សេចក្ដីជូនដំណឹង
Marum Estate នាំមកជូននូវព្រឹត្តិការណ៍ “គាំទ្រមាតា” ក្រោមការរៀបចំឡើងដោយ Angkor Art Gallery ដែលជាកម្មវិធីតាំងពិព័រណ៌ស្នាដៃសិល្បៈសប្បុរសធម៌ក្នុងទិវាអ្នកម្តាយ
ដើម្បីជាការបង្ហាញនូវឆន្ទៈនៃការគាំទ្រសហគមន៍ក្នុងឪកាសអបអរ ទិវាអ្នកម្តាយនេះ Marum Estate និង Angkor Art Gallery មានមោទនភាពក្នុងការរៀបចំកម្មវិធី “Save Mommy” ឫ “គាំទ្រមាតា” ដែលជាការតាំងពិព័ណ៌ស្នាដៃសិល្បៈសប្បុរសធម៌ក្នុងគោលបំណងលើកកម្ពស់ដល់ស្ត្រីតាមរយៈស្នាដៃសិល្បៈ និងផ្តល់ការគាំទ្រដល់ជនរងគ្រោះដោយសារអំពើហិង្សា។
កម្មវិធីនេះរៀបចំឡើងនៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៤ នៅកន្លែងតាំងបង្ហាញគម្រោង Marum Estate ហើយព្រឹត្តិការណ៍នេះរួមបញ្ចូលគ្នានូវការបង្ហាញស្នាដៃសិល្បៈជាមួយនឹងសប្បុរសធម៌ដើម្បីអបអរអត្ថន័យនៃភាពជាម្តាយ និងភាពអត់ធន់របស់ស្ត្រី។ រយៈពេលនៃការតាំងពិព័រណ៌នេះ នឹងដំណើរការរយៈពេលបីខែ ដោយមានការដាក់បង្ហាញស្នាដៃសិល្បៈជាបន្តបន្ទាប់ ចាប់ផ្តើមពីថ្ងៃទី ១២ ខែឧសភា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅ Marum Estate Showroom ដែលមានទៅតាំងស្ថិតនៅក្នុង The Point Community Mall។
Marum Estate ប្តេជ្ញាប្រើប្រាស់ធនធានរបស់ខ្លួនដើម្បីប្រយោជន៍សង្គម ដោយផ្តោតលើការផ្តល់ឥទ្ធិពលជាវិជ្ជមានដល់សហគមន៍។ ការនាំមកជូននូវកម្មវិធី “Save Mommy” គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការផ្តល់ត្រឡប់ទៅសង្គម និងគាំទ្របុព្វហេតុសំខាន់ៗដែលការពារ និងលើកកម្ពស់ស្ត្រី។ កិច្ចសហការជាមួយ Angkor Art Gallery នេះឆ្លុះបញ្ចាំងពីស្មារតីរួមរបស់ Marum Estate ក្នុងទំនួលខុសត្រូវសាជីវកម្ម គោលបំណងជំរុញបរិយាកាសគាំទ្រ ដែលសិល្បៈ និងសប្បុរសធម៌ប្រសព្វគ្នា ដើម្បីធ្វើឱ្យមានភាពផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវិតរបស់ស្ត្រី និងគ្រួសាររបស់ពួកគេ។
ការតាំងពិព័រណ៍នេះនឹងរួមមានវត្តមានវាគ្មិនកិត្តិយសពិសេសៗ និងការបង្ហាញស្នាដៃសិល្បៈដោយផ្ទាល់ ដើម្បីជាការបង្កើនបទពិសោធន៍សម្រាប់អ្នកចូលរួម ក៏ដូចជាបង្កើនការយល់ដឹងអំពីបញ្ហាសំខាន់ៗដែលស្ត្រីជាច្រើនកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះ។
ថវិកាដែលរៃអង្គាសបានពីការតាំងពិព័ណ៌សិល្បៈនេះនឹងផ្តល់ធនធានសំខាន់ៗដល់ស្ត្រី និងកុមារីដែលរួចរស់ជីវិតពីអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទ និងការជួញដូរ ដែលកំពុងស្នាក់នៅក្នុង មណ្ឌលវិបត្តិស្ត្រីកម្ពុជា នៅខេត្តបន្ទាយមានជ័យ។ ថវិកានេះនឹងជួយផ្តល់សេវាសំខាន់ៗដូចជា ជំនួយផ្នែកច្បាប់ ការប្រឹក្សាផ្លូវចិត្ត និងផ្តល់ជាទីជម្រកដើម្បីជួយពួកគេក្នុងការកសាងជីវិត និងទទួលបានឯករាជ្យភាពឡើងវិញ។
យើងសូមអញ្ជើញគ្រប់គ្នាមកចូលរួមជាមួយ Marum Estate និង Angkor Art Gallery ក្នុងការផ្តល់ឥទ្ធិពលជាវិជ្ជមានតាមរយៈព្រឹត្តិការណ៍ “គាំទ្រមាតា” នេះ។ ការចូលរួមរបស់អ្នកនឹងមិនត្រឹមតែអបអរសាទរទេពកោសល្យសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់បុព្វហេតុដែលគាំទ្រ និងលើកស្ទួយស្ត្រីក្នុងគ្រាដែលពួកគេត្រូវការការគាំទ្រ។
អំពី Sir Stamford Raffles Group ( SSRG)
ជំរុញដោយទឹកចិត្តក្នុងការអភិវឌ្ឍអចលនទ្រព្យ លោក Ng Aung San និងលោកស្រី Phebe Len បានសហស្ថាបនា Sir Stamford Raffles Group (SSRG) ដែលមានទីស្នាក់ការកណ្តាលនៅក្នុងមជ្ឈមណ្ឌលទីក្រុងដ៏រីកចម្រើនរបស់ប្រទេសសិង្ហបុរី។ ការផ្តោតសំខាន់របស់ក្រុមហ៊ុននេះគឺនៅក្នុងការអភិវឌ្ឍគម្រោងអចលនទ្រព្យនៅក្នុងឧបទ្វីបឥណ្ឌូចិនដែលមានថាមពល និងប្រកបដោយជោគជ័យ។
ការប្តេជ្ញាចំពោះឧត្តមភាព៖
Sir Stamford Raffles Group ត្រូវបានជំរុញដោយការប្តេជ្ញាចិត្តចំពោះឧត្តមភាព ដឹកនាំដោយគោលការណ៍នៃការបង្កើតថ្មីជាយុទ្ធសាស្រ្ត ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការបង្កើតតម្លៃសម្រាប់ដៃគូរពាក់ព័ន្ធ។ ជាមួយនឹងមូលដ្ឋានគ្រឹះនៃបទពិសោធន៍ចម្រុះជាច្រើនឆ្នាំ ក្រុមការងារនឹងត្រៀមខ្លួនក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការរីកចម្រើន និងការផ្លាស់ប្តូរនៃទិដ្ឋភាពអចលនទ្រព្យនៅក្នុងឧបទ្វីបឥណ្ឌូចិន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ចក្ខុវិស័យសម្រាប់អនាគត៖
Sir Stamford Raffles Group បន្តដំណើរដោយគិតគូរពីការបង្កើតអនាគតនៃអចលនទ្រព្យនៅក្នុងឧបទ្វីបឥណ្ឌូចិន ដោយបន្សល់ទុកនូវនិមិត្តសញ្ញានៅលើទឹកដី និងសហគមន៍។ ការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះការបង្កើតថ្មី ការគិតជាយុទ្ធសាស្ត្រ និងការអនុវត្តប្រកបដោយនិរន្តរភាព នាំឱ្យក្រុមហ៊ុននេះក្លាយថាជាអ្នកដឹកនាំមួយក្នុងឧស្សាហកម្មអចលនទ្រព្យដែលកំពុងវិវឌ្ឍឥតឈប់ឈរ។
អំពី Angkor Art Gallery
វិចិត្រសាលសិល្បៈអង្គរ (Angkor Art Gallery) ភ្ជាប់បេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជាជាមួយនឹងទស្សនិកជនទូទាំងពិភពលោកតាមរយៈវេទិកាឌីជីថល និងកន្លែងវិចិត្រសាលជាច្រើន។ ខណៈពេលដែលមានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សិល្បៈខ្មែរទូទាំងពិភពលោក វិចិត្រសាលបានប្រើប្រាស់សិល្បៈដើម្បីពង្រឹងសហគមន៍ និងការផ្លាស់ប្តូរសង្គម ដោយធានាថាសិល្បៈនីមួយៗមានភាពខុសគ្នាជាក់ស្តែង។ នេះរួមបញ្ចូលទាំងការគាំទ្រកម្មវិធីអប់រំគំនិតផ្តួចផ្តើមផ្នែកថែទាំសុខភាពនិងការខិតខំប្រឹងប្រែងដើម្បីរក្សាកេរ្តិ៍ដំណែលវប្បធម៌តែមួយគត់របស់កម្ពុជា។ស្វែងយល់បន្ថែមតាមរយៈwww.angkorartgallery.com។
សម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមទាក់ទង៖
Reth Meta
Sir Stamford Raffles (Cambodia) Co., Ltd.
ទូរស័ព្ទ: +855 12 699807
អ៊ីម៉េល: [email protected]
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ