សេចក្ដីជូនដំណឹង
ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន ខេមបូឌា (Danone Specialized Nutrition Cambodia) ប្រារព្ធខួប ៥ឆ្នាំនៃការរួមចំណែកជំរុញឱ្យប្រជាជនមាន «សុខភាពល្អ» នៅប្រទេសកម្ពុជា (មានវីដេអូ)
ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន ខេមបូឌា (Danone Cambodia) បានប្រារព្ធគំរប់ខួបចំនួនប្រាំឆ្នាំ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសកម្ពុជា។ ក្រុមហ៊ុន ដាណន់ ខេមបូឌា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនអាហារូបត្ថម្ភដែលជាប់លំដាប់ថ្នាក់លេខមួយនៅក្នុងតំបន់អឺរ៉ុប ដែលបានរួមចំណែកផ្តល់នូវអាហារដែលជួយដល់សុខភាព និងមានអាហារូបត្ថម្ភដល់សង្គមជាតិជាច្រើន។
ចាប់តាំងពីបើកប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៩មក ក្រុមហ៊ុន ដាណន់ ខេមបូឌា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយកង្វះអាហារូបត្ថម្ភ និងបញ្ហាកង្វះជាតិដែក (ភាពស្លេកស្លាំង) ដល់ប្រជាជនកម្ពុជា។
មុនពេល ក្រុមហ៊ុន ដាណន់ ខេមបូឌា បើកដំណើរប្រតិបត្តិការជាផ្លូវការកាលពីឆ្នាំ ២០១៩ ក្រុមហ៊ុននេះក៏បានផ្តត់ផ្គង់ផលិតផលអាហារូបត្ថម្ភរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ។
ក្រុមហ៊ុន ដាណន់ ខេមបូឌា មានវត្តមានជាមួយផលិតផលក្រោមម៉ាកល្បីៗដូចជា Aptamil Kid, Dumex SuperGold Kid និង Dumex Dugro ជាប្រភេទទឹក និងប្រភេទម្សៅ។ វត្តមានរបស់ខ្លួននៅប្រទេសកម្ពុជាបានធ្វើឱ្យ ក្រុមហ៊ុន ដាណន់ ខេមបូឌា ក្លាយជាក្រុមហ៊ុនដែលឈានមុខគេក្នុងទីផ្សារផលិតផលទឹកដោះគោសម្រាប់កុមារផងដែរ (IMF)។
លោក Maarten VAN LEEUWEN នាយកគ្រប់គ្រងប្រចាំប្រទេស នៃក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិនខេមបូឌា បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន ដាណន់ ខេមបូឌា យើងអនុវត្តការងារស្របតាមបេសកកម្មរបស់ ក្រុមហ៊ុនដាណន់ តាមរយៈការផ្តល់ផលិតផលចំណីអាហារទៅមនុស្សជាច្រើនតាមដែលអាចធ្វើទៅបាន ដែលសកម្មភាពទាំងនេះធ្វើឱ្យយើងមានមោទកភាពយ៉ាងខ្លាំងចំពោះការរួមចំណែកលើការធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈផលិតផល និងសកម្មភាពនានារបស់យើង។ យើងអាចធានាដល់អតិថិជន និងបុគ្គលិករបស់យើងបានថា ក្រុមហ៊ុន ដាណន់ខេមបូឌា នឹងបន្តកិច្ចខិតខំប្រឹងប្រែងធ្វើអាជីវកម្មនេះឱ្យកាន់តែរីកចម្រើន ដើម្បីបម្រើផលប្រយោជន៍សម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ដែលនេះ ជាការប្តេជ្ញាចិត្តមួយដែលយើងទទួលស្គាល់ជាលក្ខណៈអន្តរជាតិផងដែរ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន ដាណន់ គឺ «ដាណន់ ផែនដីមួយ សុខភាពមួយ» “Danone, One Planet One Health” ឆ្លុះបញ្ចាំងពីជំនឿយ៉ាងមុតមាំថា សុខភាពរបស់មនុស្ស និងសុខភាពរបស់ភពផែនដីមានទំនាក់ទំនងគ្នាទៅវិញទៅមកយ៉ាងជិតស្និត»
ក្រៅពីបានចូលរួមចំណែកដល់សុខភាពប្រទេសជាតិ ក្រុមហ៊ុន ដាណន់ ខេមបូឌា ក៏បានចូលរួមចំណែកក្នុងការជួយដល់សហគមន៍ផងដែរ។ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ដាណន់ ខេមបូឌា បានជួយដាំកូនឈើនៅខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ចូលរួមចំណែកក្នុងការប្រមូលសំរាមថង់ផ្លាស្ទិកនៅតាមឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ និងកែប ហើយក៏បានបរិច្ចាគផលិតផលអាហាររូបត្ថម្ភ ដល់អង្គការក្រៅរាជរដ្ឋាភិបាល ទាំងក្នុងស្រុក និងអន្តរជាតិ។
សកម្មភាពទាំងអស់ គឺធ្វើឡើងស្របតាមរបៀបវារៈនៃនិរន្តរភាពរបស់ក្រុមហ៊ុន ដាណន់ គឺ Danone Impact Journey ដែលសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ការពារធនធានធម្មជាតិ ថែរក្សាសុខភាព និងផ្តល់ផលប្រយោជន៍ដល់មនុស្ស និងសហគមន៍។
ក្រុមហ៊ុន ដាណន់ ខេមបូឌា បានទទួលស្គាល់ជាផ្លូវការនៅឆ្នាំ២០២៣ ជាអាជីវកម្មដែលដំណើរការក្នុងគោលបំណងដើម្បី «បុព្វហេតុល្អ» ជាមួយនឹងវិញ្ញាបនបត្រទទួលស្គាល់ពី B Corp™ ដែលជាក្រុមហ៊ុនមានប្រតិបត្តិការល្អ និងការអនុលោមតាមស្តង់ដារខ្ពស់បំផុត ដែលគិតគូរពីផលប្រយោជន៍សង្គម និងបរិស្ថានប្រកបដោយតម្លាភាព និងគណនេយ្យភាព។
កាលពីឆ្នាំ២០២២ ក្រុមហ៊ុន ដាណន់ ខេមបូឌា បានឈ្នះពានរង្វាន់ «ពានរង្វាន់និយោជកឆ្នើមអាស៊ី» នៅក្នុងកម្មវិធីពានរង្វាន់ និយោជកឆ្នើមល្អបំផុត ក្នុងតំបន់អាស៊ីនៅប្រទេសសិង្ហបុរី ដែលបានរៀបចំឡើងដោយ Employer Branding Institute, World HRD Congress និង Star of the Industry Group។
នាឆ្នាំ២០២១ ក្រុមហ៊ុន ដាណន់ ខេមបូឌា បានផ្លាស់ប្តូរទៅកាន់ការិយាល័យថ្មី ដែលជាមជ្ឈមណ្ឌលធនធានមនុស្សសម្រាប់បុគ្គលិកជាង ១០០នាក់ នៅអគារ TK Central មានទីតាំងនៅខណ្ឌទួលគោក។ ក្រុមហ៊ុន ដាណន់ ក៏តែងតែលើកទឹកចិត្តផ្តល់រង្វាន់ដល់បុគ្គលិក និងបង្កើតសកម្មភាពធ្វើការងារជាក្រុម ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ ដែលនេះជាយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្សទាំងមូលរបស់ក្រុមហ៊ុន។
គោលបំណងរបស់សម្ព័ន្ធក្រុមហ៊ុន Danone Group គឺជំរុញឱ្យមនុស្សទទួលទានអាហារ និងពិសារភេសជ្ជៈប្រកបដោយនិរន្តរភាព និងទទួលបានសុខភាពល្អជាងមុនស្របតាមចក្ខុវិស័យរបស់ខ្លួន។ «ដាណន់ ផែនដីមួយ សុខភាពមួយ» របស់ក្រុមហ៊ុន ដាណន់ ឆ្លុះបញ្ចាំងពីជំនឿដ៏មុតមាំថាសុខភាពរបស់មនុស្ស និងភពផែនដីមានទំនាក់ទំនងគ្នាទៅវិញទៅមកយ៉ាងជិតស្និត។
ទស្សនាវីដេអូ ខួប៥ឆ្នាំរបស់ក្រុមហ៊ុនដាណន់ នៅទីនេះ៖
អំពីដាណន់
ក្រុមហ៊ុន ដាណន់ ខេមបូឌា គឺជាបុត្តសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន Danone Group ដែលជាក្រុមហ៊ុនអាហារ និងភេសជ្ជៈពិភពលោកដ៏ជោគជ័យបំផុតមួយនាពេលបច្ចុប្បន្ននេះ ជាមួយនឹងផលិតផលដែលបានលក់នៅក្នុងទីផ្សារជាង ១២០ប្រទេស និងមានបុគ្គលិកជាង ៩៦០០០នាក់។
សម្ព័ន្ធក្រុមហ៊ុន Danone Group ដែលជាក្រុមហ៊ុនអាហារ និងភេសជ្ជៈពិភពលោកនាំមុខមួយប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខភាពសង្គម ដែលត្រូវបានបង្កើតឡើងជាមួយនឹងអាជីវកម្មសំខាន់ៗ ចំនួនបី ៖ អាហារចំបងដែលផលិតពីទឹកដោះសត្វ និងអាហារផលិតពីរុក្ខជាតិ ព្រមទាំងទឹក និងអាហារូបត្ថម្ភឯកទេសសម្រាប់កុមារជាច្រើនទៀត។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) Co., Ltd បានចុះបញ្ជីត្រឹមត្រូវជាមួយក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ASYCUDA និងបានចុះបញ្ជីការនាំចូលជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ