សេចក្ដីជូនដំណឹង
ទឹកប្រាក់ ១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ដល់ដៃបុគ្គលិកបម្រើការងារនៅផ្សារទំនើប AEON 3 ម្នាក់ទៀតហើយ
ភ្នំពេញ ៖ បុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងផ្សារទំនើប AEON 3 ម្នាក់មានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ចំនួន ១២៥លានរៀល ក្រោយពេលទិញមួយកំប៉ុងទទួលទានកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

យុវជនដែលមានសំណាងបានក្លាយជាមហាសេដ្ឋីរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ជាមួយទឹកប្រាក់រង្វាន់ចំនួន ១២៥លានរៀលរូបនេះមានឈ្មោះ នួន កក្កដា អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិរនាមត្នោត ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅម្តុំកួរស្រូវ៣ ។
នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលយកប្រាក់រង្វាន់ទៅប្រគល់ជូនដល់លំនៅដ្ឋាននាស្រុកកំណើតដែលមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើនេះ យុវជន នួន កក្កដា បាននិយាយប្រាប់ឱ្យដឹងថា កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីបំពេញការងារនៅផ្សារទំនើប AEON 3 រួច ហើយមានអារម្មណ៍ថាអស់កម្លាំង ក៏ចេញទៅទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នៅខាងមុខផ្សារចំនួន១កំប៉ុងដើម្បីទទួលទាន លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់ធំ១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម ខ្លួនពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំងស្ទើរតែមិនជឿភ្នែកខ្លួនឯង និងបានទូរស័ព្ទប្រាប់បងប្អូន និងឪពុកម្ដាយដែលរស់នៅស្រុកកំណើតឱ្យបានដឹង ហើយក៏បានទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។

យុវជន នួន កក្កដា បានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ នឹងយកមួយចំនួនជួយសង់បំណុលរបស់គ្រួសារ និងសាងសង់ផ្ទះឱ្យបានសមរម្យជាងសព្វថ្ងៃ ហើយនៅសល់ប៉ុន្មានទុកសម្រាប់សិក្សាជំនាញដើម្បីអាចមានលទ្ធភាពរកបានចំណូល ផ្គត់ផ្គង់គ្រួសារទៅថ្ងៃអនាគត។
ជាចុងក្រោយ យុវជន នួន កក្កដា ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។
ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់