សេចក្ដីជូនដំណឹង
Smart Axiata ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” រយៈពេល៤ឆ្នាំជាប់គ្នា!
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានទទួលនូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំ2024 – 2025។ វិញ្ញាបនបត្រមួយនេះសរបញ្ជាក់ពីឆន្ទៈមោះមុតរបស់ក្រុមហ៊ុន Smart Axiata ក្នុងការបង់ពន្ធទៅកាន់អគ្គនាយកដ្ឋានពន្ធដារប្រកបដោយតម្លាភាព អនុលោមភាព និងការទទួលខុសត្រូវ។
វិញ្ញាបនបត្រមួយនេះបានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Smart បានយកចិត្តទុកដាក់ គោរពតាមក្របខណ្ឌរដ្ឋាភិបាលប្រកបដោយស្តង់ដារ ទំនួលខុសត្រូវ និងក្រមសីលធម៌។ ការបង់ពន្ធត្រឹមត្រូវទៅដល់រាជរដ្ឋាភិបាល ជាការរួមចំណែកលើកស្ទួយសេដ្ឋកិច្ច និងអភិវឌ្ឍប្រទេសជាតិ ព្រោះការបង់ពន្ធ នេះជាការផ្ដល់ជាមូលនិធិដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ និងសកម្មភាពសង្គម ដែលអាចលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាបាន។
លោកស្រី Aida Ahmad Daud ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “វាជាកិត្តិយសធំមួយរបស់ក្រុមហ៊ុន Smart ដែលបានទទួលនូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ។ យើងមានសេចក្ដីត្រេកអរនៅពេលដឹងថា ការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងក្នុងការប្រតិបត្តិកិច្ចការហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងការទទួលខុសត្រូវនេះមិនត្រូវបានមើលរំលងឡើយ។ ក្រុមហ៊ុន Smart ជឿជាក់ថាការបង់ពន្ធប្រកបដោយទំនួលខុសត្រូវ គីជាផ្នែកមួយនៃមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យរបស់យើងក្នុងការក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលគួរឱ្យទុកចិត្តបំផុតនៅឆ្នាំ ២០២៦ ខាងមុខនេះ។”
ការប្រកាន់ខ្ជាប់របស់ក្រុមហ៊ុន Smart ក្នុងការអនុលោមច្បាប់គឺមានលើសពីការអនុវត្តពន្ធនេះទៅទៀត។ ចក្ខុវិស័យ ដើម្បីក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលគួរឱ្យទុកចិត្តបំផុតក្នុងឆ្នាំ ២០២៦ នេះ បានចាក់ឫសយ៉ាងរឹងមាំក្នុងរាល់ប្រតិបត្តិការរបស់ក្រុមហ៊ុន។ ធាតុសំខាន់នៃចក្ខុវិស័យនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនទៅលើ ESG ជាពិសេសគឺសសរស្ដម្ភ “នាំមុខខាងអភិបាលកិច្ច និងទប់ស្កាត់ហានិភ័យ”។
ដើម្បីរក្សាបាននូវប្រតិបត្តិការប្រកបដោយតម្លាភាព ក្រុមហ៊ុន Smart បានអនុវត្តគោលការណ៍ប្រឆាំងអំពើពុករលួយយ៉ាងតឹងរឹង ដោយមានការជ្រោមជ្រែងពីគណៈកម្មាធិការហានិភ័យ និងអនុលោមភាព (Borad Risk of Compliance Committee ឬ BRCC) ។ BRCC ដើរតួយ៉ាងសំខាន់ក្នុងការរក្សាគោលការណ៍ដែលបានចងក្រងឡើងនេះ ដើម្បីធានាបាននូវ ប្រតិបត្តិការដែលគ្មានសំណូក និងអំពើពុករលួយ។
ការទទួលបាននូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ មិនត្រឹមតែជាសមិទ្ធផលមួយរបស់ Smart តែប៉ុណ្ណោះទេ វាក៏ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះការអនុវត្តអភិបាលកិច្ចល្អនិងការអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌។ ស្របពេលដែលក្រុមហ៊ុន Smart បន្ដនាំមុខគេក្នុងវិស័យបច្ចេកវិទ្យា ក្រុមហ៊ុននេះក៏នៅតែបន្តខិតខំប្រឹងប្រែងជំរុញទំនុកចិត្ត និងទំនួលខុសត្រូវដើម្បីធានាបាននូវចីរភាពសម្រាប់ពេលអនាគត។
តាមរយៈប្រតិបត្តិការពន្ធដារប្រកបដោយស្ដង់ដារនេះ ក្រុមហ៊ុន Smart មិនត្រឹមតែបានចូលរួមចំណែក ក្នុងកំណើនសេដ្ឋកិច្ចជាតិតែប៉ុណ្ណោះទេ ក្រុមហ៊ុននេះថែមទាំងដើរតួរជាគំរូសម្រាប់ក្រុមហ៊ុនដទៃទៀត ដើម្បីជំរុញឲ្យមានការអនុវត្តពន្ធដារត្រឹមត្រូវផងដែរ។ នេះជាសក្ខីភាពបង្ហាញថា Smart ជាក្រុមហ៊ុន មួយដែលរួមចំណែកក្នុងការជំរុញស្ថិរភាព និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យកាន់តែជឿនលឿន។
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ