សេចក្ដីជូនដំណឹង
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេច ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅកម្ពុជា
ក្នុងនាមជាពលរដ្ឋមួយរូប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការ បទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដែលកើតមាននៅកម្ពុជា។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានយល់ឃើញថា គ្រឿងញៀនបំផ្លាញសុខភាពអ្នកប្រើប្រាស់ផ្ទាល់ បំផ្លាញអនាគតបង្កឱ្យមានអំពើហិង្សា គ្រឿងញៀនបណ្ដាលឱ្យបាត់បង់សេចក្ដីសុខ គ្រឿងញៀនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ ដោយហេតុថាគ្រឿងញៀនជាសារធាតុមួយដ៏អាក្រក់បែបនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានអំពាវនាវឱ្យយុវជនត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

គួរឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការបង្ក្រាបគ្រឿងញៀនដ៏ម៉ឺងម៉ាត់ ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទ លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ក្នុងករណីរកឃើញថាមន្ត្រីទាំងនោះមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ បន្ថែមពីនេះ សម្ដេចធិបតី បានបញ្ជាក់ថា ការអនុវត្តទណ្ឌកម្មខាងវិន័យបែបនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិ ជាធរមានឡើយ៕


-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច