Connect with us

សេចក្ដីជូនដំណឹង

ចាប់យកឱកាសទទួលបានការសិក្សាលំដាប់អន្តរជាតិ៖ពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី AEAS​​​ ត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ ២០២៤

បានផុស

នៅ

ពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី AEAS គ្រោង​នឹងត្រលប់មកកាន់ទីក្រុងភ្នំពេញវិញម្តងទៀតនាឆ្នាំ ២០២៤​ ខាងមុខនេះ​ដែលនឹងផ្តល់ឱកាសដ៏វិសេសវិសាលទៅដល់​សិស្សា​​នុសិស្ស​កម្ពុជា និងអាណាព្យាបាលរបស់ពួកគេក្នុងការស្វែងយល់អំពីឪកាសស្វែងរកការសិក្សាលំដាប់ថ្នាក់ពិភពលោកនៅ​សាលាបឋមសិក្សា និងមធ្យមសិក្សា​នៅប្រទេសអូស្ត្រាលី។​​ ​​​ព្រឹត្តិការណ៍ដ៌វិសេសវិសាលមួយនេះគ្រោងនឹងធ្វើ​ឡើងនាថ្ងៃអាទិត្យ ទី ៨ ខែ កញ្ញា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ​៥ ល្ងាច នៅសណ្ឋាគារ Hyatt Regency Phnom Penh។​​ ក្នុងព្រឹត្តិការណ៍ពិព័ណ៌ព័ត៌មានសាលារៀននេះ ក៏នឹងការបង្ហាញពីរបៀបនៃការធ្វើតេស្ត​AEAS ​​ដែលជាការធ្វើតេស្តមួយដែលអាចបើកផ្លូវឱ្យ​សិស្សានុសិស្សកម្ពុជាមានអាទិភាពក្នុងការចូលរៀននៅសាលាបឋមសិក្សា​ និងមធ្យមសិក្សាល្អៗជាច្រើននៅក្នុងប្រទេសអូស្ត្រាលី។​​ ការ​ចាប់ផ្តើមសិក្សា​បានលឿននៅ​ឯបរទេសក្នុងប្រទេស​អូស្ត្រាលី ​​នឹង​ផ្តល់អានុភាពទៅដល់​សិស្សានុសិស្ស​ទាំងនោះឱ្យ​សម្រេច​បាន​នូវ​គោលដៅ​សិក្សា​របស់​ពួកគេ​ដែល​ជាផ្លូវដឹកនាំពួកគេទៅរក​អាជីព​នៅ​លើ​ឆាកអន្តរជាតិ។

ឱកាសដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់សិស្សានុសិស្សកម្ពុជា

ព្រឹត្តិការណ៍ពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី AEAS មិនមែនគ្រាន់តែជាព្រឹត្តិការណ៍​ពិព័ណ៌ព័ត៌មានសាលារៀនមួយ នោះឡើយ តែវាជាការបើកផ្លូវឆ្ពោះទៅកាន់ឱកាសជាច្រើនក្នុងពិភពលោក។ ​​​រយៈពេល ៤០ ឆ្នាំមកហើយដែល​ AEAS បាន​នឹងកំពុងផ្តល់សេវាកម្មដែលគុណភាពខ្ពស់ទៅលើការវាយតម្លៃសិស្សានុសិស្សអន្តរជាតិដែលមានគោលបំណងចង់ទៅសិក្សានៅប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនងគ្នា។ សាលារៀននៅអូស្ត្រាលីមានការជឿទុកចិត្ត​ទៅលើការវាយតម្លៃរបស់ពួកគេ នឹងពឹងផ្អែកទៅលើលទ្ធផលតេស្តនេះ​ មុនពេលធ្វើការសម្រេចចិត្តឱ្យសិស្សា​នុសិស្សចុះឈ្មោះចូលរៀននៅសាលារបស់ខ្លួន។​​​ កិច្ចសហការរវាង AEAS និងសាលារៀនអូស្ត្រាលី នឹងធានាថាពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី នឹងផ្តល់អត្ថប្រយោជន៍ទៅដល់ក្រុមគ្រួសារកម្ពុជា ជាពិសេសសិស្សានុសិស្សជាចម្បង។​ ការ​ធ្វើតេស្ត AEAS ត្រូវបានរៀបចំឡើងដើម្បីវាយតម្លៃទៅលើសមត្ថភាពនៃការសិក្សារបស់សិស្សានុសិស្ស ក្នុងជំនាញភាសាអង់គ្លេស និងជំនាញចំណេះដឹងទូទៅ​ ដើម្បីធានាថាពួកគេទទួលបានការរៀបចំខ្លួនយ៉ាងត្រឹមត្រូវ​ដើម្បីទទួលបាន​ភាពជោគជ័យក្នុងបរិយាកាសសិក្សាតាមបែបអន្តរជាតិ។ ព្រឹត្តិការណ៍នេះសាកសមទៅដល់កុមារដែលគ្រប់អាយុចូលរៀនដំបូង និងសិស្សានុសិស្សចាប់ពីថ្នាក់ទី ១ ដល់ថ្នា្កក់ទី ១២ ដោយធានាបាននូវការណែនាំដ៏ទូលំទូលាយនៅគ្រប់កម្រិតសិក្សាទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញពីស្ថាប័នអប់រំលំដាប់ពិភពលោក

ព្រឹត្តិការណ៍ពិព័ណ័ព័ត៌មាននេះ នឹងមានការបង្ហាញព័ត៌មានចម្រុះផ្សេងៗជាពីសាលាបឋមសិក្សា និងអនុវិទ្យាល័យនៅឯប្រទេសអូស្ត្រាលី ដែលសាលានីមួយៗមានភាពល្បីល្បាញ​ទៅលើការប្តេជ្ញាចិត្ត​ប្រកបដោយឧត្តមភាព​ក្នុងការសិក្សា​ និងការអប់រំរួមរបស់ពួកគេ។ ក្នុងនោះផងដែរ​អ្នកតំណាងមកពីស្ថាប័នអប់រំទាំងនោះ នឹងរង់ចាំផ្តល់​ជូននូវព័ត៌មានលម្អិតអំពីកម្មវិធីសិក្សារបស់សាលារៀននីមួយៗ ក៏ដូចជាសម្ភារៈបរិក្ខារ និងឱកាសពិសេសដែលពួកគេផ្តល់ជូន។ អ្នកចូលរួមនឹងមានឱកាសក្នុងការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកតំណាងសាលា ដើម្បីទទួលបានការយល់ដឹងទៅដល់មាគ៌ានៃការអប់រំដ៏មានតម្លៃដែលអាចត្រួសត្រាយផ្លូវឆ្ពោះទៅរកភាពជោគជ័យនាថ្ងៃអនាគត។ ក្នុងនោះផងដែរក៏មានសិក្ខាសាលា​​​ដោយឥតគិតថ្លៃ​​ ដែលនឹងប្រព្រឹត្តឡើងពេញមួយថ្ងៃដែលក្រុមគ្រួសាររបស់សិស្សានុសិស្សអាចចូលរួមស្តាប់ក្រុមការងារ AEAS និងអ្នកតំណាងសាលាអូស្ត្រាលីពិភាក្សាអំពីអត្ថប្រយោជន៍នៃការសិក្សានៅប្រទេសអូស្ត្រាលី និងស្វែងយល់បន្ថែមអំពីការធ្វើតេស្ត AEAS។

ការផ្តល់អានុភាពទៅដល់សិស្សានុសិស្សតាមរយៈការធ្វើតេស្ត AEAS តាមរយៈការបង្ហាញសាលារៀនល្បីៗចំនួន ១០ របស់ប្រទេសអូស្ត្រាលីក្នុងបរិយាកាសដ៏កក់ក្តៅ និងរួសរាយរាក់ទាក់ ព្រឹត្តិ​ការណ៍​នេះក៏មានគោលបំណងបង្ហាញពីឱកាសដ៏អស្ចារ្យដែលផ្តល់ជូនដល់សិស្សានុសិស្សកម្ពុជា អត្ថប្រយោជន៍ដែលទទួលបានពីការសិក្សានៅប្រទេសអូស្ត្រាលី និងតួនាទីដ៏សំខាន់ដែល AEAS បានដើរតួក្នុងការរៀបចំខ្លួនរបស់សិស្សា​នុសិស្ស​​សម្រាប់ភាពតឹងរ៉ឹងនៃការសិក្សានៅបរទេស។ ការធ្វើតេស្ត AEAS ផ្តល់នូវការយល់ដឹងយ៉ាងច្បាស់លាស់អំពីភាពខ្លាំងរបស់សិស្សានុសិស្ស និងផ្នែកផ្សេងៗដែលត្រូវកែលម្អអោយប្រសើរឡើង នឹងអនុញ្ញាតឱ្យពួកគេជ្រើសរើសមាគ៌ាសិក្សាដែលសា​កសមបំផុតសម្រាប់ខ្លួន។

មាគ៌ាឆ្ពោះទៅកាន់ឱកាសលើឆាកអន្តរជាតិ

ពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី AEAS មិនមែនគ្រាន់តែជាឱកាសក្នុងការសិក្សាប៉ុណ្ណោះទេ វាគឺជាឈ្នាន់សម្រាប់ចាប់យកឱកាសដ៏ភ្លឺស្វាងនាថ្ងៃអនាគត។ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នេះ​ សិស្សានុសិស្សកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេនឹងទទួលបានការយល់ដឹង និងការគាំទ្រដ៏មានតម្លៃ ដោយធានាថាសិស្សានុសិស្សមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបន្តក្តីសុបិន្តរបស់ពួកគេនៅលើឆាកអន្តរជាតិ។ ពិព័ណ៌ព័ត៌មាននេះក៏នឹងផ្តល់នូវការយល់ដឹងអំពីទិដ្ឋភាពវប្បធម៌និងទិដ្ឋភាពសង្គមរស់នៅនៃ​ការសិក្សានៅប្រទេសអូស្ត្រាលី ដោយជួយសិស្សានុសិស្សសម្របខ្លួន និងរីកចម្រើនក្នុង​​បរិយាកាសថ្មី។

ចូលរួមជាមួយពួកយើងក្នុងការបំផុសគំនិតនៃការអប់រំ

យើងសូមគោរពអញ្ជើញក្រុមគ្រួសារ និងសិស្សានុសិស្សកម្ពុជាទាំងអស់ចាប់ពីអាយុចូលរៀនដំបូង ​ ​និងសិស្សានុសិស្សចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២ និងក្រុមគ្រួសាររបស់ពួកគេមកចូលរួមជាមួយពួកយើងសម្រាប់ពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី AEAS​ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ នឹងជាព្រឹត្តិការណ៍ ផ្លាស់ប្តូរបទពិសោធន៍ និងការត្រួសត្រាយផ្លូវទៅកាន់ការអប់រំលំដាប់ពិភពលោក និងឱកាសការងារជាសកល។ ដើម្បីឈានទៅរកការអប់រំល្អបំផុតដែលប្រទេស​អូស្ត្រាលីអាច​ផ្តល់ជូន ​​និងបោះជំហានដំបូងឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង សូមកុំខកខានឱកាសនេះអោយ​​សោះ។ ទទួលបានអត្ថប្រយោជន៍ពីសិក្ខាសាលាឥតគិតថ្លៃ រយៈពេលមួយរសៀល ដើម្បីធានាថាលោកអ្នកនឹងទទួលបានព័ត៌មានទាំងអស់ដែលអ្នកត្រូវការដើម្បីធ្វើការសម្រេចចិត្តដ៏សំខាន់របស់អ្នកទៅលើការសិក្សានៅបរទេស។

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ

សម្រាប់ព័ត៌មានបន្ថែមអំពីពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី AEAS ឆ្នាំ ២០២៤ និងការ​ចុះឈ្មោះសម្រាប់ព្រឹត្តិ​ការណ៍នេះ សូមចូលទៅកាន់តំណរលីងចុះឈ្មោះរបស់យើងតាមរយៈ https://exhibitions.aeas.com.au/kh/​​​។ ចូល​រួមជាមួយពួកយើងនៅរាជធានីភ្នំពេញ និងបើកឪកាសទទួលយកនូវសក្តានុពលសម្រាប់ការអប់រំខ្នាតអន្តរជាតិប្រកបដោយភាពជោគជ័យ។

AEAS គឺជាអ្នកផ្តល់សេវាកម្មទៅលើការវាយតម្លៃគុណភាពខ្ពស់សម្រាប់សិស្សានុសិស្សសាលាអន្តរជាតិ និងសាលារៀនដែលទទួលចុះឈ្មោះពួកគេចូលរៀន។ បង្កើតឡើងជាមួយនឹងបេសកកម្មក្នុងការគាំទ្រដល់ដំណើរសិក្សារបស់សិស្សានុសិស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នា AEAS ផ្តល់ជូននូវការធ្វើតេស្តដ៏ទូលំទូលាយដែលវាយតម្លៃទៅលើជំនាញភាសាអង់គ្លេស គណិតវិទ្យា និងសមត្ថភាពទូទៅ។ ការវាយតម្លៃទាំងនេះត្រូវបានទទួលស្គាល់ដោយសាលារៀនកំពូលៗក្នុងប្រទេសអូស្ត្រាលី ដែលជួយធានាថាសិស្សានុសិស្សបានរៀបចំខ្លូនយ៉ាងល្អសម្រាប់ការបន្តការសិក្សារបស់ពួកគេ។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះឧត្តមភាព AEAS បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់គម្លាតរវាងសិស្សានុសិស្ស និងឱកាសសិក្សាលំដាប់ពិភពលោកនៅក្នុងប្រទេសអូស្ត្រាលី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម