Connect with us

សេចក្ដីជូនដំណឹង

Visa សហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដើម្បីជំរុញកំណើនធុរកិច្ចឌីជីថលនៅកម្ពុជា

បានផុស

នៅ

នៅថ្ងៃថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤  ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេនៅក្នុង​ពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដែលជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ បង្កើតឡើងដើម្បីលើកក​ម្ពស់ធុរកិច្ចថ្មី និងធុរកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា។ អនុស្សរណៈយោគយល់គ្នានេះ អនុញ្ញាតឱ្យ ក្រុមហ៊ុន​ Visa សហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដើម្បីធ្វើឌីជីថលនីយកម្ម និងជំរុញកំណើនអាជីវកម្មឌីជីថលនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុន Visa នឹងធ្វើការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”  ផ្តោតលើផ្នែកសំខាន់ៗមួយចំនួន​ ដូចជា ការចែករំលែកចំណេះដឹង និងវិធីសាស្រ្តអនុវត្តដែលល្អបំផុតលើយុទ្ធសាស្ត្រឌីជីថលដំបូង វគ្គបណ្តុះបណ្តាលដែលប្រើប្រាស់ចំណេះដឹងនិងជំនាញរបស់ក្រុមហ៊ុន Visa និងប្រើប្រាស់ធនធានរបស់ក្រុមហ៊ុន Visa លើបច្ចេកវិទ្យាច្នៃប្រឌិតទំនើបៗ។​ ក្រុមហ៊ុន Visa គ្រោងនឹងសហការយ៉ាងសកម្មជាមួយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដើម្បីបន្តគោលដៅរបស់ពួកគេ ទាំងនៅក្នុងប្រទេសកម្ពុជានិងអន្តរជាតិ ហើយកិច្ចសហការនេះនឹងរួមបញ្ចូលការពិភាក្សាដែលផ្តោតលើការធ្វើឌីជីថលនីយកម្ម និងបច្ចេកវិទ្យា ដើម្បីគាំទ្រដល់អាជីវកម្ម និងធុរកិច្ចបង្កើតថ្មីនៅកម្ពុជា។

កិច្ចសហការនេះគឺស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល ដែលជាយុទ្ធសាស្ត្រឌីជីថលនីយកម្ម ដែលត្រូវបានរចនាឡើងដើម្បីជំរុញការអភិវឌ្ឍក្រោយជំងឺរាតត្បាត។ គំនិតផ្តួចផ្តើមដ៏ទូលំទូលាយនេះ គឺដើម្បីគាំទ្រធុរកិច្ចឌីជីថល ដោយការលើកកម្ពស់ការច្នៃប្រឌីត ការរៀបចំវិនិយោគលើការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ី ការកសាងទំនុកចិត្តលើប្រព័ន្ធឌីជីថល ពង្រីកការតភ្ជាប់ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា។ ស្របតាមក្របខ័ណ្ឌគោលនយោបាយនេះ វិស័យធុរកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលជាកន្លែងចាប់ផ្តើមសម្រាប់ធុរកិច្ចថ្មី[1] ច្រើនជាង ១០០ រួចមកហើយ បានក្លាយជាទីតាំងល្អ សម្រាប់កំណើនរយៈពេលវែងប្រកបដោយនិរន្តរភាព។

លើសពីនេះ តាមរយៈការគាំទ្រគោលដៅរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”​ ក្នុងការពន្លឿនការទទួលយកបច្ចេកវិទ្យាឌីជីថលថ្មីសម្រាប់សហគ្រាស និងធុរកិច្ចបង្កើតថ្មី នៅកម្ពុជា ក្រុមហ៊ុន Visa សង្ឃឹមថានឹងអាចជួយពង្រឹងភាពធន់ និងជួយអភិវឌ្ឍដល់អាជីវកម្មខ្នាតតូច និងអាជីវកម្មក្រៅប្រព័ន្ធផងដែរ។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”  ដើម្បីលើកកម្ពស់វឌ្ឍនភាពនៃឌីជីថលនីយកម្ម និងធុរកិច្ចឌីជីថលនៅកម្ពុជា។ វឌ្ឍនភាពនៃសេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស​កម្ពុជា មានការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ការណ៍នេះត្រូវបានជំរុញដោយកត្តាមួយចំនួនដូចជា ការរីកសាយភាយនូវការប្រើប្រាស់ទូរស័ព្ទ និងការពេញនិយមប្រើប្រាស់អ៊ីនធឺណិត ព្រមទាំងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាល។ យើងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើការជំរុញបន្ថែមទៀតនូវប្រព័ន្ធអេកូឡូស៊ីនៃភាពជាសហគ្រិនឌីជីថលដែលកំពុងរីកចម្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ​ បានមានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយ ក្រុមហ៊ុន Visa គឺជាជំហានឆ្ពោះទៅមុខមួយទៀតក្នុងការលើកស្ទួយធុរកិច្ចថ្មី និងម្ចាស់អាជីវកម្មនៅកម្ពុជា តាមរយៈការផ្តល់នូវចំណេះដឹង ធនធាន និងឧបករណ៍ដែលពួកគាត់ត្រូវការ ដើម្បីជួយឲ្យអាជីវកម្មរបស់ពួកគាត់រីកចម្រើននៅក្នុងយុគសម័យឌីជីថល។ ចំណេះជំនាញរបស់ក្រុមហ៊ុន Visa នៅក្នុងវិស័យទូទាត់តាមរយៈឌីជីថល និងការប្តេជ្ញាចិត្តរបស់ Visa ក្នុងការចែករំលែកនូវចំណេះដឹងទាំងនោះ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្នុងការភ្ជាប់ជំនួយ និងធនធានទាំងនេះទៅដល់សហគ្រិនកម្ពុជាដែលត្រូវការចំណេះដឹងទាំងនោះដើម្បីទទួលបានជោគជ័យក្នុងពិភពអាជីវកម្មដែលកំពុងផ្លាស់ប្តូរឥតឈប់ឈរ។ យើង​មាន​ទំនុក​ចិត្ត​ថា​កិច្ច​សហការ​នេះ​នឹង​ជំរុញ​សក្តានុពលរបស់​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​មជ្ឈមណ្ឌល​នវានុវត្តន៍​ឌីជីថល»។

  • អំពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”
  • មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធ្វើការគាំទ្រដល់ចក្ខុវិស័យយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ធុរកិច្ចថ្មី និង ធុរកិច្ចឌីជីថលនៅប្រទេសកម្ពុជា។ ម.ធ.ត. ផ្តោតលើមុខព្រួញសំខាន់ៗចំនួន ៥ រួមមាន៖ ការបណ្ដុះធុរកិច្ចថ្មី, សហគមន៍, ថ្នាលឌីជីថល, ការស្រាវជ្រាវ និង បរិវត្តកម្មឌីជីថលសហគ្រាស។
  • អំពីក្រុមហ៊ុន Visa
  • ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)                                                   កញ្ញា គ្រី​ សុវណ្ណារី

Head of Corporate Communications                         ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd

Visa Vietnam, Cambodia and Laos                              តំណាងក្រុមហ៊ុន Visa

ទូរស័ព្ទ ៖ +84 28 3520 7439                                           ទូរស័ព្ទ ៖ +855 11733368

អ៊ីម៉ែល៖ [email protected]                                    អ៊ីម៉ែល៖ [email protected]

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៣ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម