Connect with us

សេចក្ដីជូនដំណឹង

ទទួលបទពិសោធន៍ដ៏រំភើបពី SkyFest 2.0 – ព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំឆ្នាំ 2024 នៅ Bay of Lights ខេត្តព្រះសីហនុ ប្រទេសកម្ពុជា

បានផុស

នៅ


ត្រៀមខ្លួនអារម្មណ៍រំភើប ថ្មី ប្លែក ជាមួយ ព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំ SkyFest 2.0 ឆ្នាំ ២០២៤ ដែលមិនធ្លាប់មានពីមុនមក នៅ Bay of Lights ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី 30-31 ខែមីនា ឆ្នាំ 2024។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



SkyFest 2.0 មានសេចក្តីរំភើបរីករាយក្នុងការប្រកាសអ្នកឧបត្ថម្ភធំ ៗជាផ្លូវការ របស់ខ្លួន។ ក្នុងនោះ Sting Cambodia (Cambrew) ដោយសហការជាមួយ Caltex ជាអ្នកឧបត្ថមទៅលើ title sponsor ផ្លូវការដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ឱ្យទទួលបានផ្លែផ្កាលើសការរំពឹងទុក។ លើសពីនេះ PPCBank ជាដៃគូសហការទូទាត់ប្រាក់ផ្លូវការ ខណៈដែល Nham24 មានមោទនភាពជាដៃគូសហការលក់សំបុត្រជាផ្លូវការក្នុងព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Skyfest 2.0។

រីករាយជាមួយភាពរំភើបនៃ SkyFest 2.0 ជាមួយនឹងសកម្មភាពដ៏សម្បូរបែបនៃសកម្មភាពគួរឱ្យចាប់អារម្មណ៍ដែលរៀបចំឡើងសម្រាប់អ្នកចូលរួមគ្រប់វ័យ។សកម្មភាពសប្បាយរីករាយជាច្រើនមានដូចជា ៖ ទស្សនាការបង្ហោះខ្លែងដ៏ធំបំផុត, សិក្ខាសាលារបៀបធ្វើខ្លែងខ្មែរ, សកម្មភាពកម្សាន្ត សប្បាយៗជាច្រើនលើឆ្នេរសមុទ្រ, រីករាយជាមួយការរាំលេងកម្សាន្តសប្បាយជាមួយឌីជេ ល្បីៗ, ភ្លក់អាហារឆ្ងាញ់ៗនៅភូមិអាហារ, រីករាយជាមួយតង់លក់វត្ថុអនុស្សាវរីយ៍ពីកម្មវិធីផ្ទាល់, ការប្រគំតន្ត្រីរបស់សិល្បករល្បីៗ និងការប្រកួតធ្វើខ្លែងច្នៃប្រឌិត ព្រមទាំងសកម្មភាពកម្សាន្ត សប្បាយៗជាច្រើនទៀត ។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាលើកទី ២ ដែលនឹងធ្វើឡើងនៅ ថ្ងៃទី ៣០-៣១ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះហើយ នៅទីតាំង Bay of Lights, ក្រុងព្រះសីហនុ ។ កុំភ្លេចចូលរួមកម្សាន្តសប្បាយទាំងអស់គ្នាក្នុងព្រឹត្តិការណ៍ SkyFest 2.0 ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការថែរក្សាវប្បធម៌ប្រពៃណីជាតិ ដើម្បីឱ្យ យុវជនជំនាន់ក្រោយបានយល់ដឹង និងចេះស្រឡាញ់ថែរក្សានូវអ្វីដែលខ្មែរមាន ហើយវាក៏ជា និមិត្តរូបនៃភាពធន់ ភាពច្នៃប្រឌិត និងសក្តានុពលគ្មានទីបញ្ចប់ ។ មិនត្រឹមតែប៉ុណ្ណោះ SkyFest 2.0 លើកទី ២ គឺជាការបង្កើតព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំនេះឡើង ដើម្បី លើកកម្ពស់វិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ឱ្យកាន់តែប្រសើរឡើង នឹងមានសក្តានុពល ជាងមុន។

ក្រុមហ៊ុន ខា​នូ​ភី សែន ឌី​វេឡុ​ប​ម៉ិ​ន ជា​អ្នក​អភិវឌ្ឍន៍​ដ៏​ធំ នៅ​ពីក្រោយ​ការ​អភិវឌ្ឍ​គម្រោង Bay of Lights មាន​សេចក្តី​រីករាយក្នុង​ការ​ពាំនាំ​នូវ​ព្រឹត្តិការណ៍​បង្ហោះ​ខ្លែង​ SkyFest 2.0 ខ្នាត​អន្តរជាតិ​ជា​លើក​ទី ២ ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែលមិនធ្លាប់មានពីមុនមក។ ក្រុមហ៊ុន​រំពឹង​ថា ​នឹង​មាន​អ្នកចូលរួម​បង្ហោះខ្លែង និង​អ្នកទស្សនា​រាប់ម៉ឺន​នាក់​នៅ Bay of Lights ។ SkyFest 2.0 គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ដែលនឹង​រៀបចំ​ឡើង​ក្រោម​ស្មារតី​តែ​មួយ ដើម្បី​ជួបជុំ និង​ប្រមូលផ្តុំ​មហា​គ្រួសារ​ខ្មែរ​ តាម​រយៈ​វប្បធម៌​ប្រពៃណីក្រោម​ការ ​បំផុសគំនិត និង​លើកទឹកចិត្ត​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ហ៊ាន​ឈោង​ចាប់​ក្តី​ស្រមៃ និង​ធើ្វ​អ្វី​ដែល​លើស​ពី​ការ​រំពឹង​ទុក។



ដោយ​មានការ​សហការ​រៀបចំ​ដោយ ​ក្រុមហ៊ុន Kilat Events Co., Ltd កម្មវិធី «SkyFest» រៀបចំ​ឡើង​ក្នុង​គោលបំណង ​បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការថែរក្សាប្រពៃណី​បង្ហោះ​ខ្លែង​ខ្មែរឱ្យ​បាន​គង់វង្ស​ជា​និរន្តក្នុងប្រទេសកម្ពុជាសម្រាប់យុវជនជំនាន់ក្រោយ។

ព្រឹត្តិការណ៍​នេះ ​ក៏​នឹង​អញ្ជើញ​សិស្សានុសិស្ស​មក​ពី​ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ​ឱ្យ​ចូលរួម ​ក្នុង​សកម្មភាព​ផ្សេង​ៗ ដើម្បី​​សិក្សា​ស្វែង​យល់​ពី​សារៈសំខាន់​នៃ​ការ​លើកតម្កើង និង​បំផុសគំនិត​ឱ្យ​ពួក​គេ​ចេះ​ស្រលាញ់​វប្បធម៌​ប្រពៃណី​ជាតិ ក៏​ដូច​ជា​យល់​ដឹង​ពី​ការ​រចនា​ខ្លែង​ខ្មែរ ​ដែល​បាន​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែងសម្រាប់​ទំនួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម ក្រុមហ៊ុន ខា​នូ​ភី សែន ឌី​វេឡុ​ប​ម៉ិ​ន។


អ្នកចូលរួម​ក្នុង​កំឡុង​ថ្ងៃ​ព្រឹត្តិការណ៍ ក៏​អាច​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ខ្លី​ ស្តី​ពី​ការ​ធ្វើ​ខ្លែងឯក និង​អាច​នាំ​យក​ខ្លែង​ ដែល​រចនា​ដោយ​ខ្លួនឯង​ទៅ​ចូលរួម ​ក្នុង​ការ​ប្រកួត​ការ​ធ្វើ និង​រចនា​ខ្លែង ដែល​ក្នុង​នោះ​ ​ជ័យ​លា​ភីលេខ១​នឹង​ទទួល​បាន Laptop មួយគ្រឿង, ​ជ័យ​លា​ភីលេខ២នឹង​ទទួល​បាន TABLET មួយគ្រឿង, ជ័យ​លា​ភីលេខ២នឹង​ទទួល​បាន SMARTWATCH មួយគ្រឿង ​(​សម្រាប់​ការ​ចូលរួម​របស់​សិស្សានុសិស្ស​) ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍ SkyFest 2.0 ក្រៅពី​ការ​បង្ហោះ​ខ្លែង​ខ្មែរ ក៏​មានការ​ចូលរួម​បង្ហោះ​ខ្លែង​ពី​ក្រុម​អន្តរជាតិ​មក​ពី ៨​ ប្រទេស រួម​មាន សិង្ហ​បុរី ថៃ វៀតណាម ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី បារាំង ចិន និង​ហ្វី​លី​ពី​ន ដោយ​ក្រុម​នីមួយ​ៗ​នឹង​បង្ហាញ​ខ្លែង​គ្រប់​ទំហំ និង​រូបរាង​ប្លែក​ៗ​ពី​គ្នា ​។ លើស​ពី​នេះព្រឹត្តិការណ៍ SkyFest 2.0  នឹង​ផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​ឱកាស​រៀន​ធ្វើ​ខ្លែង​ខ្មែរ​ ពី​អ្នកជំនាញ ដែល​ជា​បទ​ពិសោធន៍​ថ្មី​ នឹងចំណេះដឹងថ្មី​ សម្រាប់យុវជនជំនាន់ក្រោយ។

ក្នុង​ថ្ងៃ​កម្មវិធី​ក៏នឹង​មានការ​តាំង​លក់​អាហារ​សម្រន់​ឆ្ងាញ់​ៗ​ជា​ច្រើន​ និង​ភេសជ្ជៈ​ក្នុង​ថ្ងៃ​ព្រឹត្តិការណ៍នេះផងដែរ​ ។ ក្រៅពី​នេះ​ក៏​មានការ​សម្តែង​ពី​DJ​ដ៏​ល្បីល្បាញ​៖ DJ BREE, DJ ONUR PEKINOZ, DJ-RAM, DJ LEFTY STRYKER, DJ-CHILL BILL និងសិល្បកររបស់​កម្ពុជា​ គឺ កញ្ញា Siryka កញ្ញា Nie votey,  កញ្ញា Tey$ និង កញ្ញា Socheataa បានអញ្ជើញមកសម្តែងក្នុងព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំ SkyFest 2.0 ឆ្នាំ ២០២៤ ។


កុំខកខានឱកាសរបស់អ្នកក្នុងការក្លាយជាផ្នែកនៃការជួយលើកស្ទួយអភិរក្សវប្បធម៌ខ្មែរ។ ចូលរួមជាមួយពួកយើងនៅ SkyFest 2.0 ហើយចាប់ផ្តើមដំណើរកម្សាន្តដែលមិនអាចបំភ្លេចបានដោយអបអរសាទរប្រពៃណី ភាពច្នៃប្រឌិត និងការ​រួបរួម។


សម្រាប់សំបុត្រព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំ SkyFest 2.0 នេះបានដាក់លក់នៅក្នុង Nham24 App ព្រមទាំងមានការបញ្ចុះតម្លៃរហូតដល់ ??%បន្ថែមទៀត។

តាមរយះតំណរខាងលើ៖ https://go24.app/NkUTCpZkrvbd7Ff98

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១១ នាទីutes មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

ព័ត៌មានជាតិ១១ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១៧ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្រ្តី​កម្ពុជា បញ្ជា​​ឱ្យបើកការ​ចរចា​ឲ្យបាន​ឆាប់ ឈានបើកការដ្ឋាន​​សាងសង់ផ្លូវ​ជាតិ ៦០B ពីក្រចេះទៅកំពង់ធំ

Sokha Hotels

ព័ត៌មានពេញនិយម