Connect with us

សេចក្ដីជូនដំណឹង

ទៅលេង​ស្រុក​ជុំ​បងប្អូន ! កូ​កា​-​កូ​ឡា ចូលរួម​បន្ថែម​ភាពស្រស់​ស្រាយ​នៃ​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ជាមួយ​គ្រួសារ​ខ្មែរ ដោយមាន​ការចូលរួម​ពី​តារា​រ៉េ​ប វណ្ណដា influencer និង​ចង្កៀងគោម​ផ្កាយ !

បានផុស

នៅ

ភ្នំពេញ ៖ ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៤ ដើម្បី​ចូលរួម​បង្កើន​ភាពស្និទ្ធស្នាល ក្នុងការ​ជួបជុំ​ក្រុមគ្រួសារ​នាឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ កូ​កា​-​កូ​ឡា​កម្ពុជា កំពុង​ធ្វើ​យុទ្ធនាការ “​ជាមួយ​តារា​ល្បីៗ​” ដែលមាន​ការចូលរួម​ពី​តារា​រ៉េ​ប​ដ៏​ល្បី គឺ​លោក វណ្ណដា និង​ចង្កៀងគោម​ផ្កាយ​។

​ថ្ងៃ​ចូលឆ្នាំថ្មី គឺជា​ពេលដែល​ប្រជាពលរដ្ឋ​ទៅលេង​ស្រុក​ជួបជុំ​គ្រួសារ ដើរលេង​កំសាន្ត​ជុំ​មិត្តភក្តិ​។ ដូច្នេះហើយ យុទ្ធនាការ​របស់ កូ​កា​-​កូ​ឡា គឺមាន​គោលដៅ និង​មាន​សមត្ថភាព​ជួយ​បំពេញ​អោយ​ពេលវេលា​ជួបជុំ​នេះ​អោយ​កាន់​តែមាន​ភាព​ស្និទ្ធស្នាល​ជាមួយគ្នា ជាពិសេស​គឺ​ពេល​ញុំ​ា​អាហារ​ជួបជុំ​បងប្អូន ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​។ យុទ្ធនាការ​នេះ លើកទឹកចិត្ត​ឲ្យ​យុវវ័យ​សម័យថ្មី​Gen Z ជាមួយ​ក្រុមគ្រួសារ រក​ឱ្យឃើញ​នូវ​ចំណង់​ចំនូលចិត្ត​ដែល​ប្លែក តែ​ស្រដៀង​គ្នា​។

​យុទ្ធនាការ​នេះ​នឹងមាន​ការ​តាំង​បង្ហាញ ចង្កៀងគោម​ផ្កាយ នៅ​ទីតាំង​សំខាន់ៗ​ទូទាំង​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្ត​ធំៗ ដូចជា ខេត្តសៀមរាប បាត់ដំបង និង​ព្រះសីហនុ​។ ចង្កៀងគោម​ផ្កាយ​នេះ ក៏មាន​នៅលើ​កេស និង​កំប៉ុង​កូ​កា​-​កូ​ឡា​ផងដែរ​។ គ្រប់គ្នា​អាច​ថតរូប ថត​សែ​ល​ហ្វី ជាមួយនឹង​ចង្កៀងគោម​ផ្កាយ ហើយ​បង្ហោះ​រូបនោះ​លើ​បណ្ដាញ​សង្គម ជា​កាយវិការ​អបអរ​ថ្ងៃ​ដ៏​សប្បាយរីករាយ​នេះ​។ អ្នក​បង្ហោះ​រូប​ចង្កៀងគោម​ផ្កាយ​នេះ នឹងមាន​ឱកាស​ទទួល​បាន​ផលិតផល​កូ​កា​-​កូ​ឡា ៥​កេស​ដែលជា​រង្វាន់​ផងដែរ​។

វីដេអូ​ចលនា​លឿន (time-lapse) នៃ​ចង្កៀងគោម​ផ្កាយ បាន​ផលិត និង​បង្ហោះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

Influencer ល្បីៗ ដូចជា រាជ​នី​, សេង ហួរ​, សា​លីន​ដា និង ហេង វាសនា ដែលមាន​អ្នកតាមដាន រាប់សែន​នាក់ ដែល​តែងតែ​បង្ហោះ​ទំនាក់ទំនង​ដ៏​ស្និទ​ស្នាល​ជាមួយ​អ្នកផ្ទះ ក៏​នឹង​ចេញ​វីដេអូ​ឃ្លី​ប​ជា​ភាគ​ដែល​បង្ហាញ​ពី​ភាពស្និទ្ធស្នាល​របស់​ពួកគេ​ជាមួយ​អ្នកផ្ទះ ជាពិសេស​គឺ​ម្តាយ​របស់​ពួកគេ​ផងដែរ​។ បវរកញ្ញា​ពិភពលោក​កម្ពុជា (Miss World Cambodia) ឆ្នាំ ២០២១ កញ្ញា សារី សុ​វ​ត្តី នឹង​បង្ហោះ​វីដេអូ​ដើម្បី​សួរ​សំណួរ​មួយចំនួន ដូចជា «​តើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​គ្រួសារ ជាពិសេស​ប៉ា​ម៉ាក់ មាន​លក្ខណៈ​ជិតស្និទ្ធ​កម្រិតណា​ដែរ​?» វីដេអូ​ភាគ​នេះ​មាន​គោលបំណង លើកទឹកចិត្ត​ទស្សនិកជន​អោយ​សួរ​ខ្លួនឯង ថា​តើ​ពួកគាត់​និង​គ្រួសារ មាន​ចំណង់​ចំណូលចិត្ត​ប្លែកៗ​អ្វីខ្លះ​ដែល​ដូចគ្នា​។ លោក វណ្ណដា ដែលជា​តារា​រ៉េ​ប​ដ៏​ល្បី និង​ជា BA របស់ កូ​កា​-​កូ​ឡា កម្ពុជា ក៏​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ផងដែរ​។

លោក Leonardo Garcia អគ្គនាយក​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ប្រចាំ​កម្ពុជា និង​វៀតណាម មានប្រសាសន៍ថា «​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ គឺជា​ពេលវេលា​ដ៏​ពិសេស​ប្រចាំឆ្នាំ ដែល​បងប្អូន​ខ្មែរ​និយម​ជួបជុំ​គ្រួសារ និង​ញាំ​អាហារ​ជុំគ្នា​។ ថ្ងៃ​ធម្មតា ប្រជាពលរដ្ឋ​ខ្មែរ​មានការ​រវល់​រៀងៗ​ខ្លួន ប៉ុន្តែ​ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី ពួកគាត់​រវល់​តែ​រឿង​តែមួយ​ប៉ុណ្ណោះ គឺ​រវល់​ទៅ​ស្រុក​ជួបជុំ​បងប្អូន​សាច់ញាតិ និង​ញុំ​ា​អាហារ​ជុំគ្នា​។ ហើយ កូ​កា​-​កូ​ឡា កម្ពុជា ក៏​ចង់​ចូលរួម​ជួយ​ឲ្យ​ឱកាស​ជួបជុំ​នេះ កាន់តែ​មានន័យ ជាមួយនឹង​រសជាតិ​ដ៏​ពេញនិយម​របស់​ភេសជ្ជៈ​កូ​កា​-​កូ​ឡា​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Leonardo បាន​បន្ថែមថា «​ជាការ​ពិតណាស់ថា បងប្អូន​ខ្មែរ​ជាទូទៅ មានឱកាស​ទៅលេង​ស្រុកកំណើត​ក្នុង​ថ្ងៃ​ចូលឆ្នាំ ប៉ុន្តែ​ក៏មាន​បងប្អូន​ខ្លះទៀត ដែល​មិនអាច​ទៅបាន​។ យុទ្ធនាការ​របស់​យើង ក៏​ធ្វើឡើង​សម្រាប់​បងប្អូន​ដែល​មិនបាន​ទៅ​ស្រុក​ដែរ ព្រោះ​មែនទែនទៅ ការជួបជុំ​ក៏​អាច​ធ្វើឡើង​នៅក្រៅ​ផ្ទះ​បានដែរ​»​។

ចង្កៀងគោម​ផ្កាយ​របស់​កូ​កា​-​កូ​ឡា កម្ពុជា បាន​ចាប់​តាំង​បង្ហាញ​ហើយ នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្ត​ធំៗ ដូចជា សៀមរាប បាត់ដំបង និង​ព្រះសីហនុ​។

​យុទ្ធនាការ​នេះ ក៏មាន​ផ្សព្វផ្សាយ​នៅតាម​ផ្ទាំង​ប៉ាណូ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផងដែរ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន ខេ​ម​បូ​ឌា បេ​វេ​រេ​ដ ខម​ប៉ានី លី​មី​ធី​ត (​កូ​កា​-​កូ​ឡា​) ជា​ក្រុមហ៊ុន​ផលិត​និង​ចែកចាយ​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង​ឈានមុខ​គេ​នៅក្នុង​ព្រះរាជា ណា​ចក្រ​កម្ពុជា​។ រោងចក្រ​ដ៏​ទំនើប​របស់​យើង (​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ​2016) មាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែលជា​តំបន់​សេដ្ឋកិច្ច​ឈានមុខ​គេ​មួយ​នៅ​រាជធានី​ភ្នំពេញ​។ កូ​កា​-​កូ​ឡា​កម្ពុជា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ 100% របស់​ក្រុមហ៊ុន ស្វាយ​អឺ កូ​កា​-​កូ​ឡា ដែលជា​ក្រុមហ៊ុន​ដៃគូ​ផលិត​និង​ចែកចាយ​កូ​កា​-​កូ​ឡា​ធំ​បំផុត​លំដាប់​ទី​5​លើ​ពិភពលោក​ផ្អែកលើ​បរិមាណ នៃ​ក្រុមហ៊ុន The Coca-Cola Company ដោយមាន​សិទ្ធិផ្តាច់មុខ​ក្នុង​ការផលិត ធ្វើ​ទីផ្សារ និង​ចែកចាយ​ផលិតផល​របស់​ក្រុមហ៊ុន The Coca-Cola Company នៅ​កម្ពុជា វៀតណាម ចិនដីគោក និង​ប៉ែក​ខាងលិច​នៃ​សហរដ្ឋអាមេរិក​។

​ក្រុមហ៊ុន ខេ​ម​បូ​ឌា បេ​វេ​រេ​ដ ខម​ប៉ានី លី​មី​ធី​ត (​កូ​កា​-​កូ​ឡា​) ផលិត​ភេសជ្ជៈ​ចំនួន 18 មុខ មាន 10 ម៉ាក​ផលិតផល (10 Brands)៖ កូ​កា​-​កូ​ឡា ស្ព្រៃ ហ្វា​ន់តា ស្វេ​ប ដា​សានី ហ្វ្យូ​ស​ធី អា​ឃ្វ័​រ​រៀស ថាំ​ស៍អាប់​ឆា​ច សាំ​ម៉ូ​រ៉ៃ ព្រី​ឌេ​ត​ទ័​រ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, Thums Up Charged, Samurai, Predator) ដែល​ក្នុងនោះ​ចែកចេញជា​6​ប្រភេទ រួមមាន ភេសជ្ជៈ​មាន​ជាតិ​ហ្គាស (Sparkling) តែ (Tea) ភេសជ្ជៈ​ប៉ូវ​កំលាំង (Energy Drinks) ទឹក​(Water) ភេសជ្ជៈ​បំពេញ​ជាតិ​ទឹក (Isotonic) និង​ភេសជ្ជៈ​ជំនួយ​រាងកាយ​និង​ស្មារតី (Invigorating) ​ដែល​កំពុង​ផ្គត់ផ្គង់​ដល់​អតិថិជន នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

​កូ​កា​-​កូ​ឡា​កម្ពុជា មាន​បុគ្គលិក​ប្រមាណ​ជាង 830​នាក់ កំពុង​បំពេញការងារ​ដោយផ្ទាល់ និង​ប្រមាណ​ជាង 8,000​នាក់​ទៀត​បំពេញការងារ​ដោយ​ប្រយោល នៅ​ទូទាំងប្រទេស​។ ក្រុមហ៊ុន​ពិតជា​មាន​មោទនភាព ដែលមាន​បុគ្គលិក​ជា​ជនជាតិខ្មែរ​លើសពី 99.7% ដែល​ក្នុងនោះ ស្ត្រី​ជាង ៦0% ហើយ​ស្ត្រី​កាន់​តួនាទី​ក្នុងគណៈ​គ្រប់គ្រង​ជាន់ខ្ពស់​ក្រុមហ៊ុន​មាន​រហូតដល់​ទៅ​37% ។ ក្រុមហ៊ុន​ប្តេជ្ញា​នឹង​លើកកម្ពស់​ស្ត្រី ដើម្បី​សម្រេច​ឱ្យបាន​ចំនួន​បុគ្គលិក​ជា​ស្ត្រី 50% នៅត្រឹម​ឆ្នាំ 2030​។ រាល់​សកម្មភាព​របស់​ក្រុមហ៊ុន​តែងតែ​ផ្សារភ្ជាប់​ជាមួយ​គោលដៅ​ចីរភាព​ជានិច្ច​។ នៅ​ឆ្នាំ 2030 យើង​មាន​គោលដៅ​ប្រមូល​កែច្នៃ​ដប​ប្លា​ស្ទិ​ក ឬ​កំប៉ុង​ឱ្យបាន 100% ស្មើនឹង​ចំនួន​សំបក​វេច​ខ្ចប់​ផលិតផល​ដែល​បាន​លក់​ចេញ និង​ប្រើប្រាស់​វត្ថុធាតុដើម​កែច្នៃ​ឡើងវិញ​ឱ្យបាន 50% នៃ​សំបក​វេច​ខ្ចប់​ផលិតផល​របស់​យើង​។ យើង​ប្តេជ្ញា​រក្សា​ភាពស្រស់​បំព្រង​នៃ​ធម្មជាតិ និង​ផ្តល់ជូន​សហគមន៍​វិញ​នូវ​ទឹក​ដែល​យើង​បាន​ប្រើប្រាស់​ក្នុង​ភេសជ្ជៈ និង​ក្នុង​ច្រ​វ៉ា​ក់​ផលិតកម្ម​។ យើង​កំពុង​បំពេញបេសកកម្ម​ផ្តល់ និង​រក្សា​ធនធានទឹក នៅ​គ្រប់​ទីកន្លែង​ដែល​យើង​ធ្វើ​អាជីវកម្ម ពោលគឺ​ទីតាំង​ផលិត​ធាតុ​ផ្សំ និង​ទីតាំង​ទាំងឡាយណា​ដែលជា​ផ្នែក​ពាក់ព័ន្ធ​នៃ​អាជីវកម្ម​របស់​យើង​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​៖ www.cbcl.com.kh ឬ​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​យើង​៖ Cambodia Beverage Company Ltd​។ សម្រាប់​ព័ត៌មាន​បន្ថែម​៖ កញ្ញា សម្បត្តិ មុនី​វរលក្ខណ៍ តាមរយៈ​អ៉ី​មែ​ល [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព២៤ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះតិចតួចប្រចាំថ្ងៃ តែកើនប្រចាំសប្ដាហ៍

ព័ត៌មានជាតិ២៧ នាទីutes មុន

ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៦ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម