Connect with us

សេចក្ដីជូនដំណឹង

សាលារៀនវត្តបូព៌ ឱ្យសិស្សចេញពីរៀនមុនកន្លះម៉ោង និងចូលរៀនយឺតកន្លះម៉ោងព្រោះអាកាសធាតុក្តៅពេក

បានផុស

នៅ

សាលាបឋមសិក្សាវត្តបូព៌ ស្ថិតនៅខេត្តសៀមរាប បានចេញសេក្តីជូនដំណឹងដល់ អាណាព្យាបាលសិស្ស ព្រមទាំងសិស្សានុសិស្សទាំងអស់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ដោយអនុញ្ញាតឱ្យសិស្សវេនព្រឹកចេញពីរៀនមុន ៣០នាទី និងសិស្សរៀនវេនរសៀលចូលរៀនយឺត ៣០នាទី ដោយសារតែអាកាសធាតុក្តៅខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីជូនដំណឹង “ស្តីអំពីការផ្លាស់ប្តូរពេលវេលាសិក្សាក្នុងអំឡុងពេលអាកាសធាតុក្តៅ” គណៈគ្រប់គ្រងសាលារៀនវត្តបូព៌បានបញ្ជាក់ថា ព្រោះតែមួយរយៈនេះអាកាសធាតុក្តៅ សាលារៀនអនុញ្ញាត និងកំណត់ពេលចេញ និងចូលរៀនរបស់សិស្សមួយរយៈ។ ជាមួយគ្នានេះ សិស្សរៀនពេលព្រឹកអនុញ្ញាតឱ្យចេញទៅផ្ទះនៅម៉ោង ១០៖៣០នាទី រីឯសិស្សរៀនពេលរសៀលអនុញ្ញាតឱ្យចូលរៀនម៉ោង១៖៣០នាទី។ កាលវិភាគមួយរយៈ ដែលសាលាបានរៀបចំនេះ នឹងអនុវត្តចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤តទៅ។

សូមជម្រាបថា សាលាបឋមសិក្សាវត្តបូព៌ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ដែលជាសាលារៀនមួយត្រូវបានទទួលស្គាល់ថា ជាសាលាគំរូ មានវិន័យល្អ ទាំងការរៀបចំសណ្តាប់ធ្នាប់ ឯកសណ្ឋានរបស់គ្រូ រួមទាំងសិស្សានុសិស្សផង។ រយៈពេលជាងមួយខែនេះ ពោលគឺឈានចូលដល់រដូវក្តៅ អាកាសធាតុនៅកម្ពុជាមានកម្តៅក្តៅខ្លាំង ហើយអាចប៉ះពាល់ដល់សុខភាពដូចគ្នាប្រសិនជាពលរដ្ឋមិនបានមើលថែសុខភាពបានល្អ ជាពិសេសចំពោះកុមារ និងចាស់ជរាងាយរងគ្រោះបំផុត។

ជុំវិញអាកាសធាតុក្តៅនេះ សាលាបឋមសិក្សាវត្តបូព៌ ក៏បានយកចិត្តទុកដាក់ខ្ពស់ចំពោះសិស្សដែលកំពុងសិក្សានៅទីនោះ។ ក្រៅពីអនុញ្ញាតចំពោះម៉ោងចេញ និងចូលរៀន សាលាក៏បានបាញ់ទឹកនៅជុំវិញបរិវេណសាលា មិនថានៅមុខថ្នាក់រៀន ឬ លើដំបូលនោះនេះដើម្បីជួយកាត់បន្ថយកម្តៅមួយកម្រិតសម្រាប់សិស្សានុសិស្សងាយស្រួលក្នុងការរៀនសូត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម