សេចក្ដីជូនដំណឹង
អ្នកខេត្តតាកែវម្នាក់ទៀតហើយទទួលបានរង្វាន់ទឹកប្រាក់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ
ភ្នំពេញ ៖ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ តែងចុះប្រគល់ប្រាក់រង្វាន់ ១២៥លានរៀលដល់អតិថិជនដែលមានសំណាងជាប់ជាប្រចាំ ស្ទើរគ្រប់បណ្តាខេត្តក្រុង។

ជាក់ស្ដែង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនបានបន្តនាំយករង្វាន់១២៥លានរៀលទៅប្រគល់ដល់ដៃបុរសម្នាក់ទៀតជាអ្នកលក់កង្កែបបោប និងសាច់ច្រមុះជ្រូកអាំង នៅម្ដុំផ្សារតូច ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិកន្ទួតតូច ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។
បុរសដែលមានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់១២៥លានរៀលរូបនេះមានឈ្មោះ ឆាន់ រន អាយុ ៤៥ឆ្នាំ បាននិយាយប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ដោយសារតែជីវភាពគ្រួសារមានភាពខ្សត់ខ្សោយខ្លាំង និងជាប់ជំពាក់បំណុលគេផងនោះ លោក ព្រមទាំងគ្រួសារបានសម្រេចចាក់ចេញពីស្រុកកំណើតនាខេត្តតាកែវ ហើយមកស្នាក់នៅផ្ទះជួលមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយប្រកបមុខរបរជាអ្នកលក់កង្កែបបោប និងសាច់ច្រមុះជ្រូកអាំង នៅម្ដុំផ្សារតូច ខណ្ឌឫស្សីកែវ ដើម្បីទទួលបានចំណូលគ្រាន់ដោះស្រាយជីវភាពគ្រួសារ ជាពិសេស ព្យាបាលជំងឺប្រពន្ធដែលកំពុងកើតមានប្រចាំកាយ។


ថ្លែងប្រាប់ក្រុមការងារតំណាងក្រុមហ៊ុន ចុះប្រគល់រង្វាន់ចំនួន១២៥លានរៀលដល់លំនៅដ្ឋាននាស្រុកកំណើត ក្នុងខេត្តតាកែវ បុរសមានសំណាងរូបនេះបានប្រាប់ថា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីបានរៀបចំរទេះលក់សាច់អាំងរួចរាល់ ហើយអស់កម្លាំង លោកបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន១កំប៉ុង ពីអ្នកលក់នៅក្បែរគ្នាទទួលទាន លុះពេលគាស់ ក៏ស្រាប់តែឃើញមានរង្វាន់១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម ខ្លួនពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំងស្ទើរតែមិនជឿភ្នែកខ្លួនឯង និងបានហៅអ្នកលក់ដូរនៅក្បែរគ្នាឱ្យជួយមើលហើយក៏បានទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។
លោក ឆាន់ រន បានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ នឹងយកមួយចំនួនសងបំណុលគេ ព្រមទាំងពង្រីកអាជីវកម្មបន្ថែមដើម្បីអាចទទួលបានចំណូលច្រើនជាងសព្វថ្ងៃ ហើយនៅសល់ប៉ុន្មានទុកព្យាបាលជំងឺរបស់ប្រពន្ធដែលកំពុងមានជាប់ប្រចាំកាយឱ្យបានជាសះស្បើយ។
ជាចុងក្រោយ លោក ឆាន់ រន ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។
ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ