Connect with us

សេចក្ដីជូនដំណឹង

ក្រុមហ៊ុន J&T Express Cambodia នាំយកស្បៀងអាហារនិងសម្ភារៈសិក្សាជូនដល់មណ្ឌលកុមារមែកឈើ

បានផុស

នៅ

ដើម្បីចូលរួមអបអរទិវាកុមារអន្តរជាតិ ក្រុមហ៊ុន J&T Express Cambodia បានរៀបចំកម្មវិធី “ចែករំលែកក្តីស្រលាញ់ និងក្តីសង្ឃឹម” នៅមជ្ឈមណ្ឌលកុមារកំព្រាមែកឈើ ដោយបាននាំយកនូវស្បៀងអាហារ សម្ភារសិក្សា និងសម្ភារប្រើប្រាស់់មួយចំនួន ឧបត្ថម្ភជួយដល់កុមារកំព្រាទាំងអស់នៅមណ្ឌលដែលមានទីតាំងស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៤ ទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមើលឃើញ អំពីភាពខ្វះខាតរបស់កុមារកំព្រាដែលរស់នៅក្នុងមណ្ឌលមែកឈើ ដែលសព្វថ្ងៃមានកុមារកំព្រាជាង១៧០នាក់ កំពុងត្រូវការជំនួយ។ J&T Express Cambodia បានបរិច្ចាគជាអង្ករចំនួន៣៧៥ គីឡូក្រាម កាបូបស្ពាយចំនួន ១០០ និងឯកសណ្ឋានសាលា៥៦ឈុត រួមជាមួយសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សាជាច្រើនដល់កុមារនៅទីនោះ ដើម្បីអោយពួកគាត់ទទួលបានឱកាសនិងការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដូចជាដើម្បីអនាគតកាន់តែប្រសើរ។

លោក  ហ៊ឹម រដ្ឋា តំណាងក្រុមហ៊ុន J&T Express Cambodia មានប្រសាសន៍ថា៖ «ទោះបីជាអំណោយតិចឬច្រើនក្តី ប៉ុន្តែវាគឺជាការរួមចំណែកតូចមួយក្នុងការថែទាំផ្តល់ជីវភាព ក៏ដូចជាសុខភាពកាន់តែប្រសើរឡើងដល់កុមារកំព្រានិងកុមារដែលជួបការលំបាក ដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់ក្រុមហ៊ុនរបស់យើង និងរួមចំណែកដល់សង្គមកាន់តែប្រសើរឡើង។

ក្រៅពីការឧបត្ថម្ភស្បៀងអាហារនិងសម្ភារសិក្សា បុគ្គលិក J&T Express Cambodia ក៏បានចុះ សំណេះសំណាល ជាមួយក្មេងៗ និង ចូលរួមក្នុងសកម្មភាពសប្បាយៗជាច្រើនដូចជាការកែច្នៃប្រអប់កេសឡើងវិញ លេងហ្គេមល្បងប្រាជ្ញាយករង្វាន់ ប្រកបដោយភាពរីករាយនិងស្នាមញញឹម។

ក្នុងនោះផងដែរ ក្រុមការងារ J&T Express ទាំងអស់មានអារម្មណ៍រីករាយនិងក្ដុកក្ដួលជាខ្លាំង នៅពេលដែលបានឃើញមញញឹមដ៏បរិសុទ្ធ របស់ពួកគាត់។

នាពេលអនាគត ក្រុមហ៊ុន J&T Express Cambodia នៅតែបន្តរក្សានិងជំរុញយ៉ាងខ្លាំងក្លានូវសកម្មភាពសប្បុរសធម៌ ជួយដល់អ្នកដែលកំពុងជួបការខ្វះខាត និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ប្រកបដោយនិរន្តរភាពនិងតាមលទ្ធភាព។ ព្រោះថា “នៅពេលដែលក្តីស្រលាញ់ត្រូវបានផ្តល់ឱ្យគ្នាដោយការជួយគ្នា នោះក្ដីស្រលាញ់និងស្ថិតស្ថេររហូតទៅ” ។

J&T Express គឺជាក្រុមហ៊ុន ដែលមានសេវាកម្មដឹកជញ្ជូនជាសកល និងជាក្រុមហ៊ុនដែលមានការរីកចំរើនក្នុងវិស័យដឹកជញ្ជូនរហ័សនិងឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៥។ ហើយបច្ចុប្បន្នបានគ្របដណ្ដប់ផ្តល់សេវានេះលើប្រទេសចំនួន១៣ ដូចជា៖ ប្រទេស ឥណ្ឌូណេស៊ី វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ថៃ កម្ពុជា សិង្ហបុរី ចិន អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម ម៉ិកស៊ិក ប្រេស៊ីល និងអេហ្ស៊ីប ជាដើម។  J&T Express មានវត្តមានក្នុងប្រទេសកម្ពុជាចាប់តាំងពីខែតុលាឆ្នាំ២០១៩ និងប្រកាន់ខ្ជាប់នូវបេសកកម្ម “អតិថិជនគោល ប្រសិទ្ធភាពជាឫស”។ យីហោនេះត្រូវបានគេស្គាល់ថាជាសេវាកម្មដឹកជញ្ជូនរហ័សគ្មានដែលបំរើអតិថិជនរយៈពេល 365 ថ្ងៃ។ J&T Express បានអះអាងថាខ្លួននៅតែបន្ដប្តេជ្ញាស្វែងរកសេវាកម្មថ្មី រហ័ស និងសុវត្ថិភាព ដើម្បីបម្រើអតិថិជនក្នុងស្រុក និងអន្តរជាតិ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម