Connect with us

សេចក្ដីជូនដំណឹង

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៤ ចំនួន ៣ លើផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ការលើកស្ទួយសង្គម និងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន

បានផុស

នៅ

នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ណាហ្គាវើលដ៍ដែលជាមណ្ឌលកម្សាន្តចម្រុះប្រណីតលំដាប់ពិភពលោកដែលមានទីតាំងក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា មានសោមនស្សរីករាយប្រកាសអំពីការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ៣ នៅឯពិធីប្រគល់ពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ី (AREA) ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញប្រទេសវៀតណាម។

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ចំនួន ៣ នៅឯកម្មវិធីប្រគល់ពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ី (AREA) ឆ្នាំ២០២៤
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ណាហ្គាវើលដ៍ បានឈ្នះពានរង្វាន់នៅក្នុងផ្នែកចំនួន ៣ គឺផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ការលើកស្ទួយសង្គម និងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន។ ពានរង្វាន់ទាំងនេះ បង្ហាញពីស្នាដៃឆ្នើមមួយទៀតរបស់ណាហ្គាវើលដ៍ដែលបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកស្ទួយសហគមន៍តាមរយៈគំនិតផ្តួចផ្តើមការងារទំនួលខុសត្រូវសង្គម បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។

មានមតិចំពោះស្នាដៃនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “យើងមានមោទនភាពដែលបានឈ្នះពានរង្វាន់ AREA ឆ្នាំ២០២៤ ទាំង ៣ ប្រភេទនេះ។ ពានរង្វាន់ទាំងនេះគឺជាការទទួលស្គាល់ការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើងក្នុងការងារទំនួលខុសត្រូវសង្គម និរន្តរភាពបរិស្ថាន និងការអភិវឌ្ឍធនធានមនុស្ស។ យើងនឹងខិតខំប្រឹងប្រែងដើម្បីទទួលបានឧត្តមភាពជាបន្តទៀតនៅក្នុងផ្នែកទាំងនេះដែលនឹងចូលរួមធ្វើឱ្យសហគមន៍ បរិស្ថាន និងធនធានមនុស្សរបស់យើងកាន់តែប្រសើរឡើងដើម្បីជួយគាំទ្រដល់បេសកកម្មកសាងប្រទេសកម្ពុជាឱ្យមានការរីកចម្រើនមួយកម្រិតថែមទៀត”។

មន្ត្រីសុវត្ថិភាពអគ្គិភ័យរបស់ណាហ្គាវើលដ៍ អប់រំសិស្សានុសិស្សអំពីវិធីបង្ការអគ្គិភ័យ និងរបៀបពន្លត់អគ្គិភ័យ

នៅក្នុងស្នាដៃនៃផ្នែកអភិវឌ្ឍធនធានមនុស្ស ណាហ្គាវើលដ៍ត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តអភិវឌ្ឍ និងភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិក។ ជាមួយចំនួនបុគ្គលិក ៦.០៣៨ នាក់ដែលមាន ៣៦ ជាតិសាសន៍ផ្សេងគ្នា ណាហ្គាវើលដ៍បានបង្កើតគំនិតផ្តួចផ្តើមជាច្រើន ដូចជា “វគ្គបណ្តុះបណ្តាលសម្រាប់ភាពជោគជ័យ” និង “កម្មវិធីប្រកួតប្រជែង និងកម្សាន្ត” ជាច្រើន។ កម្មវិធីប្រកួតប្រជែង និងកម្សាន្តប្រចាំឆ្នាំរបស់បុគ្គលិក មានដូចជា ការប្រកួតប្រជែងជំនាញតាមផ្នែក ទិវាកុមារណាហ្គាវើលដ៍ និងការប្រកួតបាល់ទាត់ដែលមានការចូលរួមពីបុគ្គលិកប្រមាណ ៥០០ នាក់ដែលផ្តល់ឱកាសឱ្យពួកគេអាចបង្ហាញទេពកោសល្យ របៀបធ្វើការជាក្រុម និងការអបអរគុណតម្លៃរួមជាមួយគ្នា។ ដោយប្រើវិធីសាស្ត្រកាន់តែទូលំទូលាយ និងសកម្ម កម្មវិធីអភិវឌ្ឍ និងសកម្មភាពដែលមានការចូលរួមយ៉ាងច្រើនពីបុគ្គលិក បានធ្វើឱ្យជីវិតរបស់ពួកគេនៅកន្លែងធ្វើការមានភាពប្រសើរឡើងជាលំដាប់។

សម្រាប់ផ្នែកលើកស្ទួយសង្គម និងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ណាហ្គាវើលដ៍ បាន និងកំពុងដឹកនាំ និងរៀបចំគំនិតផ្តួចផ្តើមជាច្រើនដែលមានគោលបំណងផ្តល់លទ្ធផលវិជ្ជមាននៅតាមសហគមន៍ក្រោមពាក្យស្លោក “យើងបម្រើកម្ពុជា”។ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរស ផ្តោតទៅលើសសរស្តម្ភសំខាន់ៗចំនួន ៤ គឺការលើកកម្ពស់ការអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ សសរស្តម្ភនីមួយៗមានភាពពាក់ព័ន្ធគ្នាដែលគាំទ្រដល់គោលដៅទូលំទូលាយរបស់ណាហ្គាវើលដ៍ក្នុងការលើកស្ទួយ និងអភិវឌ្ឍប្រទេសកម្ពុជា។

ក្រុមមេចុងភៅផ្នែកនំ បង្ហាញភាពច្នៃប្រឌិតរបស់ពួកគេសម្រាប់ការវិនិច្ឆ័យនៅក្នុងការប្រកួតជំនាញតាមផ្នែកនៅក្នុងក្រុមហ៊ុន

ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំកម្មវិធីការងារសង្គម ៦៨៨ ដែលមានបុគ្គលិកស្ម័គ្រចិត្ត ៧.២៩១ នាក់បានចំណាយពេលវេលាផ្ទាល់ខ្លួន ៣៧.០០០ ម៉ោង និងកម្លាំងកាយចិត្តចូលរួម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានផ្តល់ប្រយោជន៍ដល់កុមារ និងប្រជាពលរដ្ឋនៅតាមសហគមន៍ប្រមាណ ៥៥៧.៦៦៤ នាក់នៅទូទាំងប្រទេសកម្ពុជា។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុត គឺណាហ្គាវើលដ៍បេះដូងសប្បុរសឧបត្ថម្ភគាំទ្រដល់យុវជនមកពីសហគមន៍ដែលមានប្រាក់ចំណូលទាប និងជីវភាពខ្វះខាតនូវសម្ភារសិក្សាដែលបានជួយដល់សិស្សានុសិស្សជាង ២១០.០០០ នាក់នៅតាមសាលារៀន ១១៥ ទូទាំង ១២ រាជធានីខេត្ត។ អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ កម្មវិធីឧបត្ថម្ភគាំទ្រទូលំទូលាយរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស បានកាត់បន្ថយទុក្ខលំបាករបស់ប្រជាជនប្រមាណ ១០០.០០០ នាក់ទូទាំងប្រទេសកម្ពុជាតាមរយៈការចែកស្បៀង និងគ្រឿងបរិក្ខារពេទ្យ។ ក្នុងនាមជាក្រុមហ៊ុនដែលឧបត្ថម្ភដល់អត្តពលិកកម្ពុជារយៈពេលវែងជាងគេ ណាហ្គាវើលដ៍ផ្តល់រង្វាន់ដល់អត្តពលិកមេដាយមាសនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិធំៗ និងសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាដើម្បីបណ្តុះបណ្តាល និងលើកស្ទួយកីឡាករ-កីឡាការិនីបាល់ទាត់វ័យក្មេងក្នុងខេត្តកំពង់ស្ពឺ។

ណាហ្គាវើលដ៍បេះដូងសប្បុរសរួមជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងសិស្សានុសិស្ស ប្រមូលសំរាមនៅតាមមាត់ទន្លេក្នុងរាជធានីភ្នំពេញ
កីឡាករបាល់ទាត់វ័យក្មេង បង្ហាញជំនាញនៅក្នុងការប្រកួតបាល់ទាត់ខ្នាតតួចអាយុក្រោម ១៨ ឆ្នាំនៅក្នុងខេត្តកំពង់ស្ពឺ

នៅក្នុងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន ណាហ្គាវើលដ៍បេះដូងសប្បុរសបានលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយនិរន្តរភាពតាមរយៈកម្មវិធីដាំកូនឈើ សាប៊ូនៃក្តីសង្ឃឹម ការប្រមូលសំរាម និងការគ្រប់គ្រងកាកសំណល់ ៥R ដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ៤៤.០០០ នាក់តាមរយៈសកម្មភាព ១៥០ ។

ណាហ្គាវើលដ៍បានរៀបចំសិក្ខាសាលាស្តីពីការអនុវត្តល្អបំផុតដើម្បីកាត់បន្ថយកាកសំណល់ចំនួន ១៥ លើកដែលមានការចូលរួមពីបុគ្គលិក ៣៩៤ នាក់ និងសិស្សានុសិស្ស ៣៩៩ នាក់មកពីអង្គការ និងសាលារៀនចំនួន ១៩ ។ បុគ្គលិកដែលបានចូលរួមក្នុងសិក្ខាសាលាទាំងនោះ ត្រូវបានតែងតាំងជាអ្នកអភិរក្សបរិស្ថានគំរូដែលបានជួយផ្សព្វផ្សាយអំពីការគាំពារបរិស្ថាននៅតាមសាលារៀនចំនួន ៦០ នៅក្នុងខេត្តចំនួន ១២ ។ ក្នុងឆ្នាំ២០២៣ បុគ្គលិកណាហ្គាវើលដ៍ ២៦០ នាក់បានប្រមូលសំរាមបាន ២.១០០ គីឡូក្រាមក្នុងរាជធានីភ្នំពេញ ខណៈសំណល់អាហារ ៤២៨ តោននៅអាហារដ្ឋានបុគ្គលិកត្រូវបានប្រែក្លាយទៅជាចំណីសត្វរុយ Black Soldier Fly (BFG) ដើម្បីធ្វើជាចំណីសត្វ និងសម្អាតបរិស្ថាន។ គំនិតផ្តួចផ្តើមចិញ្ចឹមសត្វរុយ BFG ជួយកាត់បន្ថយកាកសំណល់សេរីរាង្គ និងផលិតជាចំណីសម្រាប់ចិញ្ចឹមសត្វពាហនៈ និងត្រីដែលចូលរួមដល់ការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព។

បុគ្គលិកអភិរក្សបរិស្ថានគំរូ ចុះជួយអប់រំដល់សិស្សានុសិស្សអំពីវិធីគ្រប់គ្រងកាកសំណល់

គួររំឭកថា ណាហ្គាវើលដ៍បានទទួលពានរង្វាន់ AREA ទាំង ៣ នេះបន្ទាប់ពីទទួលបានពានរង្វាន់ប្លាទីនីម “ឆ្នើមប្រចាំប្រទេសកម្ពុជា” (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារ ១ ប៊ីលានដុល្លារអាម៉េរិក និងច្រើនជាងនេះ) សម្រាប់ឆ្នាំទី៤ ជាប់ៗគ្នានៅឯសន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចប្រចាំឆ្នាំលើកទី១៦ ។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ AREA របស់សហគ្រាសទ្វីបអាស៊ី (Enterprise Asia) គឺជាពានរង្វាន់ស្តង់ដារកំពូលដែលទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការអនុវត្តកិច្ចការបរិស្ថាន សង្គម និងអភិបាលកិច្ចប្រកបដោយនិរន្តរភាពរបស់សហគ្រាសនៅទូទាំងទ្វីបអាស៊ី។ ក្នុងឆ្នាំនេះ មានការដាក់ស្នើជាង ៣០០ នៅទូទាំង ១៩ ប្រទេសដែលបានឆ្លងកាត់ដំណើរការវិនិច្ឆ័យយ៉ាងហ្មត់ចត់រយៈពេល ៥ ខែដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ គឺ ប្រសិទ្ធភាព និងលទ្ធភាព ភាពពាក់ព័ន្ធ និងនិរន្តរភាព៕

កូនៗរបស់បុគ្គលិកណាហ្គាវើលដ៍ បង្ហាញជំនាញនិទានរឿងនៅលើឆាកអំឡុងពេលទិវាកុមារណាហ្គាវើលដ៍
ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ចែកសម្ភារសិក្សាដល់សិស្សានុសិស្ស
ណាហ្គាវើលដ៍បេះដូងសប្បុរស ផ្តល់ជំនួយជាស្បៀងអាហារដែលឧបត្ថម្ភដោយក្រុមហ៊ុនណាហ្គាវើលដ៍ដល់មន្ត្រីរាជការអំឡុងពេលបិទខ្ទប់នៃជំងឺកូវីដ-១៩
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៤ វិនាទី មុន

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៤ ចំនួន ៣ លើផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ការលើកស្ទួយសង្គម និងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន

សុខភាព១០ នាទី មុន

បុរស ​តៃវ៉ាន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់​ពី​ញ៉ាំ​ផ្លែ​ប៉ោមប៉ុន្មានផ្លែ​

សេចក្ដីជូនដំណឹង១០ នាទី មុន

សេចក្តីជូនដំណឹង ស្តីពី ការដេញថ្លៃការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យឆមាសទី ២ ជូនមន្ទីរពេទ្យព្រះអង្គឌួងឆ្នាំ ២០២៤

ជីវិតកម្សាន្ដ១៤ នាទី មុន

លោក សុះ ម៉ាច រម្លឹកនឹកអនុស្សាវរីយ៍ធ្លាប់អញ្ជើញបវរកញ្ញាចក្រវាល ៥ ប្រទេស មកទស្សនកិច្ចនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

រុស្ស៊ី ប្តេជ្ញាកម្ទេចរាល់អាវុធ ដែលលោកខាងលិច បញ្ជូនទៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម