សេចក្ដីជូនដំណឹង
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) ដែលជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេនៅកម្ពុជា ដែលល្បីល្បាញខាងភាពច្នៃប្រឌិត និងគុណភាព មានក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូដ៏អស្ចារ្យជាមួយកីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao)។ ភាពជាដៃគូនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរវិវឌ្ឍន៍របស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឆ្ពោះទៅរកការទទួលស្គាល់ និងឧត្តមភាពជាសកល។

ការមកដល់ប្រទេសកម្ពុជារបស់ ម៉ានី ប៉ាគីអាវ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារហនុមានប៊ែវើរីជីស។ ដើម្បីទទួលបាននូវបដិសណ្ធារកិច្ចឱ្យស័ក្តិសម និងល្អឥតខ្ចោះ ហនុមានបានរៀបចំយន្តហោះលក្ខណៈឯកជនដ៏ពិសេសមួយ សម្រាប់ការមកដល់របស់លោក ដោយធានាបាននូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអស្ចារ្យ។ កាយវិការនេះគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងក្តីរំភើបដែលក្រុមហ៊ុន ហនុមានប៊ែវើរីជីសមានមានចំពោះភាពជាដៃគូគួរជាទីមោទនន
ការរង់ចាំយ៉ាងអន្ទះសារនៃពិធីចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈរវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង លោក ម៉ានី ប៉ាគីអាវ និងសន្និសីទសារព័ត៌មានបានប្រព្រឹត្តទៅនៅ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ៦៖០០ ល្ងាច នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។
វត្តមានអ្នកចូលរួមសំខាន់ៗរួមមាន ថ្នាក់ដឹកនាំក្រុមហ៊ុនហនុមានប៊ែវើរីជីស លោក ម៉ានី ប៉ាគីអាវ តំណាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សមាជិកកីឡាករប្រដាល់គុនខ្មែរកំពូលៗ ស្ថានីយទូរទស្សន៍បាយ័ន និងសមាជិកសារព័ត៌មាន។ ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាផ្លូវការ ដើម្បីបង្ហាញពីកិច្ចសហការដ៏វិសេសវិសាលមួយនេះ។ លោក ម៉ានី ប៉ាគីអាវ គឺជាបុគ្គលដ៏មានឥទ្ធិពល និងជាទីចាប់អារម្មណ៍បំផុតមួយក្នុងនាមជាទូតសុច្ឆន្ទៈនៃម៉ាកសញ្ញាក្រុមហ៊ុន ហនុមានប៊ែវើរីជីស ដែលត្រៀមខ្លួនដើម្បីឈានទៅរកភាពជោគជ័យមិនធ្លាប់មានពីមុនមកទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។

លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិក អគ្គនាយិកា និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការស្វាគមន៍លោក ម៉ានី ប៉ាគីអាវ ចូលក្នុងគ្រួសារ ហនុមានប៊ែវើរីជីស ក្នុងនាមជាទូតសុច្ឆន្ទៈរបស់យើង។ ពេលវេលាដ៏អស្ចារ្យនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ហនុមានប៊ែវើរីជីស។ នេះជាកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យ និងពោរពេញដោយឧត្តមភាពរបស់យើង ក្នុងការស្វែងរកដៃគូដែលចែករំលែក និងមានចក្ខុវិស័យរួមគ្នា ដើម្បីធ្វើឱ្យម៉ាកសញ្ញា ហនុមាន ដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ មានភាពល្បីល្បាញ កាន់តែទូលំទូលាយនៅទូទាំងពិភពលោក។
លោក ម៉ានី ប៉ាគីអាវ នឹងចូលរួមទស្សនាការប្រកួតប្រដាល់សង្វៀនហនុមានគុនខ្មែរ ដែលរៀបចំដោយស្ថានីយទូរទស្សន៍បាយ័ន សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅកោះពេជ្រ។ លើសពីនេះទៅទៀត លោកនឹងចូលរួមក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនតាមរយៈឧស្សាហកម្មបៃតងប្រកបដោយនិរន្តរភាព។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកគ្រប់គ្នាសម្រាប់ក្តីស្រឡាញ់ ការគាំទ្រ និងជឿជាក់មកលើហនុមានប៊ែវើរីជីស។ យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវអ្វីដែលល្អបំផុត។

លោក ម៉ានី ប៉ាគីអាវ បានថ្លែងថា៖ «ខ្ញុំមានកិត្តិយសខ្លាំងណាស់ក្នុងការចូលរួមជាមួយក្រុមហ៊ុន ហនុមានប៊ែវើរីជីស។ វាពិតជារំភើបខ្លាំងណាស់ក្នុងការមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយដែលសម្បូរទៅដោយវប្បធម៌ និងអរិយធម៌។ នៅពេលដែលខ្ញុំបានក្លាយជាទូតសុច្ឆន្ទៈ របស់ក្រុមហ៊ុន ហនុមានប៊ែវើរីជីស ខ្ញុំពិតជារំភើបចំពោះអ្វីដែលនឹងកើតឡើងនៅពេលខាងមុខនេះ។ភាពជាដៃគូនេះមិនមែនគ្រាន់តែដើម្បី កីឡា ឬអាជីវកម្ម វាក៏ដើម្បីការផ្សារភ្ជាប់វប្បធម៌ ការលើកទឹកចិត្តដល់អត្តពលិកវ័យក្មេង និងការលើកកម្ពស់ស្មារតីនៃប្រជាជាតិដ៏អស្ចារ្យនៅលើឆាកពិភពលោក។
ក្រុមហ៊ុន ហនុមានប៊ែវើរីជីសពិតជាបានចែករំលែកនូវទស្សនវិស័យដែលពោរពេញដោយឧត្តមភាពដ៏អស្ចារ្យបំផុត។ ខ្ញុំនៅទីនេះដើម្បីលើកកម្ពស់គុណតម្លៃនៃម៉ាកសញ្ញា ហនុមាន លើកស្ទួយគុនខ្មែរ និងអញ្ជើញអ្នកទាំងអស់គ្នាឱ្យចូលរួមជាមួយពួកយើងក្នុងដំណើរដ៏អស្ចារ្យនេះ។ បន្ទាប់ពីថ្ងៃរាត្រីនេះយើងនឹងឆ្ពោះទៅកាន់ឧត្តមភាពថ្មីដ៏អស្ចារ្យ និងគួរជាទីមោទនទាំងអស់គ្នា។ សូមអរគុណសម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅនេះ ហើយយើងទន្ទឹងរង់ចាំក្នុងការឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយគ្នា។»

ឆ្លៀតក្នុងរាត្រីដ៏វិសេសវិសាលនេះ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការដាក់លក់នូវហ្គង់ប្រដាល់ដែលមានហត្ថលេខាផ្តាច់មុខក្នុងតម្លៃ ១ ០០០ ដុល្លារអាមេរិកក្នុងមួយគូ។ ប្រាក់ចំណូលដែលបានមកពីការលក់ទាំងនេះនឹងត្រូវបានប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌របស់ក្រុមហ៊ុន ដែលជាការប្តេជ្ញាចិត្តខ្ពស់ និងជាបេសកកម្មដ៏វែងឆ្ងាយក្នុងការអភិវឌ្ឍសហគមឱ្យកាន់តែប្រសើរឡើងប្រកបដោយនិរន្តរភាព។
បន្ថែមពីលើការប្រកាសជាផ្លូវការនេះ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស និងលោក ម៉ានី ប៉ាគីអាវ នឹងចាប់ផ្តើមផ្តួចផ្តើមគំនិតជាបន្តបន្ទាប់ក្នុងគោលបំណងពង្រីកកិច្ចសហការរបស់ពួកគេ។ ផ្តើមចេញពីការចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីទទូលបានបទពិសោធន៍ម៉ាកយីហោដ៏ស៊ីជម្រៅ ភាពជាដៃគូនេះនឹងទាក់ទាញទស្សនិកជន និងលើកកម្ពស់ក្រុមហ៊ុន ហនុមានប៊ែវើរីជីស ឈានទៅដល់កម្រិតជោគជ័យថ្មីបន្ថែមទៀត។

សូមរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀត នៅពេលដែលក្រុមហ៊ុន ហនុមានប៊ែវើរីជីស និងលោក ម៉ានី ប៉ាគីអាវ ចាប់ផ្តើមដំណើរដ៏គួរឱ្យរំភើបនេះជាមួយគ្នា។ តាមដានពួកយើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់មាតិកាគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀត ហើយចូលរួមជាមួយពួកយើងក្នុងការអបអរសាទរ ភាពជាដៃគូដ៏វិសេសវិសាលបំផុតនេះ។
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស គឺជាក្រុមហ៊ុនភេសជ្ជៈដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជាដែលមានការប្តេជ្ញាខ្ពស់ក្នុងការបង្កើតភេសជ្ជៈលំដាប់ថ្នាក់ល្អបំផុតដែលបង្កើតនូវរសជាតិថ្មីសម្រាប់ប្រជាជនកម្ពុជា។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះឧត្តមភាព ការបង្កើតថ្មី និងនិរន្តរភាព ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស មានគោលបំណង និងចក្ខុវិស័យក្នុងការក្លាយជាម៉ាកសញ្ញាឧស្សាហកម្មភេសជ្ជៈដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក។
លោក Manny Pacquiao ត្រូវបានគេស្គាល់ផងដែរថាជា “Pac-Man” គឺជាឥស្សរជនដែលត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោកតាមរយៈស្នាដៃរបស់គាត់នៅក្នុងកីឡាប្រដាល់អាជីព និងនយោបាយ។ ក្នុងនាមជាម្ចាស់ជើងឯកពិភពលោកចំនួនប្រាំបីស្ថាប័នផ្សេងគ្នាក្នុងប្រវត្តិសាស្ត្រប្រដាល់ និងជាបុគ្គលសាធារណៈដ៏ឧស្សាហ៍ព្យាយាម លោក Pacquiao បង្ហាញពីគុណតម្លៃនៃឧត្តមភាព ភាពស្មោះត្រង់ និងការជួយដល់ប្រជាជនដទៃ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ