Connect with us

សេចក្ដីជូនដំណឹង

វឌ្ឍនៈ ប្រ៊ូវើរី និងក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ប្រារព្ធពិធីទូងស្គរអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

បានផុស

នៅ

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប រួមមានក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី វឌ្ឍនៈ ប៊្របភើធី វឌ្ឍនៈ អ៊ីនវេសមិន ធនាគារ វឌ្ឍនៈ វឌ្ឍនៈ កាពីតាល វឌ្ឍនៈ ហ្គោលរីស៊ត សណ្ឋាគាររ៉ូសវូដ ភ្នំពេញ សណ្ឋាគារ ខេ វី អិល ដឹកនាំដោយអ្នកឧកញ៉ា សំអាង និងអ្នកឧកញ៉ា ឈុន លាង សហស្ថា​បនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ សិល្បៈករ សិល្បៈការីនី កីឡាករគុនខ្មែរ ដើម្បីចូលរួមប្រារព្ធពិធីទូងស្គរ អបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កាលពីព្រឹកថ្ងៃទី៥ សីហា នៅពីមុខអគារពាណិជ្ជកម្មដ៏ស្កឹមស្កៃ វឌ្ឍនៈ កាពីតាល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជាក្រុមហ៊ុនរបស់ខ្មែរ មានម្ចាស់ភាគហ៊ុន ជាជនជាតិខ្មែរ វឌ្ឍនៈ គ្រុប ពិតជាមានមោទន​ភាព​ចំពោះ​​ដំណើរបោះជំហានជាប្រវត្តិសាស្រ្តនៃ​ការចាប់ផ្តើម​គម្រោងព្រែកជីកហ្វូណនតេជោដ៏អស្ចារ្យនេះ ដែល​ជា​គំនិត​ផ្តួច​ផ្តើម​របស់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា។ ​ក្រោម​​ការ​​​ដឹក​​​នាំ​​​បន្ត​ដ៏​​ឈ្លាស​វៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​វឌ្ឍនៈ គ្រុប ជឿជាក់យ៉ាងមុតមាំថា​ ដំណើរការនៃការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង ១៨០គីឡូម៉ែត្រ កាត់ខេត្តកណ្តាល តាកែវ កំពត និងកែបនឹង​​បញ្ចប់​​ទៅ​ដោយជោគជ័យ ហើយនឹងនាំមកនូវឧត្តមភាពផ្នែកសេដ្ឋ​​កិច្ចដ៏ធំធេង​​ដល់​កម្ពុជា។  សូមប្រជាពលរដ្ឋខ្មែរ ចូលរួម​​អបអរសាទរ​សមិទ្ធផល​ដ៏អស្ចារ្យនេះទាំងអស់គ្នា!​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម