សេចក្ដីជូនដំណឹង
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គោរពអរគុណដល់មេបញ្ជាការកងទ័ពជើងទឹក ដែលសម្រួលការថតចម្រៀង( ប្រាំសីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ )
ថ្មីៗនេះ ផលិតកម្មលំដាប់ឈានមុខរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផលិតបទចម្រៀងប្រវត្តិសាស្រ្តសម្រាប់អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដែលជាក្តីសង្ឃឹមសេដ្ឋកិច្ចថ្មីមួយបន្ថែមទៀតរបស់ប្រទេសកម្ពុជា។

ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោជាផ្លូវការ ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា (Galaxy Navatra) បានថតចម្រៀង «ប្រាំសីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ដែលច្រៀងដោយកំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra រួមទាំងប្រជាពលរដ្ឋ និងស្ថាប័នគ្រប់ទិសទីប្រមាណជាង ៣,០០០នាក់ ក្នុងនោះក្រសួងការពារជាតិក៏បានផ្តល់ទីតាំងបញ្ជាការកងទ័ពជើងទឹក ដើម្បីចូលរួមថតចម្រៀងប្រវត្តិសាស្រ្តក្នុងវិស័យប្រព័ន្ធធារាសាស្រ្ត នាវាចរណ៍ និងដឹកញ្ជូនរបស់កម្ពុជាផងដែរ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា គោរពអរគុណដល់ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក ដែលអនុញ្ញាតិយល់ព្រមផ្តល់ទីតាំងបរិវេណសម្រាប់ថតចម្រៀង «ប្រាំសីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ