Connect with us

សេចក្ដីជូនដំណឹង

Vietjet អបអរអ្នកដំណើរ 200 លាននាក់ ជាមួយនឹងការបញ្ចុះតម្លៃសំបុត្រ 20% រយៈពេលមួយខែសម្រាប់ផ្លូវហោះហើរទាំងអស់ ដែលការផ្តល់ជូនដ៏អស្ចារ្យនេះ សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងគោលដៅជាច្រើនផ្សេងទៀត

បានផុស

នៅ

អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា​ អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសថ្មីរបស់ក្រុមហ៊ុន Vietjet ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់របស់ខ្លួន ជាមួយអ្នកដំណើរចំនួន ២០០ លាននាក់ ដោយបើកដំណើរការប្រូម៉ូសិនពិសេសរយៈពេលមួយខែ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃ ២០% (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត និងចំនួនមានកំណត់) តាមផ្លូវហោះហើរ សៀមរាប-ហាណូយ និងជើងហោះហើរទាំងអស់នៅទូទាំងបណ្តាញដ៏ធំទូលាយរបស់ Vietjet ដោយប្រើលេខកូដ VJ200 នៅពេលកក់តាមរយៈ www.vietjetair.com ឬ Vietjet Air កម្មវិធីទូរស័ព្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្តល់ប្រូម៉ូសិនពិសេសនេះ ត្រូវបានផ្តល់ជូនសម្រាប់សំបុត្រប្រភេទ Economic និងមានសុពលភាព សម្រាប់ការធ្វើដំណើរចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។ នេះ ជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីទទួលយកបទពិសោធន៍រដូវស្លឹកឈើជ្រុះដ៏គួរឱ្យគយគន់នៅទូទាំងប្រទេសវៀតណាម និងគោលដៅអាស៊ីផ្សេងទៀត ឬដើម្បីស្វែងយល់ពីនិទាឃរដូវដ៏ស្រស់ស្រាយនៅក្នុងប្រទេសអូស្ត្រាលី។ បច្ចុប្បន្នក្រុមហ៊ុន Vietjet ប្រតិបត្តិការជាង ១៤៩ ផ្លូវនៅទូទាំងប្រទេសវៀតណាម និងអន្តរជាតិ រួមទាំងផ្លូវក្នុងស្រុកចំនួន ៣៨ និងផ្លូវអន្តរជាតិចំនួន ១១១ ដែលផ្តល់ជម្រើសដ៏ច្រើនសម្រាប់អ្នកធ្វើដំណើរ។

ក្នុងឱកាសនៃការទទួលបានអ្នកដំណើរចំនួន ២០០ លាននាក់ ក្រុមហ៊ុនអាកាសចរណ៍ក៏បានផ្តល់ជូនសំបុត្រចំនួន ២ លានសំបុត្រ ដែលមានតម្លៃត្រឹមតែ ៧០ ដុល្លារក្នុងមួយជើង (រួមបញ្ចូលពន្ធ និងថ្លៃសេវា) នៅលើផ្លូវសៀមរាប-ហាណូយ និងផ្លូវផ្សេងទៀតក្នុងប្រទេសវៀតណាម និងអន្តរជាតិ។​ តម្លៃបញ្ចុះតម្លៃទាំងនេះ អាចកក់ក្នុងអំឡុងពេល «ផ្តល់ជូនការបញ្ចុះតម្លៃដ៏ពិសេស» នេះ ចាប់ពីម៉ោង ១២:០០ ដល់ ១៤:០០ (UTC+7) ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៤ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (លក្ខខណ្ឌផ្សេងៗ អនុវត្ត) ។

អ្នកដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីតម្លៃមិនគួរឱ្យជឿក្នុងអំឡុងពេលបញ្ចុះតម្លៃនេះ ដើម្បីធ្ចើដំណើរនៅទីក្រុងហាណូយដែលជារដ្ឋធានីដ៏រស់រវើករបស់ប្រទេសវៀតណាម។ ទីក្រុងនេះ រួមបញ្ចូលគ្នានូវប្រវត្តិសាស្រ្តដ៏សម្បូរបែបជាមួយនឹងការទាក់ទាញបែបទំនើប ដោយធ្វើឱ្យទីក្រុងក្លាយជាគោលដៅទេសចរណ៍ ដែលត្រូវតែទៅទស្សនា។ បឹង Hoan Kiem ដ៏គួរឱ្យទាក់ទាញដែលជាកន្លែងបង្កប់នូវរឿងព្រេងនិទាន ផ្លូវដែលមានចរាចរណ៍ដ៏មមាញឹក Old Quarter ដែលពោរពេញទៅដោយហាងប្លែកៗ និងអាហារឆ្ងាញ់ៗក្នុងតំបន់។ ទីក្រុងហាណូយ ផ្តល់នូវបទពិសោធន៍វប្បធម៌ពិតប្រាកដដែលមិនគួររំលង។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន ក្រុមហ៊ុន​អាកាសចរណ៍​បាន​បន្ថែម​ផ្លូវ​ហោះ​ហើរ​សៀមរាប-ហាណូយ ដោយ​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចូល​ទៅ​កាន់​តំបន់​ទេសចរណ៍​សំខាន់ៗ​របស់​អាស៊ី៖ ខេត្តសៀមរាប​នៅប្រទេស​កម្ពុជា និង​ទីក្រុង​ហាណូយ​របស់ប្រទេស​វៀតណាម។ ជើង​ហោះ​ហើរ​ទៅ​មក​​រវាង​សៀមរាប​ទៅ​ហាណូយ​ត្រូវ​ចំណាយ​ពេល​តែ ​១​ម៉ោង​និង​៤០​នាទី។ បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ក៏ផ្តល់ជូនអ្នកធ្វើដំណើរ និងអ្នកទេសចរកម្ពុជាងាយស្រួលចូលទៅកាន់គោលដៅអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត រួមទាំង អូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រទេសជាច្រើនទៀត។

ក្រុមហ៊ុន Vietjet ប្តេជ្ញាជំរុញកងនាវាអាកាសចរណ៍របស់ខ្លួន ជាមួយនឹងការបន្ថែមយន្តហោះថ្មីចំនួន ១០ គ្រឿងដែលគ្រោងនឹងដឹកជញ្ជូននៅពាក់កណ្តាលទីពីរនៅឆ្នាំ ២០២៤ ។ យន្តហោះ ម៉ូដែល A321neo ACF ទាំងនេះ មានសមត្ថភាពកម្រិតខ្ពស់នឹងគាំទ្រដល់ការពង្រីកបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ និងបង្កើនបទពិសោធន៍អ្នកដំណើរទាំងក្នុងស្រុក និងផ្លូវអន្តរជាតិ។

អ្នកដំណើរអាចទន្ទឹងរង់ចាំការហោះហើរលើយន្តហោះទំនើបជាមួយនឹងបុគ្គលិកកាប៊ីនដែលមានជំនាញវិជ្ជាជីវៈ រីករាយជាមួយអាហារដែលមានជីវជាតិដែលផលិតពីគ្រឿងផ្សំធម្មជាតិស្រស់ៗ និងបទពិសោធន៍នៃការសំដែងវប្បធម៌ និងសិល្បៈប្លែកៗនៅចម្ងាយ ១០.០០០ ម៉ែត្រ។ បន្ថែមពីនេះ អ្នកដំណើរអាចចូលរួមក្នុងកម្មវិធី Vietjet SkyJoy loyalty ដើម្បីទទួលបានពិន្ទុ និងប្តូរយករង្វាន់ដ៏គួរឱ្យរំភើបពីក្រុមហ៊ុន Vietjet និងម៉ាកល្បីៗជាង ២៥០ ម៉ាក។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ http://www.vietjetair.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១០ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១០ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម