Connect with us

សេចក្ដីជូនដំណឹង

សិស្សានុសិស្សចូលរៀននៅសាលាប៉ាម៉ាអន្តរជាតិ នឹងទទួលបានសញ្ញាបត្រចំនួន២ គឺពីក្រសួងអប់រំកម្ពុជាផង និងអូស្ត្រាលីផង

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិស្សានុសិស្ស ដែលចូលរៀននៅសាលាប៉ាម៉ាអន្តរជាតិស្ថិតនៅខេត្តព្រះសីហនុ បន្ទាប់ពីបញ្ចប់ការសិក្សារៀងរាល់ឆ្នាំនីមួយៗ នឹងទទួលបានវិញ្ញាបនបត្រ/សញ្ញាបត្រចំនួន២ ទី១គឺពីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាយើង និងទី២គឺវិញ្ញាបនបត្រ/សញ្ញាបត្រដែលផ្តល់ឱ្យដោយរដ្ឋាភិបាលប្រទេសអូស្រ្តាលីភាគខាងលិច។ នេះបើតាមការអះអាងរបស់អ្នកគ្រូ ផុន សិរីវឌ្ឍនី ជាសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់នៃសាលាប៉ាម៉ាអន្តរជាតិជាមួយក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីដឹកនាំសិស្សានុសិស្សត្រឡប់មកពីប្រទេសអូស្ត្រាលី ក្រោយសិស្សានុសិស្សទៅទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សាប្រចាំឆ្នាំ។

ជាក់ស្ដែង ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ តាមរយៈកម្មវិធីសិក្សាអន្តរជាតិស្តង់ដារសាលារដ្ឋាភិបាលអូស្រ្តាលី (IEP-WAC/SCSA) សិស្សានុសិស្សសាលាប៉ាម៉ាអន្តរជាតិបានទៅទទួលសញ្ញាប័ត្រនៅទីក្រុង Perth នៃប្រទេសអូស្រ្តាលីភាគខាងលិច។

កុមារី ស៊ូ សាកុណា អះអាងថា ចាប់តាំងពីចូលរៀននៅសាលាប៉ាម៉ាអន្តរជាតិ សមត្ថភាពភាសាខ្មែរ ភាសាអង់គ្លេស និងចំណេះដឹងផ្សេងៗរបស់គេរីកចម្រើនខ្លាំងលើសពីការគិតទុក។ កុមារី រូបនេះ ក៏បានសម្ដែងក្ដីរីករាយដែលទទួលវិញ្ញាបនបត្រពីប្រទេសអូស្ត្រាលី។

ស្ថាបនិកនៃសាលាប៉ាម៉ាអន្តរជាតិ លោក ផុន ហុកឡាំ បានឱ្យដឹងថា សាលាប៉ាម៉ាអន្តរជាតិ បង្កើតឡើងតាមប្រកាសលេខ១០៤៨ អយក.ប្រក ចុះថ្ងៃទី១១ ខែវិច្ឋិកា ឆ្នាំ២០២១ ដោយក្រសួងអប់រំ យុវជន និងកីឡា ដោយមានកម្មវិធីសិក្សាពេញម៉ោងជាតិពិសេសចំណេះទូទៅភាសាខ្មែរ ហើយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ សាលាប៉ាម៉ាអន្តរជាតិ ទទួលបានសិទ្ធិប្រតិបត្តិការបង្រៀនកម្មវិធីសិក្សាភាសាអង់គ្លេសអន្តរជាតិស្តង់ដារអូស្ត្រាលី (Western Australia/SCSA) ពេញម៉ោង លេខកូដនៃវិញ្ញាបនបត្រ សាលាប៉ាម៉ាអន្តរជាតិ គឺ School Code N6963 និងមានបង្រៀនកម្មវិធីសិក្សាជាច្រើនផ្សេងទៀតដូចជា៖ កម្មវិធីជាតិពិសេសចំណេះទូទៅភាសាខ្មែរ (UNP) ពីមត្តេយ្យដល់ថ្នាក់ទី១២, កម្មវិធីភាសាអង់គ្លេសអន្តរជាតិស្តង់ដារសាលារដ្ឋប្រទេសអូស្រ្តាលីខាងលិច (WAC/SCSA) ពេញម៉ោង, កម្មវិធីបំប៉នគណិត-ខ្មែរ រូបគីមី ពីថ្នាក់មត្តេយ្យឡើងទៅ, កម្មវិធីភាសាអង់គ្លេសទូទៅ GEP (Cambridge English) ក្រៅម៉ោង, កម្មវិធីប៉ាម៉ាគិតលេខរហ័ស PAMA program, កម្មវិធីប្រេនស្គែន Brain Scan ស្កែនដឹងទេពកោសល្យខួរក្បាលពីកំណើត, កម្មវិធី រ៉ូបូតស៊ីង Robothink, កម្មវិធី ការ៉ាតេ PAMA Karate club-SHV, កម្មវិធីអប់រំចិត្តចរិតវិជ្ជមាន, កម្មវិធីអប់រំសិល្ប: និងកីឡា, កម្មវិធីអប់រំសុខភាព, និងកម្មវិធីហែលទឹក Mermaid Swimming School ជាដើម។ល។

អ្នកគ្រូ ផុន សិរីវឌ្ឍនី សមាគជិកណៈគ្រប់គ្រង បានចូលរួមដឹកនាំក្មួយៗកុមារជាសិស្សទៅទទួលវិញ្ញាបនបត្រនេះ បានឱ្យដឹងថា កម្មវិធីសិក្សា IEP-WA/SCSA ទើបតែបានបញ្ចូលក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះទេ ប៉ុន្តែកម្រិតនៃការសិក្សារបស់សិស្សចាប់ផ្ដើមកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ដោយសារតែលោកគ្រូអ្នកគ្រូទាំងអស់ភាគច្រើនជាជនជាតិបរទេសមានសញ្ញាបត្រខាងផ្នែកអប់រំ និងត្រូវបានធ្វើតេស្តដោយរដ្ឋាភិបាលរបស់អូស្ត្រាលីក្នុងរយៈពេល៣ខែដំបូង ប្រសិនជាក្នុងការសាកល្បងនោះកម្រិតសមត្ថភាពរបស់លោកគ្រូអ្នកគ្រូមិនទាន់ដល់ស្ដង់ដារកំណត់ ក៏មិនអាចបង្រៀននៅសាលាប៉ាម៉ាអន្តរជាតិនេះបន្តទៀតបានដែរ ការបណ្ដុះបណ្ដាលភាសាបរទេសផ្ទាល់ពីលោកគ្រូអ្នកគ្រូ ដែលមានជំនាញគរុកោសល្យត្រឹមត្រូវ ឆ្លងកាត់ការតេស្ដសមត្ថភាពតាមស្ដង់ដារសាលារដ្ឋាភិបាលអូស្រ្តាលី IEP-WA/SCSA។

ក្រោយពេលបញ្ចូនកូនទៅសិក្សានៅសាលាប៉ាម៉ាអន្តរជាតិ អាណាព្យាបាលសិស្សានុសិស្ស បានអះអាងថា កូនៗរបស់ខ្លួនមានភាពវាងវៃជាងមុន គិតគូពីការសិក្សា ខិតខំរៀនជាងមុន មានសីលធម៌ សុជីវធម៌ល្អ ស្ដាប់បង្គាប់ និងចេះជម្រាបសួរ និងជម្រាបលាឳពុកម្ដាយ។  អាណាព្យាបាលសិស្ស ក៏អំពាវដល់អាណាព្យាបាលដទៃទៀត ឱ្យបញ្ជូនកូនៗមករៀននៅសាលាប៉ាម៉ាអន្តរជាតិ ពីព្រោះកម្មវិធីសិក្សារបស់សាលាល្អ ក្នុងអប់រំកូនរបស់គាត់។

សូមជម្រាបជូនថា សាលាប៉ាម៉ាអន្តរជាតិ នឹងចាប់ផ្តើមបើកចុះឈ្មោះសិស្សចូលសិក្សាឆ្នាំសិក្សា ២០២៤-២០២៥ ចាប់ពីពេលនេះទៅ ជាមួយនឹងការផ្ដល់នូវកាដូរពិសេសជូនសិស្សថ្មី ដើម្បីអបអរពិធីបើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ»។

ដើម្បីទទួលបានព័ត៌មានលម្អិតសូមទាក់ទងតាមទូរស័ព្ទលេខ៖ 016  491 777, ​012 491 777, ​093 746 046, ​012 746 046៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

រដ្ឋបាលខេត្តកណ្ដាលបំភ្លឺ ចំពោះការផ្សាយថា “បង្គោលព្រំដែនបានហែលទឹកឆ្លងទន្លេមកដុះជាប់ជញ្ជាំងសាលាឃុំខ្មែរ (ព្រែកជ្រៃ ស្រុកកោះធំ)”

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលរដ្ឋស្រុកថ្មគោល ២២ គ្រួសារ សុំសម្ដេចទាំងទ្វេជួយកាត់ឆ្កៀលដីធ្លាប់អាស្រ័យផលជាង ២០ ឆ្នាំ

សេចក្ដីជូនដំណឹង២១ ម៉ោង មុន

ម៉ោង១២ ថ្ងៃត្រង់ ៥ សីហា ២០២៤ Full MV បទ«៥ សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ»  នឹងចេញជាផ្លូវការ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក គាំ អ៊ន ដែលឈឺសន្លាក់ស្មាខ្លាំង  ពេលនេះបានទទួលការព្យាបាល ក្រោយបានជួប សម្តេចធិបតី នៅហាងលក់បាយមួយកន្លែង​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

គ្រូតៃជីដ៏ល្បី សុខៗក៏ក្លាយជាតួសម្ដែងក្នុងក្លឹបរាត្រី ផ្អើលបណ្ដាញសង្គម ចិន

Sokha Hotels

ព័ត៌មានពេញនិយម