Connect with us

សេចក្ដីជូនដំណឹង

អភិបាលរាជធានីភ្នំពេញ ផ្ញើសាររំលែកទុក្ខចំពោះការយាងចូលទិវង្គត​របស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

បានផុស

នៅ

ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ និង ក្នុងនាម​ខ្ញុំព្រះករុណា ពិត​ជា​មាន​សេចក្ដី​រន្ធត់​ចិត្ត​ឥតឧបមា និង​មាន​សេចក្ដី​ក្រៀមក្រំ​បំផុត ដោយ​បាន​ទទួល​ដំណឹង​អំពី​ការ​យាង​ចូល​ទិវង្គត​របស់ សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​សាយណ្ហ​សម័យ នា​ថ្ងៃ​ចន្ទ ២ រោច ខែមាឃ ឆ្នាំ​ថោន បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ ឆ្នាំ ២០២៤ វេលា​ម៉ោង ១៧ និង ៤០ នាទី នៅ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ ក្នុង​ព្រះជន្ម ៩៣ ព្រះវស្សា ដោយ​ព្រះ​ជរាពាធ។

ស្ថិត​ក្នុង​សមាន មានទុក្ខ វិយោគ​សោកស្ដាយ ស្រណោះ​អាឡោះអាល័យ​ជា​ពន់ពេក រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​នេះ ខ្ញុំព្រះករុណា សូម​ចូលរួម​រំលែក​ទុក្ខ ប្រកបដោយ​សេចក្ដី​ក្ដុកក្ដួល​ជាទីបំផុត ចំពោះ​ការ​បាត់បង់​នូវ​មហា​វីរ​សង្ឃ​កំពូល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពេញ​មួយ​ព្រះជន្ម​របស់ សម្តេច បាន​លះបង់​អស់​ព្រះ​កាយពល សាង​ព្រះ​ផ្នួស បូជា ក្នុង​វិស័យ​ព្រះពុទ្ធ ពុទ្ធសាសនា និង​ចូលរួម​លើក​កម្ពស់​ការ​រស់​ឡើងវិញ នៃ​ព្រះពុទ្ធសាសនា​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំងពី​ថ្ងៃ​ជ័យ​ជម្នះ ៧ មករា ឆ្នាំ ១៩៧៩ ជាពិសេស​ព្រះអង្គ​បាន​ធ្វើ​ពលិកម្ម​ដ៏​ខ្ពង់ខ្ពស់ ធ្វើ​ពលិកម្ម​ដ៏​ខ្ពង់ខ្ពស់​បំផុត បូជា​ថ្វាយ ជាតិ សាសនា ព្រះមហាក្សត្រ ដោយ​បាន​បង្កើត​គណៈ​សង្ឃ​កម្ពុជា​ឡើងវិញ រហូតដល់​ពេល​បច្ចុប្បន្ន​នេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៤ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម