សេចក្ដីជូនដំណឹង
IShowSpeed, Patrice Evra, Vikkstar របស់ Sidemen, Lazarbeam និង Lachlan សុទ្ធតែមានវត្តមានចូលរួមព្រឹត្តិការណ៍ធំរបស់ Gumball 3000 លើកនេះ
កាន់តែជិតដល់ថ្ងៃព្រឹត្តិការណ៍ធំរបស់ Gumball 3000 នៅកម្ពុជាមែនទែនហើយ! ក្នុងឱកាស ខួបលើកទី25របស់ខ្លួន ព្រឹត្តិការណ៍ដ៏ល្បីល្បាញនេះ នឹងមកដល់កម្ពុជាចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2024 នេះនៅនារាជធានីភ្នំពេញ និងខេត្តសៀមរាប។

កំពូលរថយន្តទំនើបរាប់រយគ្រឿង និងមានវត្តមាននៅប្រទេសកម្ពុជាក្នុងអំឡុងពេលព្រឹត្តិការណ៍ Gumball 3000 លើកនេះ ហើយបើតាមគេហទំព័រផ្លូវការរបស់ Gumball 3000 យើងដឹងថា កម្មវិធីលើកនេះ ក៏នឹងមានវត្តមានបុគ្គលល្បីៗជាច្រើនចូលរួមផងដែរ ក្នុងនោះមានដូចជា:
- Streamer សញ្ជាតិអាមេរិកកាំង IShowSpeed និងជិះឡាន Lamborghini Huracan STO
- វីរបុរសបាល់ទាត់របស់ក្រុម Manchester United និងក្រុមបាល់ទាត់ជម្រើសជាតិបារាំង Patrice Evera នឹងជិះឡាន Rolls Royce Cullinan
- Youtuber សញ្ជាតិអូស្ត្រាលី Lazarbeam និង Lachlan រួមទាំង Youtuber មកពីក្រុម Sidemen សញ្ជាតិអង់គ្លេស Vikkstar។ អ្នកទាំងបី នឹងជិះឡាន Land Rover Defender
- ក្រៅពីនេះនៅមានក្រុម YouTubers សញ្ជាតិអាមេរិកកាំង Daily Driven Exotics (DDE) នឹងជិះ Lamborghini SVJ។ តារារ៉េប Run B រួមទាំងកំពូលកីឡាករ MLB Ken Griffey Jr និងកំពូលកីឡាករ NFL Jimmy Graham រួមទាំងបុគ្គលល្បីៗផ្សេងៗទៀតជាច្រើនផងដែរ។
ព្រឹត្តិការណ៍ថ្ងៃទី 17 ខែកញ្ញានេះ Gumball 300 គ្រោងនឹងបង្កើតកំណត់ត្រាពិភពលោក Guinness សម្រាប់ការប្រមូលផ្តុំរថយន្តទំនើបៗដ៏ធំបំផុតនៅខាងមុខប្រាសាទអង្គរវត្តដ៏អច្ឆរិយ:របស់កម្ពុជាយើង។ ពេលវេលាជាប្រវត្តិសាស្ត្រនេះ ក៏នឹងជំរុញកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌ ជាមួយនឹងការរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរផងដែរ។

-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច