារគាំទ្រ ចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ ។ បន្ទាប់ពីឃើញវិដេអូរបស់កំពូលតារាចម្រៀងល្បីៗនៅក្នុងផលិតកម្ម Galaxy Navatra ចេញមុខប្រកាសគាំទ្របែបនេះជាបន្តបន្ទាប់ បានធ្វើឱ្យមហាជនជាច្រើនស្ងើចសរសើរ និងពេញចិត្តនូវគំនិតរបស់សិល្បករទាំងអស់គ្នា ហើយពូកគេថែមទាំងបានស្នើសុំឱ្យបងប្អូនប្រជាជនទូទាំងប្រទេស ចូលរួមទប់ស្កាត់ គ្រឿងញៀនទាំងអស់គ្នា ដូចដឹងស្រាប់ហើយថា គ្រឿងញៀនគឺប៉ះពាល់ខ្លាំងដល់សង្គមជាតិទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

សមត្ថកិច្ច​នឹង​រៀប​ចំ​ចំណតយានយន្ត​សម្រាប់​អ្នក​មក​ចូលរួមសង្រ្កាន្តវត្តភ្នំ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមេសា

ព័ត៌មានជាតិ៣៥ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាកម្ម៖ សហគ្រាសធុនតូច-មធ្យម រួមចំណែក ៥៨% ផលិតផលក្នុងស្រុកសរុប

សេដ្ឋកិច្ច១ ម៉ោង មុន

អ្នករត់តាក់ស៊ី៖ បច្ចុប្បន្ន រប​រដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៤ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម