សេចក្ដីជូនដំណឹង
រដូវកាលថ្មី តែបៃតង អុីឈីតាន់ បានរកឃើញអ្នកឈ្នះរង្វាន់១០០លានរៀលនៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៤នេះ ក្រុមហ៊ុន តែបៃតង អុីឈីតាន់ បានរកឃើញអតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀល ដែលជាអ្នកខេត្តកំពង់ឆ្នាំង និងបានចុះប្រគល់រង្វាន់ជូនដល់លំនៅដ្ឋានផ្ទាល់តែម្ដង។

សម្រាប់អ្នកដែលមានសំណាងបានឈ្នះរង្វាន់ ១០០លានរៀលពីតែបៃតង អុីឈីតាន់ ខាងលើនេះមានឈ្មោះ ឈុំ ចាន់ថា ភេទស្រី អាយុ ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន បម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរនៅម្ដុំផ្សារព្រៃទា ជិតអាកាសយានដ្ឋានភ្នំពេញ-អន្តរជាតិ ពោធិ៍ចិនតុង រាជធានីភ្នំពេញ
ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាននាស្រុកកំណើត អ្នកនាង ឈុំ ចាន់ថា បានប្រាប់ឱ្យដឹងថា ដោយសារតែខ្លួនជាស្ត្រីម៉េម៉ាយ ហើយកម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយ អ្នកនាងបានសម្រេចចិត្តទុកកូនប្រុសអាយុ១០ឆ្នាំម្នាក់ឱ្យរស់នៅជាមួយម្តាយនាស្រុកកំណើត ហើយខ្លួនបានមកបម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ។
អ្នកនាង ឈុំ ចាន់ថា បានបន្តឱ្យដឹងទៀតថា នៅពេលមកដល់រោងចក្រដែលជាកន្លែងធ្វើការ អ្នកនាងតែងទិញភេសជ្ជៈតែបៃតង អុីឈីតាន់ រស់ជាតិក្រូចឆ្មារទឹកឃ្មុំទទួលទានជាប្រចាំ ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ និងធ្វើឱ្យមានកម្លាំង អារម្មណ៍ល្អ។ លុះកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលសម្រាកបាយថ្ងៃត្រង់ អ្នកនាងបានទិញតែបៃតង អុីឈីតាន់ រស់ជាតិក្រូចឆ្មារទឹកឃ្មុំ ចំនួន១ដង សម្រាប់ទទួលទានអំឡុងពេលធ្វើការ។ លុះពេលមួលគម្របដបទទួលទានស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលនៅនឹងគម្របដបតែម្ដង។ គ្រាន់តែឃើញភ្លាម អ្នកនាងពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយបានហៅមិត្តរួមការងារឱ្យជួយមើល និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខដែលមានស្រាប់នៅជាប់គម្របដប។

អ្នកមានសំណាងរូបនេះបានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ ១០០លានរៀលពីតែបៃតង អុីឈីតាន់ នឹងយកមួយចំនួនសងបំណុលគេ និងយកសង់ផ្ទះឱ្យបានសមរម្យ ហើយនៅសល់ប៉ុន្មានទុកសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូន ព្រមទាំងទុកព្យាបាលជំងឺរបស់ម្ដាយ ក៏ដូចជាសម្រាប់ចំណាយនៅក្នុងជីវភាពគ្រួសារផងដែរ។
សូមបញ្ជាក់ផងដែរថា សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៤ នេះ អ៊ីឈីតាន់បានចាប់ផ្តើមចែករង្វាន់យ៉ាងសន្ធឹកសន្ធាប់ទៀតហើយ ដោយក្នុងនោះមានទឹកប្រាក់១០០លានរៀល ១៥០រង្វាន់, ១០លានរៀល ១៥០រង្វាន់, ម៉ូតូហុងដាឌ្រីម ១៥០គ្រឿង, ទូរស័ព្ទអាយហ្វូន ១៥០គ្រឿង, ១លានរៀល ៥០ម៉ឺនរាប់ពាន់រង្វាន់ និងអុីឈីតាន់ រាប់លានដបថែមទៀតផង។
អុីឈីតាន់ ចែកពិត ចែកធំ ហើយចែកច្រើនជាងមុន….


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ