Connect with us

សេចក្ដីជូនដំណឹង

អ្នកឧកញ៉ា ឃុន សៀ គោរពអបអរសាទរតេជោ ហ៊ុន សែន ក្នុងឱកាសខួបគម្រប់ ២០ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន ត្រូវបានបញ្ចូលជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា

បានផុស

នៅ

អ្នកឧកញ៉ា ឃុន សៀ ប្រធានក្រុមហ៊ុន ឃុន សៀ គ្រុប អភិវឌ្ឍន៍ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងបុគ្គលិកក្រុមហ៊ុនទាំងអស់ គោរពអបអរសាទរតេជោ ហ៊ុន សែន ក្នុងឱកាសខួបគម្រប់ ២០ឆ្នាំ (១៥ កញ្ញា ២០០៤ – ១៥ កញ្ញា ២០២៤) ដែលសម្តេចតេជោ ហ៊ុន សែន ត្រូវបានបញ្ចូលជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្តើមចេញពីបទពិសោធន៍ការដឹកនាំអនុវត្ត និងសញ្ញាបត្រជំនាញជាន់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាគណ:មេធាវី ក្នុងអាណត្តិដឹកនាំរបស់លោកមេធាវី គី តិច ពិនិត្យសម្រេចលើកម្រិតសញ្ញាបត្រ លក្ខណៈសម្បត្តិ តាមផ្លូវច្បាប់ បញ្ចូលជាសមាជិកគណ:មេធាវី និងបានធ្វើពិធីសម្បថនៅចំពោះក្រុមប្រឹក្សាសាលាឧទ្ធរណ៏ភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ ដែលថ្ងៃនេះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានក្លាយជាសមាជិកគណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា «២០ឆ្នាំ» ហើយ។

តាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាអតីតប្រធានគណ:មេធាវី អាណត្តិទី៥-៦ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ពិតជាបានគិតគូរប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ជួយទ្រទ្រង់ដល់រាល់សកម្មភាព និងកិច្ចការរដ្ឋបាលទូទៅរបស់គណ:មេធាវី មានជាអាទិ៍ ដូចខាងក្រោម៖

  • ជាស្ថាបនិកផ្តួចផ្តើមបង្កើត និងអនុម័តផ្តល់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់គណ:មេធាវីធ្វើប្រតិបត្តិការការពារក្តីជូនជនក្រីក្រ ក្នុងក្របខណ្ឌទូទាំងប្រទេស
  • ផ្តល់អគាររបស់រដ្ឋ ជាកម្មសិទ្ធិរបស់គណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាទីស្នាក់ការរដ្ឋបាល រហូតបច្ចុប្បន្ន
  • អនុម័ត ផ្តល់ថវិកាឧបត្ថម្ភ ដល់និសិ្សតដែលកំពុងសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី
  • ជាស្ថាបនិកផ្តួចផ្តើមបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដោយផ្តល់ថវិកាផ្ទាល់ខ្លួនរបស់សម្តេច សម្រាប់ប្រតិបត្តិការពារក្តី និងពិគ្រោះ ប្រឹក្សាយោបល់ ជូនស្ត្រីងាយរងគ្រោះ មានជីវភាពខ្សត់ខ្សោយ និងខ្វះការការពារតាមផ្លូវច្បាប់ នៅក្នុងក្របខណ្ឌទូទាំងរាជធានី-ខេត្ត ។ល៕
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម