សេចក្ដីជូនដំណឹង
កុមារ១២០នាក់ មើលកុន 3D លើកដំបូងក្នុងឆាកជីវិត ជាមួយមីជាតិ នៅខេត្តសៀមរាប
សៀមរាប៖ កាលពីនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ គម្រោងខ្មែរដើម្បីខ្មែរ របស់ក្រុមហ៊ុនផលិត មីជាតិ បានផ្ដួចផ្ដើមរៀបចំកម្មវិធី សប្បុរសធម៌ ចែករំលែកក្តីស្រឡាញ់ ជាមួយកុមារប្រមាណ១២០នាក់ នៅអង្គការ កសាងក្ដីសង្ឃឹម ខេត្តសៀមរាប តាមរយៈការអញ្ជើញ ទស្សនាខ្សែភាព យន្តគំនូរជីវចល 3D ជាលើកដំបូងក្នុងឆាកជីវិត របស់ពួកគេនៅរោងភាព យន្តលេជិន ខេត្តសៀមរាប ក្នុងឱកាសអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា។


លោក ងិន សុភន នាយកប្រតិបត្តិ អង្គការកសាងក្ដីសង្ឃឹម បានសម្តែងការកោតសសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (មីជាតិ) ដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីដ៏ពិសេសនេះ ក្នុងការផ្តល់នូវ ក្តីស្រឡាញ់ និងបទពិសោធន៍ថ្មីមួយទៀត ដល់កុមារនៅអង្គការ Feeding Dreams Cambodia ព្រមដោយការផ្តល់ ជូនបន្ថែមនូវគ្រឿង ឧបភោគបរិភោគសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ, វត្ថុអនុស្សាវរីយ៍ និងអាហារសម្រន់មីជាតិ ប្រកបដោយឱជារស និងបរិយាកាសសប្បាយរីករាយ។
លោក ជា ម៉េងគួង ប្រធានផ្នែក ទំនាក់ទំនងទីផ្សារ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានបង្ហាញឱ្យឃើញថា ការរៀបចំកម្មវិធី សប្បុរសធម៍ នាទឹកដីខេត្តសៀមរាបនេះ គឺជាការ ចូលរួមដើម្បីបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមោះមុត របស់យើង ទាំងអស់គ្នា ជាវិស័យឯកជន ឯកត្តកបុគ្គល គឺយើងទាំងអស់គ្នាគប្បីចូលរួម លើកស្ទួយសុខមាលភាព សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ និងជំរុញការអភិវឌ្ឍចំណេះដឹង និងបទពិសោធន៍ថ្មីៗដល់ ប្អូនៗកុមារ ។ ពិសេសជាងនេះ ការប្រារព្ធទិវានេះគឺជាការរំលឹកដល់សាធារណៈ ពីគ្រប់ស្រទាន់វណ្ណៈ ត្រូវតែនាំគ្នាចូលរួមកំចាត់ឲ្យអស់នូវការប្រើអំពើហិង្សា និងការជួញដូរកុមារ និងការប្រើប្រាស់នូវអំពើផ្សេងៗទៀតដែលប៉ះពាក់ទៅលើកុមារក្នុងមូលដ្ឋាន។



លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) និងជាតំណាង លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ បានមានប្រសាសន៍ថា កម្មវិធីសប្បុរសធម៌ “មើលកុនជាក្ដីស្រមៃខ្ញុំ Dream on Screen” ត្រូវបានរៀបចំឡើង ក្នុងបំណងជួបជុំ ចែករំលែកក្ដីស្រឡាញ់ និងបំពេញក្ដីស្រមៃប្អូនៗ ដែលពុំធ្លាប់បានទស្សនាកុនប្រភេទ 3D ពីមុនមក ដើម្បីប្អូនៗ អាចទទួលបានបទពិសោធន៍ថ្មីមួយទៀត ជាមួយគំនូជីវចលបែបអប់រំ។ បន្ថែមពីនេះ ការរៀបចំសកម្មភាពនេះ ក៏ស្របជាមួយពេលវេលា នៃការខិតជិតមក ដល់ទិវាកុមារអន្តរជាតិ ១ មិថុនាផងដែល។
គួរបញ្ជាក់ថា កម្មវិធីសប្បុរសធម៌ «មើលកុនជាក្ដីស្រមៃខ្ញុំ» អាចកើតឡើងបានក៏ដោយសារ ការឧបត្ថម្ភគាំទ្រ ពីគម្រោងខ្មែរដើម្បីខ្មែរ របស់ក្រុមហ៊ុន មីជាតិ ដែលជានិច្ចកាល ចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាពមនុស្សធម៌។ មីជាតិ មានលទ្ធភាពបន្តកិច្ចការងារ សង្គមនេះ ក៏ដោយសារការគាំទ្រ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិគ្រប់ៗរូប។ មីជាតិ ជាផលិតផលមីកញ្ចប់ឆ្អិនស្រាប់ មុនដំបូងគេនៅកម្ពុជា ដែលមានរសជាតិបែបខ្មែរ និងត្រូវបាន ផលិតឡើង ដោយប្រើប្រាស់ ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ធានាបាននូវគុណភាពខ្ពស់ ស្របតាមបទដ្ឋានអន្តរជាតិ។ មីជាតិ ស្នាដៃខ្មែររសជាតិខ្មែរ៕










-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ