Connect with us

សេចក្ដីជូនដំណឹង

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់១ម៉ឺនដុល្លារចំពោះជ័យជម្នះរបស់ព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន

បានផុស

នៅ

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានចូលរួមទស្សនាដោយផ្ទាល់ក្នុងការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) រវាងក្លិបព្រះខ័នរាជស្វាយរៀង និងក្លិបភ្នំពេញក្រោន ជាមួយអ្នកគាំទ្ររាប់ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី២៨ ខែមេសាកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​ដ៏តានតឹង​រវាង​ក្រុម​ជើងខ្លាំងទាំង២នេះ បានរកឃើញម្ចាស់ពាននៅនាទីទី១២០ ដែលស៊ុត​បញ្ចូល​​ទីដោយកីឡាករ Marcus​ Haber ធ្វើឲ្យក្លិបព្រះខ័នរាជស្វាយរៀង យកជ័យជម្នះក្លាយជាជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧។ ក្នុងនាមជាដៃគូសហការរបស់ក្លិប ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារ ដល់ក្លិបព្រះខ័នរាជស្វាយរៀង ដើម្បីចូលរួមអបអរសាទរជ័យជម្នះដ៏រីករាយនេះ។ លើសពីនេះ ក្រុមហ៊ុន​ វឌ្ឍនៈ ប្រ៊ូវើរី ក៏បានចូលរួមចែកជូនភេសជ្ជៈ វី-អាកទីវ ទាំង៥ ប្រភេទដោយ​ឥតគិតថ្លៃដល់អ្នកគាំទ្រទាំងអស់ជិត៣ម៉ឺននាក់ផងដែរ ដែលមានវត្តមានក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន​ វឌ្ឍនៈ ប្រ៊ូវើរី តែងតែបានចូលរួមឧបត្ថម្ភ និងលើកស្ទួយវិស័យ​កីឡា​នៅកម្ពុជា ​ក្នុង​នោះ​​មានដូចជាការឧបត្ថម្ភគាំទ្រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្លិបកីឡា ការប្រកួតលីគកម្ពុជា ព្រមទាំងចូលរួមគាំទ្រកម្មវិធីកីឡាជាច្រើនផ្សេងៗទៀត រួមទាំងកម្មវិធីកីឡាថ្នាក់បឋម ថ្នាក់ឧត្តមសិក្សា ព្រមទាំងកីឡាថ្នាក់ជាតិផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម