Connect with us

សេចក្ដីជូនដំណឹង

SIAM KUBOTA និង KUBOTA Cambodia ផ្តោតលើការកសាងទំនុកចិត្តរបស់អតិថិជនដោយរៀបចំ “ការប្រឡងជំនាញបច្ចេកទេស ជាងមេដាយមាសឆ្នាំ 2024″ពង្រីកជំនាញបច្ចេកទេសអំពីសេវាកម្មគូបូតាទូទាំងប្រទេស

បានផុស

នៅ

ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd. និងក្រុមហ៊ុន KUBOTA Cambodia បានរៀបចំ “ការប្រឡងជំនាញបច្ចេកទេស ជាងមេដាយមាសឆ្នាំ 2024ដើម្បីផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញឲ្យកាន់តែពូកែ។ ថែមទាំងមានគោលបំណងពង្រីកសក្តានុពល និងជំនាញ ដើម្បីពង្រឹងលើសេវាកម្មអតិថិជន ដោយការកសាងទំនុកចិត្តលើអ្នកជំនាញបច្ចេកទេសរបស់មជ្ឈមណ្ឌលសេវាកម្មគូបូតាកម្ពុជា និងអ្នកបច្ចេកទេសផ្នែកសេវាកម្មនៅតាមតំណាងចែកចាយ គូបូតាទូទាំងប្រទេស។ ជាមួយគ្នានេះដែរក៏មានការបរិច្ចាគគ្រឿងចក្រកសិកម្មដល់គ្រឹះស្ថានអប់រំចំនួន ៣ ដើម្បីប្រើប្រាស់ជាសម្ភារៈបង្រៀនក្នុងមុខវិជ្ជាទាក់ទងនឹងគ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mr.Waipoj Hamala Head of Customer Solutions SIAM KUBOTA Corporation Co., Ltd. រៀបរាប់ពីគោលបំណងនៃការរៀបចំកម្មវិធី “ការប្រឡងជំនាញបច្ចេកទេស ជាងមេដាយមាសឆ្នាំ 2024” បាននិយាយថា បច្ចុប្បន្នបច្ចេកវិទ្យាក្នុងវិស័យកសិកម្មដើរតួនាទីយ៉ាងធំក្នុងការអភិវឌ្ឍប្រទេស។ ជាពិសេស ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេស CLMV ដែលមានកំណើនសេដ្ឋកិច្ច ហើយតម្រូវការកម្លាំងពលកម្មនៅក្នុងឧស្សាហកម្មជាច្រើនកំពុងកើនឡើងជាបន្តបន្ទាប់ ដែល SIAM KUBOTA និង KUBOTA Cambodia យកចិត្តទុកដាក់ចំពោះសេវាកម្មក្រោយការលក់ ដោយសារសេវាកម្មក្រោយការលក់ចាត់ទុកថាជាស្នូលសំខាន់មួយនៃប្រតិបត្តិការអាជីវកម្មការលក់។ ដូច្នេះហើយ យើងខិតខំបង្កើតបទពិសោធន៍ល្អៗ ដោយផ្តល់នូវសេវាកម្មដ៏ល្អបំផុត ដើម្បីឱ្យអតិថិជនមានទំនុកចិត្ត និងជឿជាក់លើស្តង់ដារនៃផលិតផល និងសេវាកម្ម។ ហើយត្រៀមខ្លួនក្លាយជាម៉ាកគូបូតា ដោយឈរក្បែរប្រជាកសិករកម្ពុជាជារៀងរហូត។ ដូច្នេះក្រុមហ៊ុនមានផែនការអភិវឌ្ឍជំនាញរបស់អ្នកបច្ចេកទេសសេវាកម្ម ដោយអ្នកជំនាញដែលនឹងផ្តល់សេវាអតិថិជន ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលពីមជ្ឈមណ្ឌលបណ្តុះបណ្តាលគូបូតាកម្ពុជា តាមកម្មវិធីសិក្សាដែលប្រកបដោយស្តង់ដាររបស់ក្រុមហ៊ុនគូបូតា។ ដើម្បី​ជំរុញ​ការ​សិក្សា និង​ការ​អភិវឌ្ឍ​ជំនាញ​ជា​បន្តបន្ទាប់ រួម​ទាំង​ការ​លើក​កម្ពស់ និង​លើក​ទឹកចិត្ត​អ្នក​ជំនាញបច្ចេកទេស​ផ្នែក​សេវាកម្ម​ដែល​មាន​ចំណេះដឹង ជំនាញ និង​សមត្ថភាព ដូច្នេះ​ហើយ​ទើបមានការរៀបចំ ​ការ​ប្រកួត​ប្រជែងជំនាញបច្ចេកទេស​មេដាយ​មាស​នេះ​ឡើង។

ជាមួយគ្នានេះ ក៏មានការបរិច្ចាគគ្រឿងចក្រកសិកម្មផងដែរ ដើម្បីប្រើប្រាស់ជាសម្ភារៈបង្រៀនក្នុងមុខវិជ្ជាទាក់ទងនឹងគ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យា ក៏ដូចជាអភិវឌ្ឍវិស័យអប់រំកសិកម្ម ត្រាក់ទ័រ M9540 ត្រូវបានប្រគល់ជូនវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល (KCIT)។ ម៉ាស៊ីនស្ទូងស្រូវ 6 ជួរ NSPU 68CMD ដល់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ (KSIT) និងម៉ាស៊ីនច្រូតស្រូវ DC70G ដល់សាកលវិទ្យាល័យជាតិមានជ័យ (NMU)។

ទម្រង់នៃការរៀបចំការប្រកួតជំនាញអ្នកបច្ចេកទេសមេដាយមាសនេះ គឺជាការប្រកួតប្រជែងសម្រាប់អ្នកបច្ចេកទេសផ្នែកសេវាកម្មពីមជ្ឈមណ្ឌលសេវាកម្មគូបូតាកម្ពុជា និងអ្នកបច្ចេកទេសសេវាកម្មនៅតាមតំណាងចែកចាយគូបូតា ដើម្បីឲ្យអ្នកបច្ចេកទេសសេវាកម្ម អាចអនុវត្តការងារសេវាកម្មតាមស្តង់ដារ ក៏ដូចជាបង្កើននូវចំណេះដឹង និងសមត្ថភាពរបស់អ្នកបច្ចេកទេសសេវាកម្ម ដើម្បីដើរឲ្យទាន់ការផ្លាស់ប្តូរដ៏ទាន់សម័យ។ ថែមទាំង ជាការរៀបចំសម្រាប់គាំទ្រសេវាកម្មផលិតផលដែលនឹងត្រូវបានអភិវឌ្ឍបន្ថែមទៀតនាពេលអនាគត និង​មាន​គោល​បំណង​ឆ្លើយ​តបនឹង​តម្រូវ​ការ​សេវា​អតិថិជន​ឱ្យ​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

ការ​ប្រកួត​ទាំង​៣​ប្រភេទ​នឹង​ត្រូវ​បែង​ចែក​ជា​ការ​ប្រកួត​ប្រជែង​ជំនាញ​ផ្នែកម៉ាស៊ីន​ម៉ាស៊ូតធុនតូច ការប្រកួតប្រជែងជំនាញផ្នែកត្រាក់ទ័រ និងការប្រកួតប្រជែងជំនាញផ្នែកម៉ាស៊ីនច្រូតស្រូវ ដោយមានការធ្វើតេស្តទៅលើផ្នែកទ្រឹស្តី ការសង្កត់ធ្ងន់លើចំណេះដឹងលើការវិភាគ និងចំណេះដឹងផ្នែកសេវាកម្ម ក្រៅពីនេះក៏មានការប្រកួតប្រជែងជាក់ស្តែង ដែល​មានការ​ជួសជុល​ដើម្បី​ដោះស្រាយ​បញ្ហា​ម៉ាស៊ីន​ទៅតាម​សំណួរ​ដែល​បេក្ខជន​ទទួល​បាន។

វិញ្ញាសា ការប្រកួតជំនាញបច្ចេកទេសមេដាយមាស ប្រភេទជំនាញម៉ាស៊ីនតូច រួមមាន(លោក ម៉ឺន​ រតនា និង លោក កាំង វណ្ណៈ)

ការប្រកួតអ្នកជំនាញបច្ចេកទេសមេដាយមាស ប្រភេទជំនាញត្រាក់ទ័រ រួមមាន (លោក​ ម៉ាំង សុជាតិ,លោក អ៊ឺន វ៉េនអាន និង លោក​ សុំ អូន)

ការ​ប្រកួត​ប្រជែង​អ្នក​ជំនាញបច្ចេកទេស​មេដាយ​មាស​ប្រភេទ​ជំនាញ​ច្រូតស្រូវ រួមមាន (លោក ស៊ាន សារ៉ា និងលោក ឈីន ឈីឡា)

ការរៀបចំកម្មវិធីមួយនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនុកចិត្តពីអតិថិជន និងប្រជាកសិករកម្ពុជា ដោយ​លើក​កម្ពស់​ស្តង់ដារ​សិប្បកម្ម​ក្នុង​ប្រទេស ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន SIAM KUBOTA និងគ្រឹះស្ថានអប់រំ។​ លើសពីនេះទៅទៀត ​ក៏​ជា​ការ​បំផុស​គំនិត​ដល់​អ្នកជំនាញ​បច្ចេកទេស​ជំនាន់​ថ្មី​ដែល​កំពុងខិតខំប្រឹងប្រែង ​ដើម្បី​ក្លាយ​ជាកម្លាំងពលកម្មជំនាន់ថ្មី នាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម