Connect with us

សេចក្ដីជូនដំណឹង

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីឱកាសសម្រាប់កំណើននៃការទូទាត់តាមរយៈប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ នៅក្នុងពិភពលោក បានចេញផ្សាយការសិក្សារ អំពីអាកប្បកិរិយាទូទាត់របស់អតិថិជនចុងក្រោយបង្អស់របស់ខ្លួន ដែលបង្ហាញពីឱកាសសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលយកការទូទាត់តាមរយៈប្រព័ន្ធឌីជីថល ដើម្បីភ្ជាប់គម្លាត និងចូលរួមដើរតាមនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលដែលប្រទេសកម្ពុជាបន្តដំណើររបស់ខ្លួនក្នុងការទទួលយកវិធីសាស្ត្រទូទាត់តាមរយៈឌីជីថល នៅឆ្នាំ ២០២៣ ប្រជាជនកម្ពុជាដែលបានចូលរួមក្នុងការស្ទង់មតិ ប្រមាណជា ២៣ភាគរយ បាននិយាយថា ពួកគេបានឈប់ប្រើប្រាស់សាច់ប្រាក់សុទ្ធ ។ ប្រទេសកម្ពុជាបាននាំមុខគេក្នុងតំបន់ ក្នុងការប្រើសេវាធនាគារតាមអ៊ីនធើណេតសម្រាប់ការទូទាត់ (៨២ភាគរយ នៃអ្នកឆ្លើយតបទៅនឹងការស្ទង់មតិ បានរាយការណ៍ថាពួកគេប្រើប្រាស់សេវាធនាគារតាមអ៊ីនធើណេតញឹកញាប់បំផុតសម្រាប់ការទូទាត់វិក្កយបត្រ ទិញទំនិញក្នុងហាងលក់រាយតូចៗ ទិញម្ហូបអាហារ និងចូលភោជនីយដ្ឋាន។ ក្រុមគោលដៅជំនាន់ Z នាំមុខគេ ក្នុងការប្រើប្រាស់កម្មវិធីធនគារឌីជីថលសម្រាប់ការទូទាត់វិក្កយបត្រ និងផ្ទេរប្រាក់ឲ្យគ្នាទៅវិញទៅមក (មានប្រមាណជា ៧២ភាគរយ) ។

អ្នកប្រើប្រាស់ក៏បានកត់សម្គាល់ពីការកើនឡើងនៃការទទួលយកការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធផងដែរ។ អ្នកឆ្លើយតបទៅនឹងការស្ទង់មតិ ប្រមាណ ៧៥ភាគរយ បានលើកឡើងថា ពួកគេបានសង្កេតឃើញថា មានហាងកាន់តែច្រើនទទួលយកការទូទាត់តាមរយៈការប្រើប្រាស់កាបូបចល័ត បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យើងកំពុងពន្លឿននិងពង្រីកការទទួលយក ការទូទាត់ក្នុងចំណោមអាជីវកម្មខ្នាតតូច និងមធ្យម (SMBs) ដោយផ្តល់ការណែនាំអំពីការទទួលយកការទូទាត់តាមរយៈប្រើប្រាស់បច្ចេកវិទ្យា នឹងពង្រឹងភាពជាដៃគូជាមួយពាណិជ្ជករ ព្រមទាំងធ្វើការគាំទ្រថ្នាលនៃការធ្វើឌីជីថលនីយកម្មរបស់រដ្ឋាភិបាលជាដើម”។ អ្នកស្រីបន្តទៀតថា៖ “ភាពងាយស្រួល និងសុវត្ថិភាពនៃការទូទាត់តាមរយៈឌីជីថល នឹងការផ្តល់ថ្នាលជូនម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម (SMBs) នឹងអនុញ្ញាតឲ្យពួកគេអាចរកបាននូវអតិថិជនថ្មីៗបានកាន់តែច្រើនឡើង ព្រមទាំងអាចពង្រីកអាជីវកម្មរបស់ពួកគេផងដែរ។”

តាមរយៈទិន្នន័យរបស់ក្រុមហ៊ុន Visa ក៏បានបញ្ជាក់ពីនិន្នាការនៃការកើនឡើងរបស់អតិថិជនកម្ពុជាក្នុងការចាប់យកវិធីសាស្ត្រទូទាត់តាមរយៈឌីជីថលនេះផងដែរ។ តួយ៉ាងដូចជាតួលេខនៅក្នុងទិន្នន័យរបស់ VisaNet វាបានបង្ហាញពីកំណើននៃការចេញ Visa កាត នៅក្នុងប្រទេសកម្ពុជា សម្រាប់ប្រើក្នុងការទូទាត់គ្រប់ទម្រង់ មិនថាក្នុងស្រុក ឬប្រើប្រាស់ការទូទាត់ឆ្លងដែន មានការកើនឡើងប្រមាណ ២២ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ហើយចំនួនប្រតិបត្តិការប្រចាំខែនៃការប្រើប្រាស់ការទូទាត់ដោយបច្ចេកវិទ្យា Contactless ក្នុងស្រុកតាមរយៈ Visa កាត ក៏មានការកើនឡើង ប្រមាណជា ១៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ នេះបើតាមរបាយការណ៍កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

អ្នកស្រី Tranchini បានបន្ថែមថា៖ “កិច្ចសហការគឺមានសារៈសំខាន់ណាស់ ហើយយើងរំពឹងយ៉ាងមុតមាំក្នុងកិច្ចសហការជាមួយដៃគូរបស់យើង ទាំងវិស័យសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីអត្ថប្រយោជន៍នៃការទូទាត់តាមរយៈឌីជីថល។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងរួមចំណែកជួយដល់ការជម្រុញ នឹងធានាឲ្យប្រទេសកម្ពុជាដើរទន្ទឹមនិន្នាកានៃប្រទេសជិតខាងក្នុងតំបន់របស់យើង។ សម្រាប់ក្រុមហ៊ុន Visa យើងប្តេជ្ញាផ្តល់ជូននូវដំណោះស្រាយទូទាត់ឌីជីថល ប្រកបដោយសុវត្ថិភាព និងងាយស្រួល ដោយធានាបាននូវការធ្វើបរិយាបន្ននៅក្នុងដំណើរការនៃការទទួលយកការទូទាត់តាមរយៈឌីជីថល ដែលជួយវាសម្រួលដល់ការប្រមូលផ្តុំ ទាំងអ្នកប្រើប្រាស់ ម្ចាស់អាជីវកម្ម និងសេដ្ឋកិច្ចទាំងមូល ឲ្យមកធ្វើដំណើររួមគ្នាក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះតែម្តង”។

ដើម្បីជាការគាំទ្រដល់ការរីកចម្រើននៃប្រព័ន្ធអេកូសាស្ត្រនៃការទូទាត់ប្រាក់នៅកម្ពុជា ក្រុមហ៊ុន Visa បានដាក់ឲ្យដំណើរការនូវកម្មវិធីទូទាត់ជាតិ ជាសេវាទូទាត់រហ័ស ផ្ទេរប្រាក់និងទូទាត់សងជាប្រាក់រៀល (NNSS KHR) នៅក្នុងឆ្នាំ ២០២១។ តាមរយៈការគាំទ្រនេះ ក្រុមហ៊ុន Visa បានដាក់បញ្ចូលការទូទាត់ជាប្រាក់រៀល ទៅក្នុងបណ្តាញ VisaNet ដែលជាបណ្តាញដំណើរការទូទាត់ប្រាក់របស់ Visa ផ្ទាល់តែម្តង។ NNSS KHR គឺជាដំណោះស្រាយការទូទាត់ក្នុងស្រុកប្រកបដោយសុវត្ថិភាព និងអាចធ្វើមាត្រដ្ឋានបាន ដោយប្រើប្រាស់បណ្តាញសកលរបស់ Visa ដើម្បីធ្វើការទូទាត់រូបរូបិយបណ្ណក្នុងស្រុក បង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អតិថិជន នឹងកាត់បន្ថយហានិភ័យនៃការផ្លាស់ប្តូររូបិយប័ណ្ណបរទេស។

អំពីក្រុមហ៊ុន Visa

Visa (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិត ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

ឆ្លៀតពេលដ៏មមាញឹក! ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ ផ្ដល់អាហារ កាដូ ជូនកុមារនៅ អង្គការផ្ទះបាយកុមារ

ព័ត៌មានជាតិ៣២ នាទីutes មុន

កំណេីនខ្ពស់មិនធ្លាប់មាន​ កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ កើន​ដល់ចំនួន ១ ០០០ ០០០ TEUs

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

​ប៉ូលិសរដ្ឋតិចសាស់​បាញ់សម្លាប់បុរសម្នាក់​ព្រោះ​បើក​រថយន្តបុក​ទ្វារ​ចូលផ្សារទំនើប​​

ព័ត៌មានជាតិ១ ម៉ោង មុន

ឆ្នាំ២០២៥ ស្នើ​ដាក់បញ្ចូលសាលារៀនជាង ៧០ ឱ្យទទួលពានរង្វាន់ស្តង់ដាសាលារៀនគំរូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តួកគី​គំរាម​រដ្ឋាភិបាល​ថ្មី​របស់​ស៊ីរី ឱ្យ​រំសាយ​​ក្រុម​ប្រដាប់​អាវុធ​ឃឺដ​​ចោល​

Sokha Hotels

ព័ត៌មានពេញនិយម