ព័ត៌មានជាតិ
មូលហេតុការស្លាប់ពលករខ្មែរដែលទើបមកពីប្រទេសថៃ
រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្ដីប្រកាសនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះថា បុរសពលករខ្មែរម្នាក់អាយុ២៥ឆ្នាំ មានទីលំនៅ នៅខេត្តបន្ទាយមានជ័យ បានទទួលមរណភាព ពីរសៀលម្សិលមិញ។
រដ្ឋបាលខេត្តបានជូនដំណឹងថា អ្នកជំងឺជាពលករខាងលើ បានចូលមកកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព ដោយមូលហេតុពិបាកដកដង្ហើម ខ្សោយខ្លាំង និងមិនអាចដើររួច ហើយគ្រូពេទ្យបានផ្ដល់អុកស៊ីសែនជំនួយដង្ហើម។ ដោយស្ថានភាពអ្នកជំងឺមិនធូរស្បើយទើបបញ្ជូនមកសង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា ជប៉ុន មង្គលបុរី។
សេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្ហាញទៀតថា ស្ថានភាពអ្នកជំងឺមិនបានធូរស្បើយ និងវិវត្តន៍កាន់តែធ្ងន់ជាលំដាប់ ទោះបីក្រុមគ្រូពេទ្យប្រឹងប្រែងព្យាបាល និងសង្គ្រោះអស់ពីលទ្ធភាព រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង ៥០នាទី អ្នកជំងឺបានទទួលមរណភាព ដោយមូលហេតុជំងឺសួត និងខ្សោយតម្រងនោម ដំណាក់កាលចុងក្រោយ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ទេ។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា តាមការពិនិត្យ និងសួរប្រវត្តិអ្នកជំងឺ អ្នកជំងឺមានប្រវត្តិជក់បារី ពិសាស្រា និងធ្លាប់កើតជំងឺរលាកសួត តែទទួលការព្យាបាលមិនត្រឹមត្រូវ ព្រោះគ្មានលទ្ធភាព ហើយនៅពេលមានបញ្ហាធ្ងន់ធ្ងរ ក្រុមគ្រួសារបានសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ។
អត្ថបទ៖ ច័ន្ទ វីរៈ
ព័ត៌មានបន្ថែម សូមអានសេចក្ដីប្រកាសខាងក្រោយ៖
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់