សេចក្ដីជូនដំណឹង
៣០ ឆ្នាំនៃការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ ៖ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន HEINEKEN ចំពោះនិរន្តរភាព
ភាគទី ១ – និរន្តរភាពបរិស្ថាន
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលើសពីក្រុមហ៊ុនផលិតស្រាបៀរ។ ក្រុមហ៊ុននេះជាកម្លាំងសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ដែលជាកាតាលីករសម្រាប់វឌ្ឍនភាព និងជាក្រុមហ៊ុនដែលជំរុញយ៉ាងខ្លាំងដោយគុណតម្លៃរបស់ខ្លួន។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាព ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដឹកនាំដោយគោលបំណងរបស់ខ្លួនក្នុងការបង្កើតភាពរីករាយនៃការរួមគ្នាពិតប្រាកដដើម្បីធ្វើឱ្យពិភពលោកឱ្យកាន់តែប្រសើរ។
សម្រាប់ក្រុមហ៊ុនស្រាបៀរអន្តរជាតិនេះ ដែលបានឈរជើងនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ និងបានកំពុងប្រារព្ធខួប ៣០ ឆ្នាំចំពោះការធ្វើប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនេះ គឺលើសពីពាក្យស្លោកដែលក្រុមហ៊ុនបានលើកឡើង ដោយក្រុមហ៊ុននេះប្រាកដថាសកម្មភាពនិរន្តរភាពត្រូវបានបង្កប់នៅគ្រប់ប្រតិបត្តិការរបស់ខ្លួន។ ក្នុងអត្ថបទជាបន្តបន្ទាប់ចំនួនបីភាគនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹងបង្ហាញប្រជាជនកម្ពុជាអំពីសកម្មភាពនៃនិរន្តរភាពរបស់ក្រុមហ៊ុន ចាប់តាំងពីថ្ងៃប្រតិបត្តិការដំបូងរហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោកស្រី Anne de Graaf នាយកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា មហិច្ឆតាក្នុងការ «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ» របស់ក្រុមហ៊ុន HEINEKEN គឺផ្អែកលើយុទ្ធសាស្ត្រនិរន្តរភាពដែលមានបំណងផ្តល់ផលវិជ្ជមានលើបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។
លោកស្រី Anne បានបន្តមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនស្រាបៀរអន្តរជាតិដែលមានទំនួលខុសត្រូវ និងឈានមុខមួយ យើងប្តេជ្ញាក្នុងការធ្វើអ្វីដែលត្រឹមត្រូវជាមួយនឹងគោលដៅក្នុងការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ។ យើងធ្វើអាជីវកម្មដោយការគោរព និងយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា ដៃគូអាជីវកម្ម អ្នកប្រើប្រាស់របស់យើង និងអ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងខ្សែសង្វាក់ផលិតកម្ម ដោយបង្កើតគុណតម្លៃឱ្យកាន់តែមាននិរន្តរភាព និងយូរអង្វែងសម្រាប់ប្រទេសកម្ពុជា ដែលក្រុមហ៊ុនយើងបានកសាងជាប្រវត្តិសាស្ត្ររយៈពេល ៣០ ឆ្នាំនៅទីនេះ»។
និរន្តរភាពបរិស្ថាន
យុទ្ធសាស្ត្រនិរន្តរភាពរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានដោះស្រាយនូវផលប៉ះពាល់បរិស្ថាននៃអាជីវកម្ម និងប្រតិបត្តិការរបស់ខ្លួន ដោយផ្តោតសំខាន់លើការឆ្ពោះទៅរកការបញ្ឈប់ការបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យ ការបង្កើនការប្រើប្រាស់ឡើងវិញក្នុងកម្រិតអតិបរមា ធានាការគ្រប់គ្រងសំណល់ប្រកបដោយការទទួលខុសត្រូវ រួមជាមួយនឹងការសន្សំសំចៃទឹក។
ដំណើរការស្នូលនៃដំណើរការផលិតស្រាបៀរ គឺការប្រើប្រាស់ថាមពលកម្តៅកកើតឡើងវិញ។ ជាធម្មតា កម្តៅត្រូវបានផលិតដោយការដុតនៃឥន្ធនៈហ្វូស៊ីលដែលមិនអាចកកើតឡើងវិញបាន។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានវិនិយោគលើរោងចក្រជីវម៉ាសដែលប្រើប្រាស់អង្កាម ក្នុងការបង្កើតចំហាយទឹក ដើម្បីផ្គត់ផ្គង់ថាមពលកម្តៅដែលអាចកើតឡើងវិញបានសម្រាប់រោងចក្រផលិតស្រាបៀរ។ ការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញមិនត្រឹមតែស្របតាមមហិច្ឆតារបស់ក្រុមហ៊ុន ហ៊ិននីគែន ក្នុងការបញ្ឃប់ការបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា វិធីសាស្ត្រនេះក៏ជាផ្នែកមួយនៃវិធីសាស្ត្រក្នុងការបង្កើនការប្រើប្រាស់ឡើងវិញផងដែរ។ ស្រាបៀរ Anchor White របស់ក្រុមហ៊ុននេះ ត្រូវបានផលិតដោយប្រើប្រាស់អង្ករមកពីខេត្តបាត់ដំបង។ អង្កាមត្រូវបានគេប្រើជាឥន្ធនៈជីវម៉ាស ហើយផេះអង្កាមដែលនៅសល់ក្រោមដុតគឺត្រូវបានលក់ សម្រាប់កែច្នៃជាជី។ បន្ថែមពីលើនេះ ផេះអង្កាមមួយចំណែក ត្រូវបានឧបត្ថម្ភដល់កសិករ សម្រាប់ធ្វើជីកំប៉ុសជាមួយនឹងវត្ថុធាតុដើមផ្សេងៗទៀត ក្នុងការធ្វើអោយដំណាំកាន់តែរីកលូតលាស់បានល្អ។
ចំពោះរឿងការបង្កើនការប្រើប្រាស់ឡើងវិញ ក្រុមហ៊ុនធ្វើឡើងមិនត្រឹមតែលើវត្ថុធាតុផ្សំនោះទេ តែក្រុមហ៊ុនក៏បានពង្រីករហូតដល់ការវេចខ្ចប់ផលិតផលផងដែរ។ កាលពីឆ្នាំមុន ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចាប់ផ្តើមយុទ្ធនាការប្រមូលសំបកដបត្រឡប់មកវិញ ដោយសហការជាមួយអាជីវកម្ម ក្នុងផ្នែកសេវាកម្មម្ហូបអាហារ និង វិស័យបដិសណ្ឋារកិច្ច ដើម្បីធានាថា ដបស្រាបៀរត្រូវបានប្រគល់មកវិញសម្រាប់ការប្រើប្រាស់ឡើងវិញ។ នៅចុងឆ្នាំ ២០២៣ បារ ភោជនីយដ្ឋាន និងសណ្ឋាគារចំនួន ១.៨០០ នៅទូទាំងខេត្តចំនួនប្រាំមួយ បានចូលរួមយុទ្ធនាការនេះ។ ជំរុញដោយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយអាជីវកម្មក្នុងស្រុកនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច ដោយចាប់ផ្តើមយុទ្ធនាការដើម្បីលើកកម្ពស់ការបង្កើនការប្រើប្រាស់ឡើងវិញឱ្យកាន់តែទូលំទូលាយ។
បើគ្មានទឹកក៏គ្មានស្រាបៀរដែរ។ នៅទូទាំងពិភពលោក ក្រុមហ៊ុន HEINEKEN មានមហិច្ឆតាក្នុងការធ្វើឱ្យមានតុល្យភាពពេញលេញនៃទឹកដែលបានប្រើប្រាស់នៅក្នុងផលិតផលរបស់ខ្លួនត្រឡប់ទៅតំបន់ទឹកវិញនៅឆ្នាំ ២០៣០ និងកាត់បន្ថយការប្រើប្រាស់ទឹកជាមធ្យមដល់ ២,៦ hl/hl ក្នុងតំបន់ដែលមានការខ្វះខាតទឹកប្រើប្រាស់ និង ២,៩ hl/hl នៅទូទាំងពិភពលោកនៅឆ្នាំ ២០៣០។ នៅប្រទេសកម្ពុជា ក្រុមហ៊ុនគាំទ្រមហិច្ឆតានេះជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តកាត់បន្ថយការប្រើប្រាស់ទឹកជាមធ្យម ហើយថែមទាំងបានវិនិយោគលើរោងចក្រប្រព្រឹត្តិកម្មទឹកសំណល់ខ្នាតធំដែលអាចឱ្យទឹកសំណល់ត្រូវបានបន្សាបមុនពេលបញ្ចេញត្រឡប់ទៅវិញ។ រោងចក្រស្រាបៀរនេះក៏បានប្រើប្រាស់ទឹកសំណល់ដែលបានកែច្នៃឡើងវិញ ដើម្បីប្រើប្រាស់ក្នុងគោលបំណងលាងសម្អាតទូទៅ។
ការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ: រឿងនិរន្តរភាពបរិស្ថានរហូតមកដល់ពេលបច្ចុប្បន្ន
បរិស្ថាន
ការឆ្ពោះទៅរកការបញ្ឍប់ការបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យ
• ការឆ្ពោះទៅរកការបញ្ឈប់ការបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យ ក្នុងវិសាលភាពកម្រិត ១ និង ២ នៅឆ្នាំ ២០៣០
• ថាមពលជីវម៉ាសចេញពីអង្កាម
ការបង្កើនការប្រើប្រាស់ឡើងវិញក្នុងកម្រិតអតិបរមា
• ការប្រមូលសំបកដបត្រឡប់មកវិញពីហាងចំនួន ១.៨០០ គិតត្រឹមឆ្នាំ ២០២៣
• ពីកាកសំណល់ទៅវត្ថុមានតម្លៃ ក្រោមមហិច្ឆតារួមជាសកល ដោយគ្មានសម្រាមត្រូវបានបញ្ចូនទៅទីលានចាក់សម្រាម
ការឆ្ពោះទៅរកប្រភពទឹក និងធម្មជាតិដែលមានសុខាមាលភាពល្អ
• ការប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធភាព ដោយបន្តកែលម្អអោយកាន់តែប្រសើរឡើងដើម្បីឈានដល់គោលដៅនៃការប្រើប្រាស់ទឹកជាមធ្យម ២.៩ hl/hl
• ការបង្កើនការប្រើប្រាស់ទឹកឡើងវិញ ដោយទឹកសំណល់ត្រូវបានបន្សាបមុនពេលបញ្ចេញត្រឡប់មកវិញ
ការជម្រុញក្នុងការធ្វើអោយប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង
សរុបសេចក្តីមក ក្រុមហ៊ុន HEINEKEN ពិតជាលើសពីក្រុមហ៊ុនស្រាបៀរទៅទៀត ព្រោះក្រុមហ៊ុននេះមានគោលបំណងបង្កើតផលវិជ្ជមាន និងចូលរួមចំណែកក្នុងការបង្កើតអនាគតនៃប្រទេសកម្ពុជាអោយកាន់តែប្រសើរ ដោយរួមគ្នាជាមួយភាគីពាក់ព័ន្ធទូទាំងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនរួមមាន រាជរដ្ឋាភិបាល អ្នកផ្គត់ផ្គង់ អ្នកចែកចាយ ភ្នាក់ងារ បុគ្គលិក អតិថិជន អ្នកប្រើប្រាស់ សហគមន៍ក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយ។
ជាចុងបញ្ចប់ លោកស្រី Anne បានបញ្ជាក់ថា៖ «យើងពិតជាសប្បាយចិត្តចំពោះវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល ៣០ ឆ្នាំកន្លងមកនេះ ហើយយើងមានបំណងចង់ចូលរួមចំណែកដល់ការរីកលូតលាស់ប្រកបដោយចីរភាពក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ និងបន្តទៀត។ យើងរួមគ្នាធ្វើការឆ្ពោះទៅការធ្វើអោយប្រទេសកម្ពុជាកាន់តែប្រសើរឡើង»។
សប្តាហ៍ក្រោយ ភាគទី ២ – ៣០ ឆ្នាំនៃការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ៖ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន HEINEKEN ចំពោះនិរន្តរភាពសង្គម៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ